16/02/2016 - 14:52

សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ត្រា​វិញ ជា​ខេត្ត​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ទី​នេះមាន​កន្លែង​ទេស​ចរណ៍​ជា​ច្រើន ដូច៖ បូជ​នីយដ្ឋាន​អ៊ំហូ គូ​ស្រះ​ស្រី មាត់​សមុទ្រ​បា​ដុង  និង​សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ គឺ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​មិន​គួរ​ចោល​រលង។  

 សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ ​(មើល​ពី​ចម្ងាយ​)។  

សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ បាន​កសាង​លើ​ផ្ទៃ​ដី​១.៧០០ម២ កាល​ពី​ថ្ងៃ​១៤ ខែ​មេ​សា ឆ្នាំ​១៩៩២ សម្រេច​រួច​រាល់​នា​ចុង​ឆ្នាំ​១៩៩៦ និង​បើក​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​១៤ ខែ​វិច្ឆិ​កា ឆ្នាំ​១៩៩៧ ដោយ​ទុន​វិនិ​យោគ​សរុប​៣​ពាន់​លាន​ដុង។ សារ​មន្ទីរ​គឺ​ជា​កន្លែង​រក្សា​នូវ​វត្ថុ​បុ​រាណ សម្បូរ​បែប បង្ហាញ​ពី​ជីវ​ភាព​វប្ប​ធម៌​ស្មារតី វប្ប​ធម៌​សម្ភារៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ។

សារ​មន្ទីរ​បាន​សាង​សង់​តាម​បែប​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី គួប​ផ្សំ​នឹង​សម័យ​ទំ​នើប រួម​មាន​ពីរ​ជាន់។ ជាន់​ផ្ទាល់​ដី គឺ​កា​រិយា​ល័យ​ធ្វើ​ការ​របស់​កម្មា​ភិ​បាល បុគ្គលិក​សារ​មន្ទីរ។ នៅ​ក្រោម​ជណ្តើរ​ឡើង​ជាន់​ខាង​លើ​គេ កសាង​ស្រះ​មួយ​មាន​ទ្រង់​ទ្រាយ​អឌ្ឍ​ចន្ទ ក្នុង​ស្រះ​គេ​ចិញ្ចឹម​ត្រី​លម្អ​ជា ច្រើន​រួម​ចំ​ណែក​បង្ក​បរិ​យា​កាស​សុខ​ស្រួល ស្រឡះ​ស្រ​ឡំ។ អ្នក​នាង ថាច់​ធី​ភក្តី អ្នក​អត្ថា​ធិប្បាយ​របស់​សារ​មន្ទីរ ឲ្យ​ដឹង​៖ "សារ​មន្ទីរ​ដាក់​តាំង​វត្ថុ​បុរាណ​២៨៤​មុខ ដែល​បាន​ស្រាវ​ជ្រាវ​មក​ពី​សំ​ណាក់​ប្រ​ជា​ជន និង ដោយ​សារ​វត្ត​អា​រាម​នានា​បរិច្ចាគ​ជូន។ ក្នុង​ចំ​ណោម​វត្ថុ​បុ​រាណ​ដាក់​តាំង មាន​ព្រះ​ពុទ្ធ​បដិមា​ជា​ច្រើន បាន​កសាង​អំពី​ប្រាក់​និង​ស្ពាន់​ដ៏​មាន​តម្លៃ​វត្ថុ​ដែល​ឆ្លាក់​អំពី​ឈើ​ល្អ​ប្រណីត"។ សារ​មន្ទីរ​មាន​៤​បន្ទប់​សម្រាប់ ដាក់​វត្ថុ​តាំង​៖ បន្ទប់​ទី១ ឧទ្ទេស​នាម​ពី​ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ; បន្ទប់​ទី២ ដាក់​តាំង​វត្ថុ​បុរាណ​បង្ហាញ​ពី​វប្ប​ធម៌​ការ​រស់​នៅ​សា​មញ្ញ ដោយ​មាន​ទម្រង់​រូប​ភាព​ផ្ទះ​សម្បែង ឧបករណ៍​ផលិត​កសិ​កម្ម និង​ឧប ករណ៍​ប្រ​ជុំ​ជីវ​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ; បន្ទប់​ទី៣ ដាក់​តាំង​បង្ហាញ​ពី ភូមិ​របរ​ប្រ​ពៃ​ណី និង​បន្ទប់​ទី​៤ ដាក់​តាំង​អំ​ពី​វប្ប​ធម៌​សិល្បៈ របាំ ល្ខោន ។ ឧប​ករណ៍​ភ្លេង​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​សម្បូរ​បែប អាច​ចែក​ចេញ​ជា​ពីរ​ប្រ​ភេទ​៖ ភ្លេង​ប្រ​ជា​ប្រិយ​និង​ភ្លេង​ពិណ​ពាទ្យ។

ច្រើន​ឆ្នាំ​កន្លង សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ គឺ​ជា​កន្លែង​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ទេស​ចរ អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​និង​ក្រៅ​ប្រ​ទេស។ ជា​រៀង​រាល់​ឆ្នាំ មាន​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​២០.០០០​នាក់​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្ស​នា។ មក​ទី​នេះ​ភ្ញៀវ​ទេស​ចរ​នឹង ឃើញ​នូវ​ទិដ្ឋ​ភាព​វប្ប​ធម៌​ទាំង​ស្រុង​របស់​ជន​រួម​ជាតិ​ខ្មែរ ខេត្ត​ត្រា​វិញ និង​ឆៀង​ចូល​វត្ត​អង្គរ​រាជ​បូរី​អុជ​ធូប​បូ​ជា និង​គយ​គន់​ទេស​ភាព​គូ​ស្រះ​ស្រី​ដ៏​ស្រស់​ត្រកាល។ បង​ស្រី គឹម​ធី​ធូ​ង៉ា ឲ្យ​ដឹង​៖ "ខ្ញុំ​តែង​នាំ​កូន​មក ទស្ស​នា​សារ​មន្ទីរ​នេះ ដើម្បី​ឲ្យ​កូនៗ​បាន​យល់​ដឹង​នូវ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ព្រម​ទាំង​អប់រំ​កូន​ឲ្យ​មាន​ស្មារតី​រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​"៕

អត្ថ​បទ​និង​រូប ៖ វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ខេត្ត​ត្រា​វិញ