ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយនឹងសាខានាយកដ្ឋានជលផល មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង និងនគរបាលស្រុកត្រឹងដេ គណៈបញ្ជាការដ្ឋានយោធាស្រុកត្រឹងដេ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនត្រូវតាមការកំណត់ (IUU) ដល់អ្នកនេសាទជិត១០០នាក់ ម្ចាស់មធ្យោបាយប្រធាននាវិកកប៉ាល់ទាញយកផលសមុទ្រលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រស្រុកត្រឹងដេ។
នាឱកាសនេះ គណៈកម្មការចាត់តាំងបានជូនទង់ជាតិចំនួន១០០និងពោង
ចំនួន៥០ដល់នេសាទករ។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយត្រូវបានឃោសនាផ្សព្វផ្សាយ បញ្ជ្រាបពីការកំណត់របស់ EC ស្តីពីការទាញយកផលសមុទ្រក្នុងនោះ ផ្តោតទៅលើទង្វើ១២យ៉ាងដែលទាញយកផលសមុទ្របំពានច្បាប់ IUU; ផ្តល់ផលអវិជ្ជមាន ប៉ះពាល់ដល់បទពិន័យផ្សេងៗ IUU របស់ EC ចំពោះការនាំចេញផលសមុទ្ររបស់វៀតណាម។ល។ ឆ្លងតាមរយៈនោះ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹកទទួលខុសត្រូវរបស់អ្នកនេសាទពីការទាញយកផលសមុទ្រ តាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម និងសន្ធិសញ្ញាអន្តរជាតិចំពោះដែនសមុទ្រផ្សេងៗ ចំណុះអធិបតេយ្យ សិទ្ធិអធិបតេយ្យរបស់វៀតណាម ដែនសមុទ្រអន្តរជាតិនិងបរទេស; ជាសន្សឹមៗ បញ្ឈប់ស្ថានភាពកប៉ាល់នេសាទវៀតណាមចេញទៅទាញយកផលសមុទ្រខុសច្បាប់តាមដែនសមុទ្រប្រទេសក្រៅ រួមចំណែកដោះ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ក្នុងឆ្នាំ២០២៤៕
យ្វីអាញ-លីសៀ