17/02/2026 - 21:11

នគរ​បាល​ទី​ក្រុង​កឹង​ធើ ទទួល​យក​ឯក​សារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក អំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ 

- ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន អនុ​វត្ត​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ក្នុង​វិស័យ​អត្ត​សញ្ញាណ​ប័ណ្ណ និង​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក ការិ​យា​ល័យ​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ទទួល​យក​ឯក​សារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ និង​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​កម្រិត​២ នៅ​ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម  ប៊ិញ ង៉ ឆ្នាំ ២០២៦។

កា​រិយា​ល័យ​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម នគរ​បាល​ទី​ក្រុង​កឹង​ធើ ទទួល​យក​ឯក​សារ​របស់​ប្រ​ជា​ជន​ដែល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​។

តាម​រយៈ​នោះ ពេល​វេលា​ទទួល​ឯក​សារ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នៅ​ទី​ស្នាក់​ការ​កា​រិយា​ល័យ​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម អា​សយ​ដ្ឋាន​លេខ ៩B វិថី​ត្រឹង​ភូ សង្កាត់​កៃ​ខេ ទី​ក្រុង​កឹង​ធើ។ ម៉ោង​ធ្វើ​ការ៖ ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ១១; ពេល​រសៀល ចាប់​ពី​ម៉ោង ១៣ ដល់​ម៉ោង ១៧។

ការិយា​ល័យ​នគរ​បាល​គ្រប់​គ្រង​រដ្ឋ​បាល អំ​ពី​សន្តិ​សុខ​សង្គម សូម​អំ​ពាវ​នាវ​ដល់​ពល​រដ្ឋ អង្គ​ការ​និង​អា​ជីវ​កម្ម​ដែល​មាន​តម្រូវ​ការ សូម​រៀប​ចំ​ពេល​វេលា មក​ធ្វើ​សំ​ណុំ​បែប​បទ​តាម​ពេល​វេលា និង​ទី​តាំង​ដែល​បាន​ជូន​ដំ​ណឹង ដើម្បី​ធា​នា​ការ​ទទួល​យក​និង​ដោះ​ស្រាយ​ឯក​សារ បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស ងាយ​ស្រួល​និង​មាន​ប្រ​សិទ្ធ​ភាព។

តាម​ការ​បញ្ជាក់​របស់​នគរ​បាល​ទី​ក្រុង​កឹង​ធើ ការ​រៀប​ចំ​ទទួល​យក​ឯក​សារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ និង​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​កម្រិត​២ នៅ​ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម សំ​ដៅ​បម្រើ​ទាន់​ពេល​វេ​លា​តាម​តម្រូវ​ការ​របស់​ពល​រដ្ឋ ពិ​សេស​អ្នក​ដែល​ទៅ​ធ្វើ​ការ​ស្រុក​ឆ្ងាយ អាច​បំ​ពេញ​បែប​បទ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​និង​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក បាន​រួច​រាល់​មុន​ពេល​ត្រ​ឡប់​ទៅ​សិក្សា ទៅ​ធ្វើ​ការ​និង​ផលិត។ ទន្ទឹម​នឹង​នោះ នឹង​បន្ថយ​ស្ថាន​ភាព​ផ្តុំ​មនុស្ស​ច្រើន​កុះ​ករ និង​ការ​កក​ស្ទះ​ក្នុង​ការ​ទទួល​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​នៅ​បណ្តា​ថ្ងៃ​ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម…៕

 ប្រ​ភព​៖ baocantho.com.vn  - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ