19/10/2023 - 17:29

រួម​ជា​មួយ​អ្នក​នេសាទ​បំ​ភ្លឺ​ភ្លើង​នៅ​លើ​ផ្ទៃ​សមុទ្រ​

កម្ម​វិធី​ “រួម​ជាមួយ​អ្នក​នេសាទ​បំ​ភ្លឺ​ភ្លើង​នៅ​លើ​ផ្ទៃ​សមុទ្រ​” អា​ស្រ័យ​កាសែត​ច្បាប់​ក្រុង​ហូជី​មិញ​ រួម​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ រៀប​ចំ​ឡើង​ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន​ជួយ​ឱ្យ​អ្នក​នេសាទ​ស្ងប់​អា​រម្មណ៍ច្បាម​សមុទ្រ។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​គោ​រព​ច្បាប់​របស់​អ្នក​នេសាទ​ពេល​ធ្វើ​នេសាទ​នៅ​សមុទ្រ​ ព្រួត​ដៃ​ដោះ​ “កាត​លឿង​” របស់​ IUU សម្រាប់​ផល​សមុទ្រ​វៀត​ណាម។​

 គណៈ​កម្ម​ការ​រៀប​ចំ​កម្ម​វិធី​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​គ្រួ​សារ​បង​យ័ញ​តង។​

 ​ អតីត​ឧបនា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិញ និង​គណៈ​កម្ម​ការ​រៀប​ចំ​កម្ម​វិធី​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​នេសាទ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​។​

តាម​ប្រ​សាន៍​លោក​ ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ខេត្ត​មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​៥៦គីឡូ​ម៉ែត្រ ដោយ​មាន​ដៃ​សមុទ្រ​ចំ​នួន​៤ ម្ល៉ោះ​ហើយ​ របរ​ធ្វើ​នេសាទ​ផល​សមុទ្រ​ ជា​វិស័យ​មួយ​ក្នុង​ចំ​ណោម​វិស័យ​សំ​ខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខេត្ត។​ កម្ម​វិធី​ “រួម​ជា​មួយ​អ្នក​នេសាទ​ បំ​ភ្លឺ​ភ្លើង​នៅ​លើ​ផ្ទៃ​សមុទ្រ​” បាន​ជំ​រុញ​ទឹក​ចិត្ត​ បង្ក​ទំ​នុក​ចិត្ត​ ជួយ​ឱ្យ​អ្នក​នេសាទ​ច្បាម​សមុទ្រ​ ធ្វើ​សេដ្ឋ​កិច្ច​; ផ្សព្វ​ផ្សាយ​ដល់​អ្នក​នេសាទ​និង​សហគមន៍​ទាំង​មូល​អំ​ពី​ទឹក​ចិត្ត​ស្នេហា​ជាតិ​ ស្រ​ឡាញ់​សមុទ្រ​ កោះ​។​ បំ​ផុស​មនោ​សញ្ចេត​នា​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ ការ​ពារ​អធិប​តេយ្យ​ សមុទ្រ​ កោះ​របស់​មាតុ​ភូមិ​។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​នេសាទ​អំ​ពី​ការ​ការ​ពារ​បរិស្ថាន​ អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ប្រ​ភព​ផល​ពី​សមុទ្រ​ និង​លើក​កម្ពស់​ជីវ​ភាព​របស់អ្នក​នេសាទ។​

កម្ម​វិធី​នេះ​ ក៏​បាន​ជូន​អា​ហា​រូប​ករណ៍​៣០​ចំ​ណែក​ដល់​កូន​ចៅ​អ្នក​នេសាទ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ឆ្លង​កាត់​លំ​បាក​រៀន​ពូកែ​រ​បស់​ខេត្ត។​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​តម្លៃ​២​លាន​ដុង​ និង​សិក្ខូប​ករណ៍ កាបូប​ស្ពាយ​សិស្ស​។ល។​ ជូន​អំ​ណោយ​២០០​ចំ​ណែ​ក​ (មួយ​ចំ​ណែក​ៗ​តម្លៃ​ ជាង​៤​លាន​ដុង​) ដល់​អ្នក​នេសាទ​ អំ​ណោយ​មួយ​ចំ​ណែ​ក​ៗ​ រួម​មាន៖ អា​គុយ១ + អំ​ពូល​ភ្លើង​ LED សៀវ​ភៅ​”ប្រ​ការ​គប្បី​ដឹង​អំ​ពី​ការ​ធ្វើ​នេសាទ​ផល​សមុទ្រ​” ១​ក្បាល​ ថ្នាំ​មួយ​ថង់ ថ្ម​ពិល​ម៉ាក​ឥន្ទ្រី​មួយ​ប្រ​អប់​ និង​គ្រឿង​បរិភោគ​ មួយ​ចំ​នួន​ទៀត។​  បង​យ័ញ​តង អ្នក​នេសាទ​នៅ​សង្កាត់​ញ៉ា​ម៉ាក​ ក្រុង​បាក​លីវ​ ឱ្យ​ដឹង៖ “ខ្ញុំ​ទៅ​តាម​កប៉ាល់​ធ្វើ​នេសាទ​ត្រី​ជាង​៤០​ឆ្នាំ​ហើយ​ ហេតុ​នេះ​បាន​យល់​ច្រើន​ពី​បទ​ប្បញ្ញត្តិ​ច្បាប់​ក្នុង​ការ​ធ្វើ​នេសាទ​នៅ​សមុទ្រ។​ ច្រើន​ឆ្នាំ​មក​នេះ​ កប៉ាល់​ដែល​ខ្ញុំ​ទៅ​ធ្វើ​នេសាទ​តែង​នេសាទ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដើម្បី​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ ដោះ​ “កាត​លឿង”។​ អ្នក​នេសាទ​ ហ្វិញ​តែវ​អែម​ នៅ​សង្កាត់​ញ៉ា​ម៉ាក​ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ មាន​សមា​ជិក​៤រូប​ ប៉ុន្តែ​ប្រាក់​ចំ​ណូល​តែង​ពឹង​លើ​ខ្ញុំ​ម្នាក់​ឯង​ទៅ​ធ្វើ​នេសាទ។​ ខ្ញុំ​បាន​ទៅ​តាម​ កប៉ាល់​ធ្វើ​នេសាទ​នៅ​សមុទ្រ​ជិត​៣០ឆ្នាំ​ហើយ​ រក​បាន​ប្រាក់​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ និង​សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង។​ កប៉ាល់​ធ្វើ​នេ សាទ​នៅ​លម្ហ​សមុទ្រ​តែង​គោ​រព​តាម​ច្បាប់​ ម្ល៉ោះ​ហើយ​ ខ្ញុំ​នឹង​នរចិត្ត​ពេល​ចេញ​ទៅ​នេសាទ​ច្បាម​សមុទ្រ”។​

បាក​លីវ​ ជាខេត្ត​ ក្រុង​ទី៦​ក្នុង​ទូទាំង​ប្រ​ទេស​ បាន​រៀប​ចំ​នូវ​កម្ម​វិធី​នេះ​ឡើង​ ដោយ​មាន​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ ជាក់​ស្តែង​ជា​ច្រើន​។​ គណៈ​កម្ម​ការ​បាន​ជូន​អា​ហា​រូប​ករណ៍​៩០០​ចំ​ណែក​ដល់​កូន​ចៅ​អ្នក​នេសាទ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឈាន​ឡើង​រៀន​ពូកែ។​ លោក​ម៉ាយ​ង៉ុក​ភឿក អគ្គ​និពន្ធ​នា​យក​កាសែត​ច្បាប់​ក្រុង​ហូជី​មិញ​ ឱ្យ​ដឹង៖ “តាម​ការ​គ្រោង​ទុក​ដល់​ឆ្នាំ​២០២៥ កម្ម​វិធី​នឹង​រៀប​ចំ​នៅ​តាម​ខេត្ត​ ក្រុង​ចំ​នួន​២៨ ដែល​មាន​សមុទ្រ​ក្នុង​ទូទាំង​ប្រ​ទេ​ស​ និង​មាន​អ្នក​នេសាទ​៥៦០០​រូប​ ទទួល​បាន​អំ​ណោយ​ពី​កម្ម​វិធី។​ កម្ម​វិធី​នេះ​សំ​ដៅ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​គោ​រព​ច្បាប់​សម្រាប់​មាមីង​អ្នក​នេ​សាទ​ ពេល​ធ្វើ​នេសាទ​ទាញ​យក​ផល​នៅ​លម្ហ​សមុទ្រ​ អនុវត្ត​ផែន​ការ​សកម្ម​ភាព​ដោះ​កាត​លឿង​របស់​ IUU ដែល​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ប្រ​កាស​ឱ្យ​ប្រើ​ រួម​ចំ​ណែក​អភិវឌ្ឍ​ផ្នែក​ជល​ផល​របស់​វៀត​ណាម​ប្រ​កប​ដោយ​ចីរ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕​                            

 យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ