05/10/2020 - 16:15

កិច្ច​ការ​បរទេ​ស​រួម​ចំ​ណែ​ក​ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​

យោង​តាម​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាន​សហកា​រជាមួយ​កង​កម្លាំង​ប៉ូលិស​ការ​ពារព្រំ​ដែន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កំ​ពត​ ការ​ពារ នាំផ្លូវ​កង​កម្លាំង​ខណ្ឌ​សីមា​ បោះ​បង្គោល​ព្រំ​ដែន​ ធានា​សន្តិ​សុខ​ក្នុង​កិច្ច​ការ​ខណ្ឌ​សីមា​ និង​បោះ​បង្គោ​លព្រំ​ដែន​។​ កំ​ណត់​ទីតាំង​បោះ​បង្គោល​ធំ​រួច​រាល់​បាន​ ២៣/២៨ បង្គោល បង្គោលបន្ទាប់​បន្សំ​ ៨០/៨០ បង្គោល បង្គោលតម្រុយ​ ៤/៤កន្លែង​ បោះ​បង្គោល​និមិត្ត​ចំ​នួន​ ១៣២ កន្លែង​ បែង​ខ័ណ្ឌ​សីមា​ព្រំ​ដែន​បាន​ប្រ​វែង​ ៤២.២៧៥ ម៉ែ​ត្រ។​ សហកា​រស្អិត​ល្មួត​ក្នុង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ពិសេស​គឺសកម្ម​ភាព​នៅ​ទីតាំង​ល្បែង​កាស៊ី​ណូ​ចំ​ណុះ​តំ​បន់​ច្រក​ទ្វារ​ព្រំ​ដែន​ព្រែក​ចាក​ ចោរប្លន់​មាន​អា​វុធ​តាម​បណ្តោយ​ព្រំ​ដែន​។​ល។​ ឆ្លង​តាម​រយៈ​ការ​ល្បាត​បាន​ប្រ​ទះ​ឃើញ ​៥៩ ករ​ណី​ប្រ​ព្រឹត្ត​ល្មើស​លក្ខន្តិកៈ​ព្រំ​ដែន​ដោយ​មាន​មុខ​សញ្ញា​ចំ​នួន ១៤៣ នាក់ ព្រមាន​ ៥១ នាក់ ទូក​កប៉ាល់ ៣០៣ គ្រឿង​ និង​អ្នក​នេសាទ​ចំ​នួន​ ៤៤៨ នាក់​ចូល​ដែន​ទឹក​វៀត​ណាម​នេសាទ​ខុស​ច្បាប់​។​ល។​

កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​លើ​ភូមិ​សាស្រ្ត​ស្រុក​យ៉ាង​ថា​ញ់និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា​យាម​ល្បាត​រួម​បង្គោ​លព្រំ​ដែន​វៀត​ណា​ម-កម្ពុជា​។​   

ប៉ុន្មាន​ឆ្នាំ​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង​សកម្ម​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ អប់​រំ លើក​កម្ពស់​ស្មារតី​យល់​ដឹង​ជូន​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​  គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អនុសញ្ញា​លក្ខន្តិកៈ​តំ​បន់​ព្រំ​ដែន​។​ ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​សិទ្ធ​ភាព​គម្រោង​ “បង្កើន​ការ​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ជូន​កម្មា​ភិបាល​ ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ កោះ​ សមុទ្រ​ដំ​ណា​ក់​កាល ​២០១៣-២០១៦ និង​ដំ​ណា​ក់​កាល ​២០១៧-២០២១ ។​ រៀប​ចំ​បាន​ល្អ​ ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​នូវ​ចលនា​ទូទាំង​ប្រ​ជាជន​ចូល​រួម​ការ​ពារ​អធិ​បតេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​៕

​  លេស៊ាង-មុនី

ចែករំលែកអត្ថបទ