15/08/2023 - 11:00

រៀប​ចំ​ចេញ​ទ័ព​ល្បាត​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជាង​៤.១០០​លើក​

យោង​តាម​នគរ​ក្រុង​កឹង​ធើ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្រុង​ត្រូវ​បាន​រក្សា​លំ​នឹង។ អង្គ​ភាព​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្គ​នូវ​គ្រោង​ការ​ផែន​ការ​ សហ​ការ​ការ​ពារ​យ៉ាង​ម៉ឺង​ម៉ាត់​សុវត្ថិ​ភាព​សកម្ម​ភាព​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ចុះ​ទស្សន​កិច្ច​និង​បំ​ពេញ​ការ​ងារ​នៅ​លើ​ភូមិ​សាស្រ្ត។ នគរ​បាល​ក្រុង​ បាន​រៀប​ចំ​ចេញ​ទ័ពល្បាត​ត្រួត​ពិនិត្យ​ជាង​៤.១០០​លើក​ប្រ​ទះ​ឃើញ​ រំ​សាយ​មុខ​សញ្ញា​ដែល​ប្រ​មូល​ផ្តុំ​នៅ​ពេល​យប់​ជិត​១.០០០​នាក់​… នគរ​បាល​ក្រុង​បាន​បង្ក្រាប​បាប​គ្រោះ​សង្គម​ជិត​៣០​កន្លែង​ ចាត់​វិធាន​ការ​មុខ​សញ្ញា​ជាង​១៣០​នាក់​ រឹប​អូស​រាប់​រយ​លាន​ដុង​និង​វត្ថុ​តាង​ពាក់​ព័ន្ធ​ជា​ច្រើន​; ប្រ​ទះ​ឃើញ​២៩​ករណី មុខ​សញ្ញា​៥០​នាក់​ ស្ដុក​ទុក​ដឹក​ជញ្ជូន​ ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ រឹប​អូស​ថ្នាំ​ញៀន​ចម្រុះ​ជាង​៥៩,៥​ក្រាម។ កញ្ឆា​ស្ងួត​ ១,៤​ក្រាម…វាយ​តម្លៃ​រួម​ បទ​ល្មើស​សណ្តាប់​ធ្នាប់​សង្គម​ បាន​ថយ​ចុះ​បើ​ប្រៀប​នឹង​ខែ​មុន។

 នគរ​បាល​ក្រុង​កឹង​ធើ ចេញ​ទ័ព​ល្បាត​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

ក្រៅ​ពី​នេះ​ នគរ​បាល​ក្រុង​ក៏​បាន​ជំ​រុញ​មាំ​ ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ទប់​ស្កាត់​ការ​លង់​ទឹក​ក្នុង​រដូវ​ទឹក​ជំ​នន់​នៅ​តាម​ស្ថា​ប័ន​ សា​លា​រៀន​; ហ្វឹក​ហាត់​បំ​ណិន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​ ដល់​កម្លាំង​នគរ​បាល​សើុប​អង្កេត​បទ​ល្មើស​អំ​ពី​គ្រឿង​ញៀន​ និង​នគរ​បាល​ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ការ​ងារ​ផ្តល់​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូ​និក​ដល់​ពល​រដ្ឋ​នៅ​លើភូមិ​សាស្រ្ត​; អំ​ពាវ​នាវ​ប្រ​ជា​ជន​ចុះ​ឈ្មោះ​ និង​បើក​ដំ​ណើរ​ការ​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូនិក​កម្រិត​២។                 

កេវ​ចិញ -ទីទុយ​

ចែករំលែកអត្ថបទ