អាស្រ័យដោយបានអង្គភាពសមត្ថកិច្ចទាំងឡាយ សហការផ្សព្វផ្សាយជាប្រចាំក្នុងពេលកន្លង ជនរួមជាតិខ្មែរនៅខេត្តតីនិញ តែងប្រតិបត្តិបានល្អច្បាប់ចរាចរណ៍ផ្លូវគោក។
ថ្នាក់ដឹកនាំនគរបាលខេត្តតីនិញជូនប័ណ្ណសរសើរដល់ គ្រួសារខ្មែរគំរូ
ក្នុងការផ្សព្វផ្សាយធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
ពីមុនស្ថានភាពជនរួមជាតិខ្មែរបើកបរម៉ូតូតាមផ្លូវគោកគ្មានប័ណ្ណបើកបរកើតមានជាញឹកញាប់។ នៅបៅអេក ចំណុះភូមិត្រឿងអាង ឃុំត្រឿងតី មានជនរួមជាតិខ្មែររស់នៅ៦៣គ្រួសារ ហើយស្ទើរតែទាំងអស់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ បានជាមាមីងគ្មានលក្ខណៈទៅមជ្ឈមណ្ឌលរៀន និងប្រឡងយកប័ណ្ណបើកបរ។ ដើម្បីជួយមាមីងបើកបរបានសុវត្ថិភាព នគរបាលខេត្តតីនិញ បានមកតំបន់ខែដូន ភូមិថាញ់ដុង ឃុំថាញ់តឹង ក្រុងតីនិញ និងស្រុកបៅអេក២លើក ដើម្បីបើកថ្នាក់រៀននិងប្រឡងយកប័ណ្ណបើកបរជូនជនរួមជាតិនៅទីនេះ។
ដោយសារបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ណែនាំប្រជាជនគ្រប់រូប នៅស្រុកបៅអេកតែងមានស្មារតីប្រតិបត្តិសេចក្តីកំណត់ខាងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ លោកម៉ីស៊ីន ប្រធានតំបន់បៅអេកឲ្យដឹង៖"ប្រជាជនគ្រប់រូបតែងដាស់តឿនគ្នា ត្រូវតែប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្តីកំណត់ពេលចូលរួមចរាចរណ៍ ពិសេសគឺមិនត្រូវបើកបរពេលសេពគ្រឿងស្រវឹង មិនត្រូវបើកបរលើសល្បឿនកំណត់ មិនដុប៣នាក់ ហើយត្រូវពាក់មួកការពារសុវត្ថិភាព"។ អាស្រ័យដោយមានការក្រើនរំលឹកជាប្រចាំរបស់លោកប្រធាន ហេតុនោះរយៈពេលជិតៗនេះជនរួមជាតិនៅ ទីនេះគ្មានអ្នកណារងគ្រោះថ្នាក់ចរាចរណ៍នោះទេ។ មានតែមួយករណី គឺលោកអ៊ំម្នាក់អាយុ៦២ឆ្នាំ មកពីបុណ្យដាស្រវឹងស្រារួចក៏បាននគរបាលគមនាគមន៍ដុបទាំងមនុស្សនិងម៉ូតូជូនមកផ្ទះ។ តាមប្រសាសន៍របស់លោកម៉ីស៊ីន ប្រជាជនគ្រប់រូបនៅបៅអេកយល់ឃើញដោយខ្លួនឯងថា ការសេពគ្រឿងស្រវឹងគឺជាអំពើមិនល្អ មនុស្សគ្រប់រូបត្រូវតែចៀសវាង ដើម្បីមិនបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួន និងអ្នកដទៃ។ លោកយ័ញសុើង សមាជិកនៃសមាគមអតីតយុទ្ធជន និងជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅខែដូន ឲ្យដឹង៖ "ក្នុងអំឡុង២ ឆ្នាំកន្លង មានយុវជនខ្មែរ២នាក់ ត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍និងម្នាក់ទៀតរងរបូសធ្ងន់។ ព្រោះហេតុនោះ មាមីងនៅខែដូន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍បានល្អ ដើម្បីរក្សាសុវត្ថិភាព"។
លោកម៉ីស៊ីន ប្រធានបៅអេក មានប្រសាសន៍៖ "ខេត្តតីនិញក៏មានការឧបត្ថម្ភជាច្រើនអាទិភាពជាច្រើនសម្រាប់ជនរួមជាតិខ្មែរទាំងការរៀនសូត្រ ប្រឡងនិងផ្ដល់ប័ណ្ណបើកបរម៉ូតូ បានជាសណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍នៅភូមិភាគបានផ្លាស់ប្តូរយ៉ាងប្រត្យក្ស"៕
ង្វៀនខាក់ល្វឹង-វិមាន