បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង ទើបសហការជាមួយនឹងសមាគមមិត្តភាពវៀតណាម-កម្ពុជា សមាគមកាកបាទក្រហម“រង្វង់ដៃមនុស្សធម៌” និងក្រុមហ៊ុនភាគហ៊ុនបៀរសៃហ្គងនៅខេត្តកៀងយ៉ាង រៀបចំពិនិត្យជម្ងឺជូនឱសថដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅតំបន់ឃុំព្រំដែន ស្រុកកំពង់ត្រាច ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។
កងទ័ពការពារព្រំដែនកៀងយ៉ាងពិនិត្យជម្ងឺជូនប្រជាជនកម្ពុជា
ឫស្សីស្រុកខាងកើត ជាឃុំព្រំដែនឋិតនៅខេត្តកំពត កម្ពុជា ជាប់ព្រំប្រទល់នឹងភូមិសាស្រ្តក្តុងហាតៀង ខេត្តកៀងយ៉ាង។ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារប្រជាជនរស់នៅប្រមាណ១.១៦៥គ្រួសារ ក្នុងនោះ គ្រួសារក្រីក្រជិត២០០គ្រួសារ។ ជីវភាពរបស់មាមីងបងប្អូនបង្អែកទៅលើស្រែចម្ការ ជាចម្បងសេដ្ឋកិច្ចជួបការលំបាកច្រើន ហេតុនោះលក្ខណៈថែទាំសុខភាពក៏អន់ថយ។ អង្គភាពនានាបានជូនអំណោយចំនួន៣០០ចំណែក ពិនិត្យជំងឺនិងផ្តល់ឱសថដោយឥតគិតថ្លៃជូនប្រជាជនដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តជាង៣០០លើក/នាក់។ លោកអូនខន អភិបាលស្រុកកំពង់ត្រាច ខេត្តកំពត កម្ពុជា មានប្រសាសន៍៖ “ស្រុកកំពង់ត្រាចនិងហាតៀង ជាស្រុកជិតខាងជាយូរយារមកហើយ ពីមុនរហូតមកតែងមានទំនាក់ទំនងល្អ។ ខ្ញុំតំណាងឲ្យមាមីងក្នុងឃុំ សូមថ្លែងអំណរគុណនិងស្វាគមន៍ចំពោះគណៈប្រតិភូដែលអញ្ជើញមកពីខេត្តកៀងយ៉ាង-វៀតណាម ពិសេសគឺកងទ័ពការពារព្រំដែនកៀងយ៉ាង មកជូនអំណោយ ពិនិត្យជំងឺនិងជូនឱសថនៅឃុំ” ។
ក្នុងដំណើរលើកនេះ បន្ទប់ព័ស្តុភាកងទ័ពការពារព្រំដែនបានចង្អុលការពេទ្យយោធា អង្គភាពគប្បីយកម៉ាស៊ីនឆ្លុះអេកូទៅជាមួយ និងឱសថឯកទេសក្នុងការវិនិច្ឆ័យប្រភពទឹក ដើម្បីពិនិត្យបញ្ជាក់ច្បាស់ជម្ងឺនិងចែកឱសថជូនមាមីង។ ថ្វីត្បិតតែអំណោយស្តួតស្តើងក៏ពិតមែន តែនេះគឺជាមនោសញ្ចេតនា របស់កងទ័ពការពារព្រំដែនកៀងយ៉ាង ចំពោះប្រជាជនកម្ពុជា រួមចំណែករឹតបន្តឹងចំណងសាមគ្គីមិត្តភាពរវាងប្រជាជនទាំងសងខាងព្រំដែន។ ឆ្លងតាមរយៈនោះ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងសងខាងព្រំដែន អនុវត្តល្អភារកិច្ច ការពារអធិបតេយ្យភាពសន្តិសុខព្រំដែន។
លោកយុងសាម៉ឿន នៅឃុំឫស្សីស្រុកខាង កើតកើតជម្ងឺសន្លាក់ឆ្អឹងជាង១០ឆ្នាំ ពេលធាតុអាកាសប្រែប្រួល តែងចុករោយ ធ្វើដំណើរទៅមកជួបការលំបាក។ កន្លែងដែលលោកម៉ឿនរស់នៅជាតំបន់ជនបទ ហេតុនោះ បញ្ហាខិតជិតជាមួយនឹងសេវាថែទាំសុខភាពជឿនលឿន គឺមានភាពលំបាក ពេលដែលក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត កងទ័ពការពារព្រំដែនកៀងយ៉ាងមកពិនិត្យជម្ងឺផ្តល់ឱសថដោយឥតគិតថ្លៃ លោកមានភាពរីករាយយ៉ាងក្រៃលែង លោកយុងសាម៉ឿន ចែករំលែកៈ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតកងទ័ពការពារព្រំដែនកៀងយ៉ាង និងស្ថាប័ន គណៈ ផ្នែកនានារបស់ខេត្តកៀយ៉ាង- វៀតណាម បានឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ផងខ្លួន មកពិនិត្យព្យាបាលជម្ងឺ ផ្តល់ឱសថ និងជូនអំណោយដល់មាមីងតាំងពីលើកមុនៗក៏ដូចជាលើកនេះ។ ចំណងមនោសញ្ចេតនានេះ យើងខ្ញុំសូមគោរពសរសើរនិងចងចាំជានិច្ច៕
ឡេស៊ាង-វ៉ានតិន