ពង្រីកតួនាទីស្នូលក្នុងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ រយៈពេលកន្លង កងកម្លាំងនគរបាលឃុំលិតហោយធឿង ទីក្រុងកឹងធើ តែងរួមដំណើរជាមួយប្រជាជន ពិសេសគឺជនរួមជាតិខ្មែរក្នុងអំឡុងពេលពិធីបុណ្យប្រពៃណី ដើម្បីធានាកម្មវិធីបុណ្យប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សុវត្ថិភាព និងល្អប្រសើរ។

នគរបាលឃុំលិតហោយធឿង អញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា
ព្រះសង្ឃនៅតាមវត្តខ្មែរក្នុងឃុំ។
ក្នុងឱកាសបុណ្យទានផ្សេងៗ ក្នុងនោះ មានបុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទានជាដើម។ នគរបាលឃុំតែងម្ចាស់ការសហការជាមួយស្ថាប័នសមត្ថកិច្ច ដើម្បីដាក់ពង្រាយកងកម្លាំងនៅតាមវត្តអារាមដែលប្រារព្ធពិធីបុណ្យ ដើម្បីក្តោបក្តាប់ស្ថានភាពទាន់ពេលធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលមុនក្នុងនិងក្រោយពិធីបុណ្យ។
បុណ្យសែនដូនតាកន្លងហើយ នគរបាលឃុំបានម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំសហការជាមួយគណៈ ផ្នែកនិងអង្គការមហាជននានា រៀបចំក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅតាមវត្តខ្មែរលើភូមិឋាន។ នៅកន្លែង ដែលទៅដល់ក្រុមប្រតិភូមានវាចាសួរសុខទុក្ខ និងលើកទឹកចិត្តព្រះសង្ឃ គណៈកម្មការវត្ត អ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះ ក៏បានផ្សព្វផ្សាយចលនាមាមីងខ្មែរអនុវត្តល្អ ផ្នត់រស់នៅស៊ីវិល័យក្នុងពិធីបុណ្យទានផ្សេងៗ គោរពប្រតិបត្តិត្រឹមត្រូវតាមច្បាប់និងពិធីកិច្ចសាសនា ធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ចូលរួមធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យកឋិនទាននៅតាមវត្តអារាមក្នុងឃុំ។
អនុសេនីយ៍ត្រី យឿងហឿង កម្មាភិបាលក្រុមសន្តិសុខនៃនគរបាលឃុំលិតហោយធឿង ចែករំលែក៖ “ក្នុងនាមជាជនរួមជាតិខ្មែរ និងជាយុទ្ធជន នគរបាល ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលបានចូលរួមប្រចាំការនៅតាមវត្តអារាម រួមចំណែកក្នុងការរក្សាភាពសុខសាន្តសម្រាប់ថ្ងៃបុណ្យ”។
នៅរដូវបុណ្យកឋិនទានឆ្នាំនេះ មានប្រជាជនរាប់ពាន់នាក់នៅក្នុងនិងក្រៅខេត្តអញ្ជើញមកចូលរួម។ ហេតុនេះ នៅចំពោះមុខស្ថានភាពដែលមានមនុស្សច្រើនកុះករ កងកម្លាំងនគរបាលឃុំបានបន្តការពង្រីកស្មារតីម្ចាស់ការ សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសមត្ថកិច្ច ដើម្បីសម្រួលចរាចរណ៍ ណែនាំមាមីងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព ធានាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ។
ព្រះតេជព្រះគុណ ឡឹមហ៊ឺវតាយ ព្រះចៅអធិការវត្តមុនីវង្សារាម ផ្នោតានៀវ មានថេរដីកា៖ “នគរបាលឃុំ តែងសហការជាមួយវត្តអារាម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។ អាស្រ័យហេតុនេះ ទើបពិធីបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ បានប្រារព្ធឡើងយ៉ាងមហោឡារិក សុវត្ថិភាពនិងពោរពេញដោយអត្ថន័យ”។
លោកវរសេនីយ៍ឯកបម្រុង ផាងថាញ់សើុង ប្រធាននគរបាលឃុំ ផ្តល់ព័ត៌មាន៖ “តាមរយៈពិធីបុណ្យទានផ្សេងៗ កងកម្លាំងនគរបាលឃុំតែងបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការច្បាមមូលដ្ឋាន សហការយ៉ាងជិតស្និទ្ធជាមួយ គណៈ ផ្នែក អង្គការមហាជននានា ដើម្បីធានាសន្តិសុខ សុវត្ថិភាព បង្ករបរិយាកាសពិធីបុណ្យ សប្បាយរីករាយ សុវត្ថិភាព សាមគ្គីភាពនិងប្រកបដោយភាពវិជ្ជមាន”។
អត្ថបទនិងរូបថត៖ ហុងទើ-មុនី