15/04/2024 - 14:03

"ចូល​រួម​ដៃ​" ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​តំ​បន់​ជន​បទ​

នគរ​បាល​ខេត្ត​បាក​លីវ​ បាន​សហ​ការ​ជា​មួយ​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ជំ​រុញ​ខ្លាំង​ក្លា​ការ​ ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ ផ្តើម​ពី​នោះ​ ចលនា​នេះ​បាន​រីក​ដុះ​ដាល​ ដោយ​មាន​ទម្រង់​ល្អ​ៗ​ ច្នៃ​ប្រ​តិដ្ឋ​ជាច្រើន​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ។​

 ក្លឹប​៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ឧត្តម​សេនីយ៍​ទោ ឡេក្វឹក​ហ៊ុង អនុរដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ។​

ទូទាំង​ខេត្ត​បាក​លីវ​ មាន​ជាង​៥០​ក្រុម​ ដោយ​មាន​សមាជិក​ជា​ជន​ជាតិ​ខ្មែរ​ជាង​៧.២៥០​នាក់។​ ឆ្លង​តាម​រយៈ​នោះ​ កម្លាំង​នគរ​បាល​រួម​ជាមួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​តែង​តាំង​អ្នក​មាន​ប្រ​ជា​ប្រិយ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ ដើម្បី​ពង្រីក​តួនា​ទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​; ចូល​រួម​សម្រប​សម្រួល​ ដោះ​ស្រាយ​បាន​ទាន់​ពេល​រាល់​ការ​វិវាទ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ ផ្អែក​លើ​ស្មារតី​សាមគ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជីវ​ភាព។​ រៀង​រាល់​ខែ​ សមាជិក​ក្នុង​វង្ស​ត្រកូល​មក​ជួប​ជុំ​គ្នា​ក្នុង​វត្ត​ ឬ​អគារ​វប្បធម៌​ភូមិ​ ដើម្បី​ប្រ​ជុំ​ឃោសនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​; ចលនា​ សមាជិក​ក្នុង​វង្ស​ត្រកូល​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ អប់រំ​កូន​ចៅ​ចៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ ចុះ​ឈ្មោះ​គ្រួ​សារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​។ល។​ លោក​ឡឹម​ង៉ុក​តាយ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ឡឹម​ ឱ្យ​ដឹង​៖  “ទូទាំង​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ រួម​មាន​៤ត្រ​កូល​ គឺ៖ ត្រកូល​សើុង​ត្រកូល​ថាច់​ ត្រកូល​ត្រឹង​និង​ត្រ​កូល​ឡឹម​ ដោយ​មាន​៧៧​គ្រួ​សារ​ចូល​រួម​។​  ម្យ៉ាង​ទៀត​ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ ក៏​ជា​គណៈ​កម្ម​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ម្ល៉ោះ​ហើយ​តែង​បាន​មា​មីង​ខ្មែរ​ទំ​នុក​ចិត្ត​។​ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​គ្រប់​រូប​ចូល​រួម​វគ្គ​ឃោសនា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដែល​ខេត្ត​រៀប​ចំ​ ហេតុ​នោះ​ យល់​ច្បាស់​ពី​ច្បាប់​រដ្ឋ​និង​ច្បាប់​សាសនា។​ អា​ស្រ័យ​ហេតុ​នោះ​ ងាយ​ស្រួល​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ខ្មែរ​អនុវត្ត​ល្អ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ មិន​ញ​ញើត​ក្នុង​ការ​បរិ​ហារ​ឧក្រិដ្ឋ​កម្ម​ បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​របស់​ជន​ទុច្ចរិត៘ រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក”។​ ទន្ទឹម​នឹង​នោះ​ សមា​ជិក​ម្នាក់ៗ​ក្នុង​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ ថែម​ទាំង​ចូល​រួម​កង​ប្រ​ជាស្វ័យ​ត្រាណ​នៅ​ភូមិ​ស្រុក​ និង​ចូល​រួម​ជា​មួយ​កម្លាំង​នគរ​បាល​ ដើរ​ល្បាត​តាម​ដង​ផ្លូវ​នៅ​តំ​បន់​ជន​បទ​ ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ទៀត​ផង​។​ ព្រះ​ឧបជ្ឈាយ៍ យឿងក្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ជ្រៅ​ មាន​ថេរដី​កា​៖ “ប្រ​ការ​ដែល​ល្អ​ក្នុង​ទម្រង់​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ គឺ​ជួយ​កម្លាំង​សមត្ថ​កិច្ច​ប្រ​ទះ​ឃើញ​នូវ​មុខ​សញ្ញា​អា​ក្រក់​ក្នុង​សង្គម​  ដោះ​ស្រាយ​នូវ​វិវាទ​ក្នុង​វង្ស​ត្រកូល​អប់រំ​កូន​ចៅ​ក្នុង​វង្ស​ត្រកូល​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់៘

ក្លឹប​៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ (ហៅ​កាត់​ ថា​ក្លឹប​) នៅ​ឃុំ​ហ៊ឹង​ហោយ​ ស្រុក​វិញ​ឡើយ​  ក៏​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​និង​កំ​ពុង​រីក​លូត​លាស់​ រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​ផង​ដែរ។​ តាម​ប្រ​សាសន៍លោក​ ង្វៀង​ហ្វាង​អែម​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ៊ឹង​ហោយ​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ក្លឹប​ មក​ទល់​ពេល​នេះ​ ក្លឹប​បង្កើត​បាន​ជាង​១០​ឆ្នាំ​ហើយ​ មាន​សមា​ជិក​៣៥​នាក់ សុទ្ធ​តែ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ម្ល៉ោះ​ហើយ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​ ពេល​ប្រ​ជុំ​រៀង​រាល់​ខែ​ ឬ​រៀង​រាល់​ត្រី​មាស​ កម្លាំង​នគរ​បាល​ឃុំ​ តែង​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​គោល​ការ​ណ៍​គោល មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​;  ជូន​ដំ​ណឹង​ដល់​សមាជិក​ពី​ឧបា​យកល​ធ្វើ​សកម្ម​ភាព​រ​បស់ឧក្រិដ្ឋ​ជន​ ដើម្បី​មាមីង​ខ្មែរ​ប្រុង​ប្រ​យ័ត្ន​ មិន​ស្តាប់​តាម​សម្ដី​អា​នុភាព​ពី​ខាង​ក្រៅ​ ដែល​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​ សាសនា​ បំ​បែក​ប​បាក់​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​; ចលនា​មាមីង​ខ្មែរ​ចូល​រួម​បរិហា​រឧក្រិដ្ឋ​កម្ម​ ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក។​ លោក​ថាច់​សល់​ ប្រ​ធាន​ក្លឹប​ ឱ្យដឹង​៖ “ខ្ញុំ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ធ្លាប់​បួស​រៀន​ ម្ល៉ោះ​ហើយ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​រដ្ឋ​និង​ធម៌​អាថ៌ ហេតុ​នោះ​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​រាល់​សកម្ម​ភាព។​ ពេល​ដឹង​ ថា​ មាន​អ្នក​បង្ក​អុក​ឡុក​ ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​ឬ​ទាស់​ទែង​ក្នុង​វង្ស​ត្រកូល​ គឺខ្ញុំ​រួម​ជា​មួយ​ប្រ​ធាន​ក្រុម​វង្ស​ត្រកូល​ទៅ​ដល់​ផ្ទះ​ក្រើន​រំលឹក​ ដើម្បី​ឱ្យ​គាត់​យល់​រស់​នៅ​ចុះ​សម្រុង​គ្នា”។​  ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវ​ង្ស​ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​បបែល​ចាស់​ មាន​ថេរដី​កា៖ “សកម្ម​ភាព​របស់​ក្លឹប​ពិត​ជា​មាន​អត្ថ​ន័យ​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មែន។​ ឆ្លង​តាម​រយៈ​នោះ​ ក្លឹប​ជួយ​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​យល់​ដឹង​ពី​ច្បាប់​ ដើម្បី​អប់រំ​កូន​ចៅ​; ដោះ​ស្រាយ​ទាន់​ពេល​នូវ​វិវាទ​ក្នុង​វង្ស​ត្រ​កូល​ដែល​កើត​ឡើង​ថ្មីៗ​ ញ្ុាំង​ឱ្យ​មាន​ការ​ចុះ​សម្រុង​គ្នា​ ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​។​ ជា​ពិសេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សមា​ជិក​ម្នាក់ៗ​ក្នុង​ក្លឹប​និង​កង​កម្លាំង​នគរ​បាល​តែង​ចូល​រួម​យាម​ ការ​ពារ​សន្តិ​សុខ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ជូន​មាមីង​ពុទ្ធ​បរិស័ទ​ទៅ​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​និង​ជំ​នឿ​សាសនា​ជា​ដើម”។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ឡេថាញ​ហ៊ុង នា​យក​រងនគរ​បាល​ខេត្ត​បាក​លីវ​ ប្រ​ការ​ដែល​ល្អ​របស់​ក្លឹប​និង​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ នោះ​គឺការ​តែង​តាំង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ធ្វើ​ជា​ប្រ​ធាន​ក្លឹប​ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​ វង្ស​ត្រកូល​ ម្ល៉ោះ​ហើយ​ទម្រង់​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ បង្ក​ឱ្យ​មាន​ការ​រីក​សាយ​ភាយ ហើយ​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​គាំ​ទ្រ រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ៕​

​   យ្វីអាញ- លី​សៀ

ចែករំលែកអត្ថបទ