23/12/2024 - 15:04

បង្កើត​ស្មារតី​ភ្ញាក់​រលឹក​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​សិស្សា​នុសិស្ស 

ដើម្បី​បង្កើត​ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​សិស្សា​នុសិស្ស មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​អនុវត្ត​កម្ម​វិធី “រក្សា ក្តី​សុ​បិន” “ខ្ញុំ​ស្រ​ឡាញ់​វៀត​ណាម” របស់​គណៈ​កម្មា​ធិការ​ជាតិ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​នៅ​តាម​សា​លា​មត្តេយ្យ​សិក្សា និង​សា​លា​ចំ​ណេះ​ទូ​ទៅ​លើ​ភូមិ​សាស្ត្រ​ក្រុង។

 ​​ ក្មួយៗ​សា​លា​មត្តេយ្យ​ទី​ប្រ​ជុំ​ជន​ផុង​ដៀង បាន​សិក្សា​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ពេល​
ចូល​រួម​បធាន​បទ “កុមារមត្តេយ្យជាមួយសុវត្ថិភាពចរាចរណ៍”។

នៅ​សា​លា​មត្តេយ្យ​ទី​ប្រ​ជុំ​ជន​ផុង​ដៀង ស្រុក​ផុង​ដៀង គណៈ​កម្ម​ការ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​កឹង​ធើ ទើប​សហ​ការ​រៀប​ចំ​បធាន​បទ​អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​កុមារ​មត្តេយ្យ​សិក្សា។ ដោយ​មាន​អា​ណា​ព្យា​បាល​សិស្ស និង​កុមារ​មត្តេយ្យ​រាប់​រយ​នាក់​បាន​ចូល​រួម។ នៅ​ទី​នេះ កុមារ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​និង​ណែ​នាំ​ឱ្យ​ស្គាល់​ស្លាក​សញ្ញា​ចរា​ចរណ៍​ផ្លូវ​គោក​មួយ​ចំ​នួន របៀប​ពាក់​អាវ​ពោង​ប្រើ​ប្រាស់​ឧប​ករណ៍​បណ្តែត​ជំ​នួយ​សង្គ្រោះ​ជី​វិត។ល។ មិន​ត្រឹម​តែ​បង្រៀន​កុមារ​អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ប៉ុណ្ណោះ​ទេ កម្ម​វិធី​នេះ​នៅ​ទាំង​ណែ​នាំ​អា​ណា​ព្យា​បាល​សិស្ស​ពី​របៀប​ជ្រើស​រើស​ទិញ​និង​ពាក់​មួក​សុវត្ថិ​ភាព​បាន​ត្រឹម​ត្រូវ​ទៀត​ផង។ ពិ​សេស គឺ​ណែ​នាំ​ពី​ឥរិយា​បថ​អង្គុយ​ម៉ូតូ​សុវត្ថិ​ភាព។ល។ អ្នក​ស្រី លី​ធី​ធ្វី​តៀង នៅ​ភូមិ​ញើង​ថ ១ ឃុំ​ញើង​អាយ ស្រុក​ផុង​ដៀង បាន​ឱ្យ​ដឹង៖ “កាល​ពី​មុន ឱ្យ​តែ​ឃើញ មួក​សុវត្ថិ​ភាព​ណា​ដែល​ស្អាត ឬ​មាន​ម៉ូដ​ល្អៗ​គឺ ខ្ញុំ​ទិញ​សម្រាប់​ខ្លួន​និង​ឱ្យ​កូន។ បន្ទាប់​ពី​បាន​ចូល​រួម​កម្ម​វិធី​នេះ ទើប​ខ្ញុំ​បាន​ដឹង​ថា យើង​មិន​ត្រឹម​តែ​ពាក់​មួក​សុវត្ថិ​ភាព​នឹង​គេ​នោះ​ទេ គឺ​ត្រូវ​ពាក់​យ៉ាង​ណា​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ការ​ពារ​ដល់​ខ្លួន​យើង​ម្នាក់ៗ។ ចំ​ណែក​បង​ស្រី ត្រឹង​ធ្វី​ហ្វិញ នៅ​ទី​ប្រ​ជុំ​ជន​ផុង​ដៀង បាន​រៀប​រាប់​ឱ្យ​ដឹង៖ “រាល់​ពេល​បើក​ម៉ូតូ​មក​ដល់​ភ្លើង​សញ្ញា​ចរា​ចរណ៍ កូន​ស្រី​តែង​រំ​លឹក​ថា “ភ្លើង​ក្រ​ហម យើង​ត្រូវ​ឈប់” ព្រោះ​កូន​បាន​ឮ​លោក​ពូ​អ្នក​មីង​ក្នុង​កម្ម​វិធី​ផ្សព្វ​ផ្សាយ។ ខ្ញុំ​យល់​ឃើញ​ថា កម្ម​វិធី​នេះ​គឺ​ចាំ​បាច់​ណាស់ ព្រោះ​ក្មួយៗ​នៅ​តូច ពេល​បង្កើត​បាន​ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរណ៍ ក្មួយៗ​នឹង​បាន​យល់​ដឹង ហើយ​ចង​ចាំ”។

យោង​តាម​ប្រ​សាសន៍​លោក ង្វៀង​ភុក​តាំង នា​យក​រង​មន្ទី​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​បធាន​បទ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព គុណ​ភាព​នៃ​ការ​ឃោស​នា​និង​អប់រំ​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍។ នៅ​កម្រិត​សិក្សា​នីមួយៗ យើង​ខ្ញុំ​បាន​សហ​ការ​កសាង​ខ្លឹម​សារ​សម​ស្រប​ទៅ​តាម​កម្រិត​អា​យុ ដើម្បី​ឱ្យ​កុមារ​ងាយ​យល់​និង​ចង​ចាំបាន​យូរ។ ចាប់​តាំង​ពី​ការ​ចូល​រួម​ចរា​ចរណ៍​ត្រូវ​តែ​ធ្វើ​ដំ​ណើរ​ចំ​ណែក​ផ្លូវ​ខាង​ស្តាំ​ដៃ។ ពេល​អង្គុយ​ម៉ូតូ ឬ​យាន​យន្ត​ត្រូវ​ពាក់​មួក​សុ​វត្ថិ​ភាព​តាម​បទ​ប្បញ្ញត្តិ និង​ខ្ទាស់​ខ្សែ​ឱ្យ​បាន​ត្រឹម​ត្រូវ។ល។ បធាន​បទ​នេះ​នៅ​ទាំង​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ចំ​ណេះ​ដឹង និងស្មារតី​គោ​រព​ច្បាប់​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍ សម្រាប់​អា​ណាព្យា​បាល​សិស្ស ដើម្បី​អា​ណា​ព្យា​បាល​សិស្ស​រួម​ជា​មួយ​សា​លា​រៀន បំ​ប៉ន​បំ​ណិន​ចូល​រួម​ចរា​ចរណ៍​ឱ្យ​មាន​សុ​វត្ថិ​ភាព រួម​ចំ​ណែក​ឆាប់​បង្កើត​បាន​ស្មារតី​គោ​រព​ច្បាប់​ចរា​ចរណ៍ សម្រាប់​កុមារ​មត្តេយ្យ​សិក្សា និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ៕

                         ហា​ថាញ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ