សម្ព័ន្ធយុវជនស្រុកយ៉ុងរៀង ខេត្តគៀងយ៉ាង បានសហការជាមួយនឹងសម្ព័ន្ធយុវជនមូលដ្ឋាននៃគណៈ ផ្នែកក្នុងស្រុក បើកយុទ្ធនាការអនុវត្តថ្ងៃអាទិត្យបៃតងនៅឃុំថាញ់ហ្វា។ សមាជិកសម្ព័ន្ធយុវជនបានអនុវត្តដំណើរការដាំផ្កាតាមសងខាងផ្លូវ និងឃោសនាចលនាដល់ប្រជាជនកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច។ ក្នុងឱកាសនេះដែរ សាខាសម្ព័ន្ធយុវជនប្លុកស្ថាប័នរដ្ឋក៏បានជូនសៀវភៅចំនួន ២០០ ក្បាលដល់សិស្សមានស្ថានភាពលំបាក ដើម្បីប្អូនៗឈានចូលឆ្នាំសិក្សាថ្មី។
សម្ព័ន្ធយុវជនជូនអំណោយដល់គ្រួសារគោលនយោបាយ។
មុននោះ សម្ព័ន្ធយុវជនស្រុកយ៉ុងរៀង ក៏បានធ្វើការបូកសរុបចលនាយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២០ ដោយមានសកម្មភាពដាំដើមឈើនិងសួរសុខទុក្ខគ្រួសារគោលនយោបាយជាដើម ត្រូវបានភូមិភាគវាយតម្លៃខ្ពស់៕
ត្រឿងវ៉ាន់ភឿក-វិមាន