02/07/2018 - 16:27

ខិត​​ខំ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី

អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ តែង​បាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​​អន្តេ​វា​សិក​នា​នា​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​អនុ​វត្ត​។ កន្លង​ហើយ​ ការ​ងារ​នេះ​បាន​ថ្នាក់​ដឹក​នាំ​ គ្រូ​បង្រៀន​នៅ​តាម​សាលា​នា​នា​ដោះ​ដូរ​នៅ​ក្នុង​សិក្ខា​សា​លា​ “អប់​រំ​សិស្ស​អភិ​រក្ស​អត្ត​សញ្ញាណ​​វប្ប​ធម៌ជ​ន​ជាតិ​” បាន​ចាត់​តាំង​ឡើង​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។ ឆ្លង​តាម​រយៈ​នោះ នៅ​តាម​សា​លា​បាន​ពង្រីក​នូវ​របៀប​ធ្វើ​ល្អ​ៗ និង​ទម្រង់​ដែល​មាន​​ប្រ​សិទ្ធ​ភាព​។

ក្រុម​សិល្បៈ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ

សម្តែង​ក្នុង​ពិ​ធី​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​​២០១៧​-២០១៨​។

ពិ​ធី​ប្រ​ឡង​វោ​ហារ​ស័ព្ទ​ភា​សា​ខ្មែរ​អន្ត​រ​សា​លា​ ទើប​បាន​ចាត់​តាំង​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​​កឹង​ធើ​ គឺ​ជា​ស​កម្ម​​ភាព​មួយ​ក្នុង​ចំ​ណោម​ស​កម្ម​ភាព​គំ​រូ​សម្រាប់​ការ​អភិ​រក្ស​ និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​។ ពិ​ធីប្រ​ឡង​បាន​ចាត់​តាំង​ឡើង​ជា​លើក​ទី​២ ទាក់​ទាញ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ចូល​រួម​ចំ​នួន​៩​ កើន​៤​អង្គ​ភាព​ បើ​ប្រៀប​នឹង​លើក​ដំ​បូង​។ ប្អូន​ៗ​ស្លៀក​ពាក់​ តាម​លក្ខណៈ​ប្រ​ពៃ​ណី​ ហើយ​ឧទ្ទេស​នាម​អំ​ពី​សា​លា​រៀន​​ភូមិ​ស្រុក​របស់​ខ្លួន​; “មើល​​រូប​ទាយ​អក្សរ​” ឆ្លើយ​សំ​ណួរ​។ល។ លោក​គ្រូ​ង្វៀន​វ៉ាន់​ត្រេវ​ នា​យក​សា​លា​ចំ​ណេះ​ទូ​​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ “ពិ​ធី​ប្រ​ឡង​នេះ​ ដើម្បី​ជួយ​ប្អូន​ៗ​សិស្ស​ជន​ជាតិ​ខ្មែរ​ពង្រីក​ស​មត្ថ​ភាព​ក្នុង​ការ​ធ្វើ​ សុន្ទ​រក​ថា​ខ្លី​ៗ មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ទំ​នាក់​ទំ​នង​; បង្ក​ចំ​ណង់​ចំ​ណូល​ចិត្ត​ក្នុង​ការ​រៀន​ភា​សា​ខ្មែ​រ​ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​”។

ក្រៅ​ពី​នោះ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹ​ង​ធើ​ ថែម​ទាំង​រក្សា​បាន​ក្រុម​សិល្បៈ​​ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ប្រ​គំ​កំ​ដរ​ក្នុង​ឱ​កាស​បុណ្យ​ទា​ន ឬ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​របស់​សា​លា​ ខណ្ឌ​និង​ក្រុង​; ចាត់​តាំង​ដំ​ណើរ​ទស្សន​កិច្ច​ ឆ្លង​កាត់​ការ​ដក​ពិ​សោធន៍​នៅ​តាម​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-​វប្ប​ធម៌​។ល។​ នៅ​តាម​សា​លា​នា​នា​ក៏​បាន​ចាត់​តាំង​ស​កម្ម​ភាព​ជា​ច្រើន​ដែរ ដើម្បី​ផ្តល់​ចំ​ណូល​ចិត្ត​ដល់​សិស្ស​ចូល​រួម​ស​កម្ម​ភាព​​ជាក់​ស្តែង ទន្ទឹម​នឹង​ម៉ោង​រៀន​នៅ​ក្នុង​សា​លា​។ តួ​យ៉ាង​ដូច​សា​លា​ចំ​ណេះ​ទូ​ទៅ ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ចាត់​តាំង​ក្លឹប​ប្រ​ជុំ​ជីវ​កិច្ច​នៅ​ពេល​រា​ត្រី​ថ្ងៃ​សៅរ៍​រាល់​សប្តាហ៍ ដោយ​មាន​ខ្លឹម​សារ​ដោះ​ដូ​​រ​វប្ប​ធម៌ និ​ទាន​រឿង​ និង​ពាក្យ​បណ្ដៅ​។ល។ ដើម្បី​រួម​ចំ​ណែក​ជម្នះ​ភាព​ទន់​ខ្សោយ​ក្នុង​ការ​​និ​យាយ​ សរ​សេរ​ភា​សា​ខ្មែរ​សម្រាប់​សិស្ស​។ ចំ​ណែក​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​​អន្តេ​វា​សិក​ វិ​ទ្យា​ល័យ​អាន​យ៉ាង​ បាន​អ​ភិ​រក្ស​ចង្វាក់​រាំ​ប្រ​ពៃ​ណី​ខ្មែរ​ដោយ​របៀប​ចាត់​តាំង​ពិ​ធី​ប្រ​ឡង​”រាំ​សហ​គមន៍​”រៀង​រាល់​ឆ្នាំ​ ដោយ​មាន​គ្រប់​ចង្វាក់​រាំ​ប្រ​ជា​ប្រិយ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ដោយ​ឡែក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ហូវ​យ៉ាង​ បាន​កសាង​បន្ទប់​ដាក់​តាំង​ផលិត​ផល​វប្ប​ធម៌​ជន​ជាតិ​ ប្រ​ពៃ​ណី​ក្នុង​សា​លា​រៀន​។​

ថ្វី​ដ្បិត​ដូច្នោះ​ក្តី កង​ជួរ​គ្រូ​បង្រៀន​អក្សរ​​ខ្មែរ​នៅ​ខ្វះ  មិន​ទាន់​គ្រប់​សម្ប​ទា មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី មិន​ទាន់​​រ​វៀស​រ​វៃ​ក្នុង​ការ​ងារ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​។ ការ​អភិ​វឌ្ឍ​កង​ជួរ​គ្រូ​បង្រៀន​ ក៏​ដូច​​ជា​យន្ត​ការ​គោល​ន​យោ​បាយ​នៅ​មាន​ការ​​ជាប់​ជំ​ពាក់​ច្រើន​ ញុាំង​ឲ្យ​គ្រូ​បង្រៀន​មិន​ទាន់​នឹង​នរ​ចិត្ត​ក្នុង​ការ​ងារ​។ល។ ផ្តើម​ពី​ភាព​ជាក់​ស្ដែង​នោះ លោក​គ្រូ​ង៉ោ​ខាក់​ថេវ នា​យក​រង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កៀន​យ៉ាង​ បាន​សំ​ណើ​ផ្លាស់​ថ្មី​ក្នុង​បែប​បទ​​នៃ​ការ​ជ្រើស​រើស​ ប្រើ​ប្រាស់​គ្រូ​បង្រៀន​​អក្សរ​ខ្មែរ តាម​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​; ជំ​រុញ​ស​កម្ម​ភាព​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​មុខ​ជំ​នាញ​​ជូន​កង​ជួរ​គ្រូ​បង្រៀន​​បង្កើន​កិច្ច​សហ​ការ​​រវាង​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ក្នុង​ការ​អភិ​វឌ្ឍ​កង​ជួរ​​គ្រូ​បង្រៀន​៕​            

                               ឡែ​ធូ​-វិ​មាន

ចែករំលែកអត្ថបទ