17/11/2015 - 15:18

អភិវឌ្ឍព្រមៗគ្នានូវសេដ្ឋកិច្ច-សង្គមកិច្ច នៅតំបន់វាលរាបទន្លេគឺវឡុង

មាន​ដំ​ណោះ​ស្រាយ​ជា​ច្រើន​​ ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម កិច្ច​ត្រូវ​បាន​លើក​ឡើង​ក្នុង​អង្គ​សិក្ខា​សា​លា"​​​​​​​​​​​​​​​​​​ ​​​​​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គ​មកិច្ច តំ​បន់​សេដ្ឋ​កិច្ច​សំ​ខាន់​ៗ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ដំ​ណាក់​កាល​២០១៦​-២០២០ និង​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​២០៣០" អា​ស្រ័យ​គណៈ​ចង្អុល​ការ​តី​ណាម​បូ រៀប​ចំ​ក្នុង​ពេល​កន្លង​ហើយ​។ 

គប្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជា​ទិ​ច្រើន ដើម្បី​អ​ភិ​វឌ្ឍ​ព្រម​ៗ​គ្នា​នូវ​សេដ្ឋ​កិច្ច- សង្គម​កិ​ច្ច​
តំបន់វាលរាបទន្លេគឺវឡុងតាមទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។  

តាម​ក្រ​សួង​ផែន​ការ​និង​វិ​និ​យោគ ពិតមែន​ផ្ទៃ​ដី​ផ​លិត​ក​សិ​កម្ម​និង​ចិញ្ចឹម​ជល​ផល​ក្នុង​ទូ​ទាំង​ប្រ​ទេស​ពុំ​ទាន់​ដល់​៣០​%ក៏​ដោយ ប៉ុន្តែ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​រួម​ចំ​ណែក​ផ្ទៃ​ដី​ផ​លិត​ស្រូវ​ជាង​៥០​% ផ្ទៃ​ដី ចិញ្ចឹម​ជល​ផល​៧១​% និង​តម្លៃ​ផ​លិត​ក​សិ​កម្ម​ក្នុង​ទូ​ទាំង​ប្រ​ទេស​៣០​%។  តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ស​ហ​ការ​វិ​និ​យោគ​ទុន​ដោះ​ដូរ​ទំ​និញ​ជា​មួយ​នឹង​ប្រ​ទេសនា​នា​ក្នុង​តំ​បន់​និង​ទូ​ទាំង​ពិ​ភព​លោក​។ នា​យក​រដ្ឋ​មន្រ្តី នៃ​រដ្ឋា​ភិ​បាល​បាន​ផ្តល់​សច្ចា​ប័នលើ​គម្រោង​គោល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​​កិច្ច តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០២០ ជា​មួយ​នឹង​ទិស​ដៅ ជំ​រុញ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ក្លាយ​ជា​តំ​បន់​សេដ្ឋ​កិច្ចសំ​ខាន់​ក្នុង ផលិត​កសិ​កម្ម​ទំ​និញ និង​ជល​ផល​ក្នុង​ទូ​ទាំង​ប្រ​ទេស​ជា​មួយ​នឹង​ល្បឿន កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់ ប្រ​កប​ដោយ​ចីរ​ភាព​។ ដើម្បី​អនុ​វ​ត្ត​ចំ​គោលការណ៍​នេះ មាន​ការ​ផ្ដល់​ម​តិ​ជា​ច្រើន គឺ​គ​​ប្បី​ធ្វើ​បែប​បទ​ឲ្យ​មាន​ភាព​ប្រ​សើរ​និង​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ធ្វើ​គម្រោង​ប្លង់​។

តាម​ប្រ​សាសន៍​របស់​លោកឡេ​វិញ​តឹង អនុ​ប្រ​ធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​មជ្ឈិម ឲ្យ​ដឹង​ថា ការ​ចង​សម្ព័ន្ធ​តំ​បន់​គឺ​ជា​ការ​សំ​ខាន់​ណាស់​ហើ​យ​ជា​និន្នា​ការ​រួម ដើម្បី​ជម្នះ​ការ​បែង​ចែក​ភូមិ​សាស្រ្ត​។ គណៈ​ចង្អុល​ការ​តី​ណាម​បូ ស្នើរ​ដ្ឋា​ភិ​បាល​ធ្វើការផ្សព្វ​ផ្សាយ​បណ្ដា​សំ​ណង់​គម្រោង​គមនា​គមន៍​សំខាន់​ៗ នៅ​ក្នុង​តំប​ន់​ឲ្យ​បាន​ឆាប់​ៗ ក្នុង​នោះ​ឆាប់ផ្សព្វ​ផ្សាយ គ្រោង​ការ​ផ្លូវ​ល្បឿន​លឿន​ត្រុង​ឡឿង​-មី​ធ្វឹង​។ ពិ​និត្យ​បែង​ប្រ​ភព​ថវិ​កា​ដោយ​ឡែក ដើម្បី​ឧបត្ថម្ភ​ក្រុង​កឹង​ធើ​អភិ​វឌ្ឍ​ក្លាយ​ជា "ដើម​ទង" របស់​តំបន់​។ ព្រម​ទាំងបន្ត​ការ​ចង្អុល​ការ​គម្រោង​ចង​សម្ព័ន្ធ​តំ​បន់ ដើម្បី​ឧបត្ថម្ភ​កសិ​ករ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​និ​រន្តរភាព​ចំ​ពោះ​មុ​​​ខ​ទំ​និញ​សំ​ខាន់​ៗ ដូច​ជាអ ង្ករ ស្រូវ ផ្លែឈើ ជលផលឆ្លង​តាម​រយៈ​ការ​ចង​សម្ព័ន្ធ​តំ​បន់​ដោយមាន ការ​ចូល​រួម​ពី "រដ្ឋ ក​សិ​ករ អ្នក​វិ​ទ្យា​សាស្រ្ត​និង​អា​ជីវកម្ម​"។

លោក ង្វៀន​ផុង​ក្វាង អនុប្រ​ធាន​គណៈ​ចង្អុលការ​តី​ណាម​បូ បញ្ជាក់៖ នៅ​ពេល​ខាង​មុខ​ភូមិ​ភាគ​នា​នា គប្បីសិក្សា​ស្រាវ​ជ្រាវ ក​សាង​បណ្តា​គោល​ការណ៍​ទាក់​ទាញ​វិ​និ​យោគ​ទុន បង្ក​បាន​នូវ​តម្លៃ​បន្ថែម​ឧស្សាហ​កម្ម ជំ​នួយ​ឧស្សា​ហ​កម្ម​ស្អាត​។ ទន្ទឹម​នឹង​នោះ គប្បី​អា​ទិ​ភាព​វិ​និ​យោគ​ទុន​កសាង​សំណង់​សំ​ខាន់​ៗ ត​ភ្ជាប់​ពី​តំ​បន់មួយ​ទៅ​តំ​បន់​មួយ​ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​បាន​ល្អ។

ឧប​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល វ៉ូវវុាំង​និញ ប្រ​ធាន​គណៈ​ចង្អុល​ការ​តី​ណាម​បូ ឲ្យ​ដឹង៖ មិន​ត្រឹម​តែ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះទេ គប្បី​អភិ​វឌ្ឍ​ព្រម​ៗ​គ្នា ដូច​ជា​អ​គារ​សិក្សា​មន្ទីរ​ពេទ្យ មូល​ដ្ឋាន​វប្ប​ធម៌​។ល។ ប្រ​ព័ន្ធ​ទាំង​នេះ​ត្រូវ​ត​ភ្ជាប់​គ្នា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​។ លោក​ឧប​នា​យក​រដ្ឋ​មន្រ្តី វ៉ូវ​វុាំង​និញ សំ​ណូម​ពរ​ដល់​ខេត្ត ក្រុង​នានា ខ្នះ​ខ្នែង​ពង្រីក​ទម្រ​ង់​រូប​ភាព​សហ​ករណ៍ បែប​ថ្មី​ៗ​ក្នុង​ការ​ផលិត​ក​សិ​កម្ម​។ កំ​ណត់​ផលិត​ផល​មាន​ប្រៀប ដើម្បី​ប្រ​មូល​ផ្តុំ​វិ​និ​យោគ​ទុន​ផ្សារ​ភ្ជាប់​នឹង​ទី​ផ្សារ​ប្រើ​ប្រាស់​ក្នុង​និង​ក្រៅ​ប្រ​ទេស​។​គប្បី​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័​ន្ធ​ឲ្យ​បាន​សម​ស្រប​នឹង​តំ​បន់​នី​មួយៗ បង្ក​បាន​នូវ​ទំ​និញ​គុណ​ភាព​ខ្ពស់ ទ្រង់​ទ្រាយ​ធំ ដើម្បី​លើក​កម្ពស់​តម្លៃ។ ពិ​សេស គប្បី​ធ្វើ​បែប​បទ​ឲ្យ​មាន​ភាព​ប្រ​សើរ និងលើក​កម្ពស់​គុណ​ភាព ការងារ​កសាង​គម្រោង​ការណ៍ ប្រ​ភព​ធន​ធាន​មនុស្ស អភិ​វឌ្ឍ​ក​សិក​ម្ម បច្ចេក​វិជ្ជា​ខ្ពស់ ពិ​សេស​គឺ​ជំ​រុញ​ទម្រង់​រូប​ភាព​ចង​សម្ព័ន្ធ​។ គប្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គ​មកិច្ច​នៅ​តំ​បន់​មានជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ស្វែង​រក​វិ​ធាន​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួលអា​កាស​ធាតុ ពិពិធកម្ម​ពូជ ដំ​ណាំ សត្វ​ចិញ្ចឹម​តាមទិ​សដៅអភិវឌ្ឍ​ប្រ​កបដោយ និរន្តរ​ភាព​៕

ថាញ់ផុង-មុនី

 

ចែករំលែកអត្ថបទ