17/07/2026 - 21:13

អាង​យ៉ាង​គិត​គូរ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

អនុ​វត្ត​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​ អំ​ពី​ការ​បង្កើន​ការ​ការ​ពារ​ ថែ​ទាំ​និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​ រយៈ​ពេល​កន្លង​ ខេត្ត​អាង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ បំ​ផុត​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ចាប់​ពី​ការ​ថែ​ទាំ​សុខ​ភាព​កុមារ​រហូត​ដល់​អ្នក​វ័យ​ចាស់​ ភូមិ​ភាគ​បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​ប៊ិញ រក្សា​សកម្ម​ភាព​ចាក់​ថ្នាំ​បង្ការ​ឱ្យ​កុមារ​ជា​រៀង​រាល់​ខែ​។

នៅ​ឃុំ​អាង​ប៊ិញ ការ​ងារ​ថែ​ទាំ​សុខ​ភាព​កុមារ​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​និង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។ ទូ​ទាំង​ឃុំ​ បច្ចុប្បន្ន​ មាន​កុមារ​ជាង​៣.៥០០នាក់​ អាយុ​ក្រោម​៥ឆ្នាំ​ ក្នុង​នោះ​ មាន​ជាង​ ៩២% កុមារ​បាន​វាស់​ថ្លឹង​តាម​កាល​កំ​ណត់​ តាម​រយៈ​នោះ​ បាន​ប្រ​ទះ​ឃើញ​ទាន់​ពេល​និង​ធ្វើ​អន្តរ​គម​ន៍បណ្តា​ករ​ណី​ខ្វះ​អា​ហា​រូប​ត្ថម្ភ។ កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ​បាន​អនុ​វត្ត​ជា​រៀង​រាល់​ខែ​ រួម​ចំ​ណែក​បង្ការ​ជំងឺ​ឆ្លង​ដ៏​គ្រោះ​ថ្នាក់​មាន​ប្រ​សិទ្ធ​ភាព​។ ប្រ​ការ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ គឺ​យុទ្ធ​នា​ការ​ផឹក​វី​តា​មីន​A លើក​ទី​១សម្រាប់​កុមារ​អាយុ​ពី​៦ដល់​៣៥ខែ​ សម្រេច​អត្រា​ខ្ពស់​បង្គួរ​ រួម​ចំ​ណែក​បង្ការ​ទប់​ស្កាត់​ការ​ខ្វះ​សារ​ធា​តុ​ចិញ្ចឹម​និង​លើក​កម្ពស់​សុខ​ភាព​ដល់​កុមារ​។

លោក​ត្រឹង​ថាញ​ទុង​ នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​ប៊ិញ ឱ្យ​ដឹង​៖ "ភូមិ​ភាគ​តែង​កំ​ណត់​ច្បាស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​កុមារ​ ជា​ភារ​កិច្ច​សំ​ខាន់​។ ផ្នែក​សុខា​ភិបាល​ឃុំ​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​​ នាំ​កុមារ​ទៅ​ចាក់​វ៉ា​ក់ស៊ាំ​ងគ្រប់​ដូស រួម​ចំ​ណែក​ការ​ពារ​សុខ​ភាព​កុមារ​តាំង​ពី​អាយុ​ដំ​បូង​"។

ប្រ​ជា​ជន​មក​ពិ​និត្យ​សុខ​ភាព​នៅ​ដំ​ណាក់​សុខា​ភិបាល​ណូយតូ ឃុំ​ទ្រី​តូង​។

មិន​ត្រឹម​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ថែ​ទាំ​សុខ​ភាព​កុមារ​ប៉ុណ្ណោះ​ទេ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​នៅ​ឃុំ​ទ្រី​តូង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​បាន​សហ​ការ​ជា​មួ​យស​មា​គម​អ្នក​វ័យ​ចាស់​ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដល់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០ឆ្នាំ​ឡើង​ទៅ​ប្រ​មា​ណ​ ៣០០នាក់ ​នៅ​ទី​តាំង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ណុយតូ។ ខ្លឹម​សារ​ពិ​និត្យ​រួម​មាន​៖ ការ​ពិ​និត្យ​ជំងឺ​ទូ​ទៅ​ ពិ​គ្រោះ​យោបល់​ពី​ការ​ថែ​ទាំ​សុខ​ភាព ​និង​ពិ​និត្យ​រក​ជំងឺ​ច្រើន​ជួប​ប្រ​ទះ​លើ​អ្នក​វ័យ​ចាស់​៖ ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ សម្ពាធ​ឈាម​ខ្ពស់​ ទឹក​នោម​ផ្អែម​ ផ្លូវ​ដង្ហើម​ សន្លាក់​ឆ្អឹង​ វិបត្តិ​ផ្លូវ​រំ​លាយ​អា​ហារ​ ជំងឺ​ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ បំពង់ក​និង​ជំងឺ​រ៉ាំ​រ៉ៃ​ផ្សេង​ៗមួយ​ចំ​នួន​ទៀត​។ តាម​រយៈ​ការ​ពិ​និត្យ​សុខ​ភាព​ មាន​ជំងឺ​ជា​ច្រើន​ឆាប់​បាន​ប្រ​ទះ​ឃើញ​ គ្រប់​គ្រង​និង​ព្យា​បាល​ទាន់​ពេល​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ កង​ជួ​រស​ហ​ការី​សុខា​ភិបាល​បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ក្នុង​ការ​ងារ​ឧបត្ថម្ភ​ ណែ​នាំ​ រួម​ចំ​ណែក​ធា​នា​សកម្ម​ភាព​ពិ​និត្យ​ព្យា​លជំងឺ​ប្រ​ព្រឹត្តិ​ទៅ​ដោយ​រលូន​ មាន​ប្រ​សិទ្ធ​ភាព​។

លោក​ចៅ​វ៉ាំង​នី​ អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ទ្រី​តូង​ ចែក​រំលែក​៖"មា​មីង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ពេល​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុដាក់​ ចាត់​តាំង​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​។ ប្រ​ជា​ជន​ជា​ច្រើន​ ពី​មុន​តិច​មា​នល​ក្ខណៈ​បាន​ទៅ​ពិ​និត្យ​សុខ​ភាព​ ឥ​ឡូវ​នេះ​ បាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មក​ដល់​កន្លែង​ពិ​និត្យ​និង​ពិ​គ្រោះ​យោបល់​ ដូច្នេះ​ មា​មីង​ស្ងប់​ចិត្ត​ណាស់​"។

ជា​ពិ​សេស​ក្នុង​ឆ្នាំ​២០២៦នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ​បាន​ចេញ​ផែន​ការ​លេខ​ ២៧៩/KH​-UBND ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ អំ​ពី​ការ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ឬ​ពិ​និត្យ​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ ខិត​ខំ​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​បាន​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​យ៉ាង​តិច​បំ​ផុត​ម្តង​ក្នុង​មួយ​ឆ្នាំ​។ នេះ​ជា​គោល​ការណ៍​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​។

លទ្ធ​ផល​ដែល​សម្រេច​បាន​ទាំង​នេះ​ បាន​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ និង​កិច្ច​ចង្អុល​ការ​ដិត​ដល់​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ការ​ពារ​ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ ពិស​សនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ តាម​រយៈ​នោះ​ ជា​ជំ​ហាន​ៗលើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ កសាង​សហ​គម​ន៍មាន​សុខ​ភាព​មាំ​មួន​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ដោយ​ចីរ​ភាព​របស់​ខេត្ត​អាង​យ៉ាង​នា​ពេល​ខាង​មុខ​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ