យោងតាមកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង រយៈពេលកន្លង កងទ័ពការពារព្រំដែនខេត្តបានសហការជាមួយកងកម្លាំងប៉ូលិសការពារព្រំដែនកងទ័ពការពារព្រំដែនខេត្តកំពត ការពារ នាំផ្លូវកងកម្លាំងខណ្ឌសីមា បោះបង្គោលព្រំដែន ធានាសន្តិសុខក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែន។ កំណត់ទីតាំងបោះបង្គោលធំរួចរាល់បាន ២៣/២៨ បង្គោល បង្គោលបន្ទាប់បន្សំ ៨០/៨០ បង្គោល បង្គោលតម្រុយ ៤/៤កន្លែង បោះបង្គោលនិមិត្តចំនួន ១៣២ កន្លែង បែងខ័ណ្ឌសីមាព្រំដែនបានប្រវែង ៤២.២៧៥ ម៉ែត្រ។ សហការស្អិតល្មួតក្នុងការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសគឺសកម្មភាពនៅទីតាំងល្បែងកាស៊ីណូចំណុះតំបន់ច្រកទ្វារព្រំដែនព្រែកចាក ចោរប្លន់មានអាវុធតាមបណ្តោយព្រំដែន។ល។ ឆ្លងតាមរយៈការល្បាតបានប្រទះឃើញ ៥៩ ករណីប្រព្រឹត្តល្មើសលក្ខន្តិកៈព្រំដែនដោយមានមុខសញ្ញាចំនួន ១៤៣ នាក់ ព្រមាន ៥១ នាក់ ទូកកប៉ាល់ ៣០៣ គ្រឿង និងអ្នកនេសាទចំនួន ៤៤៨ នាក់ចូលដែនទឹកវៀតណាមនេសាទខុសច្បាប់។ល។
កងកម្លាំងកងទ័ពការពារព្រំដែនលើភូមិសាស្រ្តស្រុកយ៉ាងថាញ់និងកងកម្លាំងការពារព្រំដែនកម្ពុជាយាមល្បាតរួមបង្គោលព្រំដែនវៀតណាម-កម្ពុជា។
ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែនគៀងយ៉ាងសកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អង្គការមហាជនភូមិភាគផ្សព្វផ្សាយ អប់រំ លើកកម្ពស់ស្មារតីយល់ដឹងជូនប្រជាជននៅសងខាងព្រំដែនអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុសញ្ញាលក្ខន្តិកៈតំបន់ព្រំដែន។ ផ្សព្វផ្សាយអនុវត្តប្រសិទ្ធភាពគម្រោង “បង្កើនការផ្សព្វផ្សាយ អប់រំច្បាប់ជូនកម្មាភិបាល ប្រជាជននៅតំបន់ព្រំដែន កោះ សមុទ្រដំណាក់កាល ២០១៣-២០១៦ និងដំណាក់កាល ២០១៧-២០២១ ។ រៀបចំបានល្អ ផ្សព្វផ្សាយអនុវត្តព្រមៗនូវចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
លេស៊ាង-មុនី