16/07/2026 - 07:30

កាម៉ាវ រឹតប​ន្ដឹង​ការ​គ្រប់​គ្រង​មធ្យោ​បាយ​ដឹក​ជញ្ជូន​អ្នក​ដំ​ណើរ​តាម​ផ្លូវ​ទឹក​រដូវ​ភ្លៀង​ ខ្យល់​ 

ចំ​ពោះ​មុខ​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ពី​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ព្រែក​ទន្លេ​ នគរ​បាល​ខេត្ត​កាម៉ាវ បាន​ដាក់​ចេញ​វិធាន​ការ​ជា​ច្រើន​ សំ​ដៅ​ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​ ម្ចាស់​ការ​បង្ការ​គ្រោះ​ថ្នាក់​ និង​លើក​កម្ពស់​ស្មារតី​គោរព​ច្បាប់​របស់​ប្រ​ជា​ជន​ក្នុង​រដូវ​វស្សា​ខ្យល់​ព្យុះ​។

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ចរា​ចរណ៍​ ណែ​នាំ​ពី​របៀប​ពាក់​អាវ​ពោង​ដល់​
កុមារ​នៅ​លើ​ទូក​ចម្លង​។

ដោយកំ​ណត់​ច្បាស់​ ការ​ងារ​ផ្សព្វ​ផ្សាយ​ជា​ភារ​កិច្ច​ស្នូល​ក្នុង​ការ​បង្ការ​ពី​ចម្ងាយ​ នគរបាល​ខេត្ត​កាម៉ាវ បាន​បង្កើត​ក្រុម​ការ​ងារ​សហ​ការ​ជាមួយ​ភូមិ​ភាគ​នា​នា​ ដើម្បី​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ នៅ​តាម​កំ​ពង់​ចម្លង​និង​កំ​ពង់​ផែ​ផ្លូវ​ទឹក​ក្នុង​ប្រទេស​។ ខ្លឹម​សារ​ផ្តោត​សំ​ខាន់​លើ​សេច​ក្ដី​កំ​ណត់​ជាកំ​ហិត​អំ​ពី​ការ​ពាក់​អាវ​ពោង​ ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ សង្គ្រោះ​អាយុ​ជីវិត​ លក្ខ​ខណ្ឌ​ដឹក​ជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ ព្រម​ទាំង​ព្រមាន​ពី​មូល​ហេ​តុ​ និង​ផល​វិបាក​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្លូវ​ទឹក​។ តាម​រយៈ​នោះ​ ជួយឱ្យ​ម្ចាស់​មធ្យោ​បាយ​យល់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ដឹក​អ្នក​ដំ​ណើរ​ ព្រម​ទាំង​ចុះ​បញ្ជី​និង​ពិ​និត្យ​លក្ខ​ណៈបច្ចេក​ទេស​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​ ដើម្បីធា​នា​សុវត្ថិ​ភាព​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដំ​ណើរ​។ បង​ស្រី​ឡេធី​ប៊ិច ម្ចាស់​កំ​ពង់​ចម្លង​ ឃុំ​ហ្វា​ប៊ិញ ឱ្យ​ដឹង​៖ “កន្លង​មក​ អា​ស្រ័យ​បាន​នគរ​បាល​ចរា​ចរណ៍​ចុះ​មកត្រួត​ពិ​និត្យ​ និង​រំលឹក​ដាស់​តឿន​ជា​រឿយ​ៗ ទើប​ខ្ញុំ​យល់​ច្បាស់​ ហើយ​ម្ចាស់​ការ​បំ​ពាក់​សម្ភារៈ​ធា​នា​សុវត្ថិ​ភាព​ ជូន​អ្នក​ដំ​ណើរ​ មាន​ដូច​៖ អាវ​ពោង​ ឧប​ករណ៍​អណ្ដែតលើ​ទឹក​ ដំ​ឡើង​ភ្លើង​សញ្ញា​ ស្រទាប់​កៅ​ស៊ូ​ការ​ពារ​ការ​ ទង្គិចនិង​បង្គោល​ចង​ទូក​ពេល​ចូល​ចត​កំ​ពង់​។ ឥ​ឡូវនេះ​ ពេល​ភ្ញៀវ​ឡើង​មក​ទូក​ចម្លង​ ខ្ញុំ​តែង​តែ​រំលឹក​ឱ្យពាក់​អាវ​ពោង​ ដើម្បី​ធា​នា​សុវត្ថិ​ភា​ពពេល​ធ្វើ​ដំ​ណើរ​”។ ចំ​ណែក​លោក​ ឡេវ៉ាំង​ភឿក ម្ចាស់​កំ​ពង់​ចម្លង​នៅ​ឃុំភឿកឡុង​ ឱ្យ​ដឹង​៖ “បាន​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ ចរា​ចរណ៍​ ចុះ​មក​ដល់​កំ​ពង់​ចម្លង​ដើម្បី​ផ្សព្វ​ផ្សាយ​ និងណែ​នាំធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ និង​គោរព​តាម​សេច​ក្ដី​កំ​ណត់​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​យ៉ាង​តឹង​រ៉ឹង​ ព្រម​ទាំង​បំ​ពាក់​អាវ​ពោង​ និង​ឧប​ករណ៍​អណ្ដែត​លើទឹក​បាន​គ្រប់​សព្វ​។ ពេល​ភ្ញៀវ​ឡើង​ទូក​ ខ្ញុំ​ប្រាប់​ឱ្យ​ពាក់​អាវ​ពោង​ និង​តម្រង់​ជួរ​គ្នា​តាម​លំ​ដាប់​លំ​ដោយ​ ពេល​ចុះ​និង​ឡើង​កំ​ពង់​ ដើម្បី​ធា​នា​សុវត្ថិ​ភាព​”។

 គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៦ រហូត​មក​ដល់​ពេល​នេះ​ នគរ​បាល​ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​ជាង​ ៣.៥០០ នាក់​ ចែក​ខិត្ត​ប័ណ្ណ​ជាង​ ២.៥០០ សន្លឹក​ ក្នុង​គោល​បំ​ណង​លើក​កម្ពស់​ស្មារតី​របស់​ប្រជា​ជន​ក្នុង​ការ​ការ​ពារ​អាយុ​ជីវិត​ សុខ​ភាព​ និង​ទ្រព្យសម្បត្តិ​ពេល​ចូល​រួម​ចរា​ចរណ៍​ផ្លូវ​ទឹក​។ ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​សមត្ថ​កិច្ច​បាន​ចាត់​តាំង​ការ​ល្បាត​ជាង​ ១.៦០០ លើក​ ត្រួត​ពិ​និត្យ​មធ្យោ​បាយ​ផ្លូវ​ទឹក​ជាង​ ៣.៦០០ គ្រឿង​ រក​ឃើញ​និង​ធ្វើ​កំ​ណត់​ហេ​តុ​ ចាត់វិធាន​ការ​លើ​ករ​ណី​ដែល​ល្មើស​ជាង​ ៨៦០ ករ​ណី​ ព្រម​ទាំង​ពិ​ន័យ​រដ្ឋ​បាល​ជា​ទឹក​ប្រាក់​ជាង​ ៧២០ លាន​ដុង​។

លោក​វរ​សេនីយ៍​ឯក​ ប៊ូយទ្រុង​កៀង​ ប្រ​ធាន​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​នៃ​នគរ​បាល​ខេត្តកាម៉ាវ ឱ្យ​ដឹង​៖ “ការ​រឹតប​ន្ដឹង​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ អ្នក​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្ការ​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​គោរព​ច្បាប់​របស់​ប្រ​ជា​ជន​ និង​ម្ចាស់​មធ្យោបាយ​ទៀត​ផង​ រួម​ចំ​ណែក​ធា​នាច​រា​ចរណ៍​ផ្លូវ​ទឹក​ក្នុងរដូវ​វស្សា​ខ្យល់​ព្យុះ។ ពេល​ខាង​មុខ​ ដើម្បី​ធា​នា​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ បាន​ចង្អុល​ការ​ដល់​បណ្តា​ក្រុម​ និង​ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក​ ឱ្យ​បង្កើន​ការ​ល្បាត​ និង​ត្រួត​ពិ​និត្យ​នៅ​លើ​ខ្សែ​ផ្លូវ​ ដើម្បី​ស្វែង​រក​និង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ ទាន់ពេល​វេលា​ចំ​ពោះ​រាល់​ទង្វើល្មើស​ ក្រោម​ទិស​ស្លោក​ “គ្មាន​តំ​បន់​ហាម​ឃាត់គ្មាន​ករ​ណី​លើក​លែង​”។ ទន្ទឹមនឹង​នោះ​ នឹង​ផ្អាក​សកម្ម​ភាព​ជា​ដាច់​ខាត​ចំ​ពោះ​កំ​ពង់ផែ​ និង​មធ្យោ​បាយ​ណា​ដែល​មិន​ធា​នា​បទ​ដ្ឋាន​សុវត្ថិ​ ភាព​ និង​មិន​គ្រប់​លក្ខ​ខណ្ឌ​ដំ​ណើរ​ការ​”៕

                                    យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ