24/07/2026 - 21:12

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជួប​ជុំ​គ្រួ​សារ​សាច់​ញាតិ​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ ក្នុង​ឱ​កាស​ខួប​អនុ​ស្សាវ​រី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី 

រសៀល​ថ្ងៃ​ទី​២៤ ខែក​ក្កដា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​គ្រួ​សារ​សាច់​ញាតិ​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ស្ថា​ប័ន​និង​អង្គ​ភាព​នា​នា​ក្នុង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ក្នុង​ឱ​កាស​ខួប​អនុ​ស្សាវ​រី​យ៍៧៩​ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​(២៧​/៧/​១៩៤៧-២៧​/៧/​២០២៦)។

ទិដ្ឋភាព​នៃ​កិច្ច​ជំ​នួប​មុខ​។

នៅ​ក្នុង​កិច្ច​ជំ​នួប​ ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ មាន​បិយវាចា​សួរ​សុខ​ទុក្ខ​និង​ការ​រស់​នៅ​របស់​គ្រួ​សា​រគោល​នយោ​បាយ​ សម្តែង​នូវ​ទឹក​ចិត្ត​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​លះ​បង់​និង​បូ​ជា​ដ៏​ធំ​ធេង​របស់​វីរ​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​ ការ​ពារ​មា​តុ​ភូមិ​។ ព្រម​ទាំង​បញ្ជាក់​ពី​ប្រវេ​ណី​"ផឹក​ទឹក​នឹក​ប្រ​ភព​","តប​ស្នង​សង​គុណ​" តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ និង​ប្រ​កប​ដោយ​អត្ថ​ន័យ​។

ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ជំ​នួប​នេះ​ លោក​វរ​សេនីយ៍​ឯក​ ផាម​ឡេស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​កម្មា​ភិបាល​ទាំង​ឡាយ​ដែល​ជា​គ្រួ​សារ​សាច់​ញាតិ​របស់​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ ដែល​តែង​តែ​ពង្រីក​ប្រវេ​ណី​គ្រួ​សារ​បដិវត្តន៍​ ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​លំ​បាក​ អនុ​វត្ត​សម្រេច​ល្អ​រាល់​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​ រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​ជ្រុង​ជ្រោយ​"ជា​គំ​រូ​ឆ្នើម​"។ សម​មិត្ត​ សង្ឃឹម​ថា​ សម​មិត្ត​ទាំង​ឡាយ​នឹង​បន្ត​ពង្រីក​គុណ​សម្បត្តិ​កង​ទ័ព​អ៊ំ​ហូ ប្រវេ​ណី​ល្អ​ប្រសើរ​របស់​គ្រួ​សារ​ មិន​បង្អង់​ក្នុង​ការ​លត់​ដំ​ លះ​បង់​ រួម​ជា​មួយ​សមូហ​ភាព​អង្គ​ភាព​អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង​។

លោក​វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហ៊ុង ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ជូន​អំ​ណោយ​ដល់​បណ្តា​សម​មិត្ត​ជា​គ្រួ​សារ​សាច់​ញាតិ​របស់​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ជូន​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ដល់​គ្រួ​សារ​សាច់​ញាតិ​របស់​យុទ្ធ​ជន​ពលី​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ក្នុង​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​អង្គ​ភាព​ចំ​ពោះ​គ្រួ​សារ​ដែល​មាន​សគុណ​នឹង​បដិវត្តន៍​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ