កម្លាំងប៉ូលិសចរាចរណ៍ នគរបាលក្រុងកឹងធើ ទើបបើកយុទ្ធនាការព្រមៗគ្នា អនុវត្តផែនការចំណុចកំពូលរបស់នគរបាលក្រុងកឹងធើ អំពីការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍សម្រាប់កម្រិតអាយុសិស្សសាលាលើភូមិសាស្រ្តក្រុង។
ប៉ូលិសចរាចរណ៍ នគរបាលក្រុងកឹងធើ ពិនិត្យលិខិតស្នាមសិស្សដែលមិនគ្រប់លក្ខណៈបើកបរយានជំនិះលើភូមិសាស្រ្តសង្កាត់អាងខាញ់ ខណ្ឌនិញកេវ។
លើភូមិសាស្រ្តសង្កាត់អាងខាញ់ និងសង្កាត់តឹងអាង ខណ្ឌនិញកេវ ការិយាល័យប៉ូលិសចរាចរណ៍ នគរបាលក្រុងកឹងធើ សហការជាមួយប៉ូលិសសណ្ដាប់ធ្នាប់ និងអង្គភាពប៉ូលិសចរាចរណ៍ នគរបាលខណ្ឌនិញកេវ រៀបចំក្រុមការងារត្រួតពិនិត្យ ពិន័យបទល្មើសអំពីសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ចំពោះសិស្សអនុវិទ្យាល័យនិងវិទ្យាល័យលើភូមិសាស្រ្តដែលមិនទាន់គ្រប់អាយុបើកបរយានជំនិះ (ទំហំស៊ីឡាំងចាប់ពី ៥០ CC ឡើងទៅ)។ ក្រៅពីនោះ កម្លាំងចម្រុះនៅទាំងត្រួតពិនិត្យអ្នកបើកបរយានជំនិះបំពានច្បាប់ចរាចរណ៍ ដូចជាបើកបរយានជំនិះដោយគ្មានប័ណ្ណបើកបរមិនពាក់មួកសុវត្ថិភាព ឌុបមនុស្សលើសចំនួនកំណត់ បើកបរទន្ទឹមគ្នា បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ បើកបរជ្រែឆាបចុះឆាបឡើងជាដើម។ ក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការក្រុមការងារបានត្រួតពិនិត្យករណីសិស្សបើកបរយានជំនិះលើផ្លូវសាធារណៈ ១៦៤ករណី។ ក្នុងនោះ បានធ្វើកំណត់ហេតុមិនគ្រប់លក្ខណៈបើកបរយានជំនិះស៊ីឡាំងធំ៣ករណី បើកបរយានយន្តចូលផ្លូវបម្រាមគោចរ៣ករណី ឃាត់ទុកមធ្យោបាយ បើកបរ៣ករណី; ទន្ទឹមនឹងនោះ ក៏ធ្វើការក្រើនរំលឹកចំពោះអ្នកគ្រប់លក្ខណៈបើកបរយានជំនិះ ដែលមានទំហំស៊ីឡាំង ៥០ CC ១៥៨ករណី។
ប៉ូលិសចរាចរណ៍ នគរបាលខណ្ឌនិញកេវ ធ្វើកំណត់ហេតុបទល្មើសរដ្ឋបាលចំពោះសិស្សដែលមិនគ្រប់លក្ខណៈបើកបរយានជំនិះលើផ្លូវង៉ោង្វៀន។
យោងតាមការិយាល័យប៉ូលិសចរាចរណ៍ នគរបាលក្រុងកឹងធើ ក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការកម្លាំងប៉ូលិសចរាចរណ៍ទូទាំងក្រុង បានធ្វើការត្រួតពិនិត្យនៅតាមមណ្ឌលសាលារៀន១១កន្លែង កងកម្លាំងបានប្រទះឃើញនិងធ្វើកំណត់ហេតុបទល្មើសរដ្ឋបាល ៣០ ករណី។ ក្នុងនោះ កំហុសមិនគ្រប់លក្ខណៈបើកបរយានជំនិះ២៩ករណី រួមមាន៖ កម្រិតអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ (១៩ករណី); កម្រិតអាយុចាប់ពី ១៦ឆ្នាំដល់ក្រោម១៨ឆ្នាំ (១០ករណី) ; គ្មានឯកសារចុះបញ្ជីយានជំនិះ ១ករណី។
តាមផែនការរាប់ចាប់ពីពេលនេះរហូតដល់ផុតថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក្រុង នឹងបន្តការអនុវត្តចំណុចកំពូលនៃការត្រួតពិនិត្យ ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះសិស្សអនុវិទ្យាល័យនិងវិទ្យាល័យ ដែលមិនគ្រប់លក្ខណៈបើកបរលើផ្លូវគោកនិងផ្លូវទឹកលើភូមិសាស្រ្តក្រុង៕
គីមស្វឹង - ពេជ្រសឿន