គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីស្រុកកើ-ដ ក្រុងកឹងធើ ទើបសហការជាមួយនគរបាលស្រុក ធ្វើពិធីបង្ហាញមុខទម្រង់ “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍” នៅសាខាសមាគមនារីភូមិ ២ ឃុំថើយហឹង។ ចូលរួមទម្រង់នេះ សមាជិកសមាគមបានចុះកិច្ចសន្យាអនុវត្តនូវខ្លឹមសារស្ដីពីការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។
គណៈកម្មការប្រធានទម្រង់ “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍” តំណាងសមាជិកទម្រង់ចុះកិច្ចសន្យា អនុវត្តនូវខ្លឹមសាររបស់ទម្រង់។ រូបថតៈ សមាគមសហព័ន្ធនារីស្រុកកើ-ដ ផ្ដល់ជូន
ទម្រង់បង្កើតឡើង សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭកក្នុងការគោរពច្បាប់ចរាចរណ៍របស់កម្មាភិបាល សមាជិកនិងបងប្អូននារី កសាងផ្នត់រស់នៅវប្បធម៌របស់បងប្អូននារីពេលចូលរួមបើកបរ។ បងស្រីត្រឿងធីតៀកលៀង ប្រធានទម្រង់ ឱ្យដឹង៖ “ពេលចូលរួមទម្រង់ បងប្អូននារីរួមគ្នាអនុវត្តនូវខ្លឹមសារនានា ដូចជា ឃោសនាអប់រំ ក្រើនរំឭកកូនចៅ ត្រូវពាក់មួកសុវត្ថិភាពមុននឹងចូលរួមចរាចរណ៍ មិនឱ្យកូនចៅនិងអ្នកផ្ទះក្នុងគ្រួសារ ដែលមិនទាន់គ្រប់អាយុតាមកំណត់ បើកបរយានជំនិះ និងមិនរំលោភចិញ្ចើមថ្នល់ ចំណីផ្លូវ ដើម្បីលក់ដូរ បើកផ្សារជាដើម។
បងស្រីដាំងធីភឿង សមាជិកទម្រង់ រៀបរាប់៖ “ខ្ញុំស្ម័គ្រចិត្តចូលរួមនិងចលនាបងប្អូននារីចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីកំណត់អំពីសុវត្ថិភាពចរាចរណ៍ រួមចំណែកធានាសុវត្ថិភាពចរាចរណ៍ដល់គ្រួសារនិងសហគមន៍”។ ចំណែកបងស្រីយឿងធីធ្វីហាំង បង្ហើបឱ្យដឹង៖ ចូលរួមក្នុងពិធីបង្ហាញមុខទម្រង់ បងស្រី បានណែនាំពីរបៀបបើកបរសុវត្ថិភាព និងការពាក់ម៉ួកសុវត្ថិភាពឱ្យត្រូវរបៀប។ល។ បងស្រីធ្វីហាំង ចែករំលែក៖ “ខ្ញុំនឹងផ្សព្វផ្សាយបន្ដដល់អ្នកផ្ទះ ក៏ដូចជាកូនចៅក្នុងគ្រួសារ អនុវត្តឱ្យបានត្រឹមត្រូវរាល់សេចក្ដីកំណត់របស់ច្បាប់ មិនបំពានសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺពាក់មួកសុវត្ថិភាពត្រូវរបៀប ដើម្បីការពារសុវត្ថិភាព ពេលចូលរួមចរាចរណ៍លើដងផ្លូវ”។
តាមប្រសាសន៍លោកស្រីង្វៀងធីធ្វី ប្រធានសមាគមសហព័ន្ធនារីស្រុកកើ-ដ រហូតមកដល់ពេលនេះ សមាគមបានបង្ហាញមុខទម្រង់នៅឃុំចំនួន ៣ គឺ៖ ទ្រុងថាញ់ ដុងហ៊េប និងថើយហឹង។ សមាគមសហព័ន្ធនារីស្រុក នឹងពង្រីកបន្តទម្រង់ “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍” ដល់ឃុំ ទីប្រជុំជននានាទៀត នៅលើភូមិសាស្រ្តស្រុក។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សមាជិក និងប្រជាជន ក្នុងការអនុវត្តល្អនូវសេចក្ដីកំណត់របស់ច្បាប់អំពីធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើភូមិសាស្រ្តស្រុក៕
ដុងតឹម- បកប្រែ៖ ពេជ្រសឿន