03/04/2026 - 06:32

អភិ​រក្ស​របរ​ធ្វើ​មកុដ មុខ​ខ្មុក​ពី​សហ​គមន៍ 

ឆ្នាំ​២០២៥ របរ​ធ្វើ​មកុដ មុខខ្មុក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​វិញ​ឡុង បាន​ទទួល​ស្គាល់​ជា ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ ការ​ទទួល​ស្គាល់​នេះ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​លើក​តម្កើង​នូវ​តម្លៃ​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាក់​ចេញ​នូវ​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​នូវ​ទម្រង់​របរ​សិប្ប​កម្ម​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​វប្ប​ធម៌ សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។

បង​ថាច់​ហ្វិញ​ធឿន សិប្ប​ករ​រចនា​មកុដ មុខ​ខ្មុក​នៅ​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង (រូប​តួ​អង្គ​ជា​អ្នក​ផ្តល់)។

ក្នុង​ចំ​ណោម​ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី ដូច​ជា​របាំ ល្ខោន​បា​សាក់ ឬ​របាំ​ប្រ​ជា​ប្រិយ មកុដ និង​មុខ​ខ្មុក​គឺ​ជា​ឧប​ករណ៍​ដែល​មិន​អាច​ខ្វះ​បាន។ នេះ​មិន​ត្រឹម​តែ​ជា​កត្តា​តុប​តែង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​មធ្យោ​បាយ​បង្ហាញ​ពី​ចរិត​លក្ខណៈ តួនា​ទី និង​ឋានៈ​របស់​តួ​អង្គ​ទៀត​ផង។ ហេតុ​នោះ មកុដ​និង​មុខ​ខ្មុក​នី​មួយៗ​មិន​ត្រឹម​តែ​ជា​ឧបករណ៍​សម្តែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កប់​នូវ​ចំ​ណេះ​ដឹង ប្រ​ជា​ប្រិយ និង​ការ​យល់​ដឹង​របស់​សិល្ប​ករ​អំ​ពី​សិល្បៈ​ប្រ​ពៃ​ណី​ទៀត​ផង។

ក្នុង​ដំ​ណើរ​ការ​ធ្វើ​មកុដ មុខ​ខ្មុក ត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំ​ណាក់​កាល ចាប់​ពី​បង្កើត​ពុម្ព បិទ​ក្រ​ដាស​ច្រើន​ស្រ​ទាប់​ដើម្បី​បង្កើត​ជា​រូប​រាង ហាល​សម្ងួត រហូត​ដល់​ដោះ​ពុម្ព និង​រចនា​លម្អ​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ។ ដើម្បី​សម្រេច​បាន​ផលិត​ផល​មួយ សិប្ប​ករ​ចំ​ណាយ​ពេល​ពី ៣-៥ ថ្ងៃ អា​ស្រ័យ​លើ​ទំ​ហំ​និង​កម្រិត​រចនា​លម្អិត​របស់​ផលិត​ផល​ទាំង​នោះ។

មិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​ខាង​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ជាង​ធ្វើ​មកុដ​មុខ​ខ្មុក​នៅ​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព ស្មារតី​ដ៏​សម្បូរ​បែប​របស់​ជន​រួម​ជាតិ​ខ្មែរ។ ឆ្លង​តាម​រយៈ​រូប​ភាព​នៃ​តួ​អង្គ ដូច​ជា តួយក្ស ហនុ​មាន អ្នក​ទស្ស​នា​អាច​យល់​ពី​ទស្សនៈ​នៃ​អំ​ពើ​ល្អ និង​អា​ក្រក់ អំ​ពី​សីល​ធម៌ និង​ជំ​នឿ​ក្នុង​វប្ប​ធម៌​ប្រ​ជា​ប្រិយ​ទៀត​ផង។

ថ្វី​ដ្បិត​ដូច្នោះ​ក្តី ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​របស់​ជីវ​ភាព​សម័យ​ទំ​នើប ការ​រក្សា​របរ​ប្រ​ពៃ​ណី​នេះ​កំ​ពុង​ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន។ ចំ​នួន​សិប្ប​ករ​ដែល​យល់​ដឹង​ពី​បច្ចេក​ទេស​កាន់​តែ​តិច​ទៅ​ខណៈ​ពេល​បរិ​ស្ថាន​សម្តែង​ប្រ​ពៃ​ណី​មាន​និន្នា​ការ​រួម​តូច​ដែរ។ ប្រ​ការ​នោះ ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ ផ្នែក​គ្រប់​ថ្នាក់ ពិ​សេស​គឺ​ការ​ចូល​រួម​របស់​យុវ​ជន​ជំ​នាន់​ក្រោយ​ក្នុង​ការ​ស្នង​បន្ត និង​ថែ​រក្សា​របរ​នេះ។

បង​ថាច់​ហ្វិញ​ធឿន ជា​សិប្ប​ករ​ធ្វើ​មកុដមុខ​ខ្មុក ឱ្យ​ដឹង៖ “ខ្ញុំ​ចាប់​ផ្តើម​រៀន​ធ្វើ​មកុដ​មុខ​ខ្មុក​ពី ឆ្នាំ ២០១៦ ខ្ញុំ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​តាំង​ពី​នៅ​ក្មេង​ម៉្លេះ ពេល​បាន​ឃើញ​សិប្ប​ករ​សម្តែង​ក្នុង​ពិ​ធី​បុណ្យ​របស់​ជន​រួម​ជាតិ។ ក្រោយៗ​មក ខ្ញុំ​ចង់​រួម​ចំ​ណែក​តិច​តូច​ក្នុង​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​អរូបី​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​មក ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រៀន​សូត្រ​ពី​សិប្ប​ករ​ធ្វើម​កុដ ហើយ​បាន​ផ្សារ​ភ្ជាប់​នឹង​របរ​ធ្វើ​មកុដ​មុខ​ខ្មុក​បម្រើ​ដល់​ការ​សម្តែង​របស់​ជន​ជាតិ​ខ្មែរ”។

រយៈ​ពេល​កន្លង ការ​អភិ​រក្ស​របរ​ធ្វើ​មកុដ​មុខ​ខ្មុក បាន​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​ការ​បើក​ថ្នាក់​បង្រៀន​របរ នាំ​យក​ខ្លឹម​សារ​ចូល​ទៅ​ក្នុង​ការ​បង្រៀន ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សកម្ម​ភាព​តាំង​ពិ​ព័រណ៍ ផ្សព្វ​ផ្សាយ​វប្ប​ធម៌។ ការ​ខិត​ខំ​ទាំង​នេះ បាន​រួម​ចំ​ណែក​បង្ក​លក្ខណៈ​ដើម្បី​ភាព​ឋិត​ថេរ​នៃ​បេតិ​កភ័ណ្ឌ និង​សម្រប​ខ្លួន​ក្នុង​ជីវ​ភាព​សម័យ​ទំ​នើប៕

                                             វឌ្ឍា- វិមាន

ចែករំលែកអត្ថបទ