នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ចំណុះកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយវត្តតាដើក នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ បានចាត់តាំងផ្សព្វផ្សាយច្បាប់អំពីបង្ការ ទប់ស្កាត់គ្រឿងញៀនដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្រចំនួន១៣០នាក់ រួមចំណែកលើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ និងពង្រីកតួនាទីរបស់មហាជនក្នុងការតស៊ូបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនវិញចូវ ផ្សព្វផ្សាយច្បាប់អំពីបង្ការ ទប់ស្កាត់គ្រឿងញៀនដល់ប្រជាជននៅវត្តតាដើក។
ក្នុងពេលផ្សព្វផ្សាយនេះ កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនវិញចូវ បានជូនដំណឹងដល់ប្រជាជនបានជ្រាបអំពីស្ថានភាពឧក្រិដ្ឋកម្ម និងបាបគ្រោះគ្រឿងញៀននៅលើភូមិសាស្រ្ត; វិភាគពីផលប៉ះពាល់របស់គ្រឿងញៀនចំពោះសុខភាព សេដ្ឋកិច្ចគ្រួសារ សុភមង្គលរបស់បុគ្គល ម្នាក់ៗ ក៏ដូចជាផលវិបាកចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ កម្មាភិបាលអង្គភាពបានផ្សព្វផ្សាយសេចក្តីកំណត់របស់ច្បាប់អំពីបង្ការ ទប់ស្កាត់គ្រឿងញៀន; ណែនាំប្រជាជនពីរបៀបកំណត់សម្គាល់នូវប្រភេទគ្រឿងញៀនទូទៅមួយចំនួន វិធីសាស្រ្ត ឧបាយកលសកម្មភាពរបស់ឧក្រិដ្ឋជនគ្រឿងញៀន និងវិធានការបង្ការទប់ស្កាត់ ការពារខ្លួន និងគ្រួសារចំពោះហានិភ័យកើតមានបាបគ្រោះនេះ...។
តាមរយៈសកម្មភាពផ្សព្វផ្សាយនេះ ដើម្បីជួយប្រជាជនម្ចាស់ការ សកម្មចូលរួមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បង្កើនស្មារតីប្រុងប្រយ័ត្ន ម្ចាស់ការប្រទះឃើញ និងថ្កោលទោសឧក្រិដ្ឋកម្ម និងទង្វើល្មើសច្បាប់; ទន្ទឹមនឹងនោះ គោរពម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ព្រួតដៃកសាងភូមិសាស្រ្តសុវត្ថិភាព គ្មានគ្រឿងញៀន រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត៕
យ្វីអាញ - វិមាន