12/07/2026 - 20:50

វត្ត​ពោ​ធិ​ចូឡា​មណី​ (ឥដ្ឋ​) - កេរ​ដំ​ណែល​ថ្នាក់​ជាតិ​សម្បូ​ដោយ​ប្រ​វត្តិ​សា​ស្រ្ដ វប្ប​ធម៌​ 

ស្ថិត​នៅ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​តឹង​អាង​ ខេត្ត​វិញ​ឡុង​ វត្ត​ពោ​ធិ​ចូឡា​មណី​ (វត្ត​ឥដ្ឋ​) មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​សាសនា​និង​ជំនឿ​របស់​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ជាតិ​ ដែល​បាន​បន្សល់​ទុក​នូវ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗជា​ច្រើន​ ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​អា​ណា​និគម​បា​រាំង​និង​ចក្រពត្តិ​អា​មេ​រិក​។ ឆ្លង​កាត់​រយៈ​ពេល​ជិត​ ៥០០ ឆ្នាំ​កកើត​និង​អភិវឌ្ឍ​ វត្ត​រក្សា​បាន​នូវ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និង​ប្រ​ពៃ​ណី​ស្នេហា​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ​។

ជ្រុង​មួយ​នៃ​ព្រះ​វិហារ​វត្ត​ពោ​ធិ​ចូឡា​មណី​ (ឥដ្ឋ​) ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ជាតិ​ ដែល​ផ្សារ​ភ្ជាប់​នឹង​ប្រ​ពៃ​ណី​បដិវត្តន៍​របស់​ជន​រួម​ជាតិ​ខ្មែរ​។

វត្ត​ពោ​ធិ​ចូឡា​មណី​ (វត្ត​ឥដ្ឋ​) ស្ថិត​នៅ​ភូមិ​ឥដ្ឋ​ ឃុំ​តឹង​អាង​ ខេត្ត​វិញ​ឡុង​។ តាម​ឯក​សារ​ប្រ​វត្តិ​សាស្ត្រ​ វត្ត​នេះ​បា​នក​សាង​នៅ​ឆ្នាំ​ ២០៨៥ ពុទ្ធ​សក​រាជ​ (ត្រូវ​នឹង​ឆ្នាំ​ ១៥៤១ គ្រិស្តសករាជ​) ហើយ​ជា​វត្ត​ខ្មែរ​មួយ​ក្នុង​ចំ​ណោម​វត្ត​ដែល​មាន​អាយុ​កាល​យូរ​អងែ្វង​នៅ​តំ​បន់​ណាម​បូ​។ ឆ្លង​កាត់​ការ​ជួស​ជុល​និង​កែ​លម្អ​ជា​ច្រើន​លើក​ វត្ត​នៅ​តែ​រក្សា​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​និង​ជំនឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​អភិ​រក្ស​នូវ​តម្លៃ​ស្ថា​បត្យ​កម្ម​ សិល្បៈ​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​មាន​តម្លៃ​។ មិន​ត្រឹម​តែ​ជា​ទី​កន្លែង​បួស​រៀន​សម្រាប់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ប៉ុណ្ណោះ​ទេ​ វត្ត​ថែម​ទាំង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​វត្តិ​តស៊ូ​បដិវត្តន៍​របស់​មូល​ដ្ឋាន​ផង​ដែរ​។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​នៃ​សង្គ្រាម​តស៊ូ​ប្រ​ឆាំង​អា​ណា​និគម​បា​រាំង​ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ចៅ​អធិការ​ ថា​ច់គឹម វត្ត​បាន​ក្លាយ​ជា​ទី​កន្លែង​លាក់​បាំង​និង​ការ​ពារ​កម្មា​ភិបាល​បដិវត្តន៍​ជា​ច្រើន​រូប​។ ជា​ពិ​សេស​ ក្នុង​អំ​ឡុង​ឆ្នាំ​ ១៩៤៩–១៩៥៤ នៅ​ក្នុង​បរិវេណ​វត្ត​ បា​នក​សាង​លេណដ្ឋាន​សម្ងាត់​ជា​ច្រើន​ សម្រាប់​បម្រើ​សកម្ម​ភាព​របស់​កម្លាំង​បដិវត្តន៍​ រួម​ចំ​ណែក​ការ​ពារ​សុវត្ថិ​ភាព​ជូន​ថ្នាក់​ដឹក​នាំ​និង​កម្មា​ភិបាល​ជា​ច្រើន​រូប​ខណៈ​ពេល​ជួប​លំ​បាក​។

ឈាន​ចូល​សម័យ​ធ្វើ​សង្គ្រាម​ប្រ​ឆាំង​ចក្រពត្តិ​អា​មេ​រិក​សង្គ្រោះ​ជាតិ​ វត្ត​បន្ត​ក្លាយ​ជា​មូល​ដ្ឋាន​បដិវត្តន៍​ដ៏​សំ​ខាន់​មួយ​។ ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​បាន​ចលនា​ ពុទ្ធ​បរិស័ទ​ឱ្យ​ចូល​រួម​ក្នុង​ចលនា​ស្នេហា​ជាតិ​ តស៊ូ​ទាម​ទារ​សិទ្ធិ​រស់​នៅ​ ប្រ​ជា​ធិ​បតេយ្យ​ សេ​រី​ភាព​ខាង​ជំនឿ​សាសនា​ ប្រ​ឆាំង​នឹង​គោ​លន​យោ​បាយ​គាប​សង្កត់​របស់​របប​សៃហ្គន​។ ដោយ​ស្មារតី​សាមគ្គី​រវាង​វត្ត​និង​ប្រ​ជា​ជន​ បាន​រួម​ចំ​ណែក​បង្ក​កម្លាំង​ចលនា​បដិវត្តន៍​នៅ​មូល​ដ្ឋាន​។ ពិ​សេស​ ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​ដ៏​លេច​ធ្លោ​មួយ​គឺ​ការ​ប្រ​យុទ្ធ​ដែល​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា ឆ្នាំ​ ១៩៦៦។ នៅ​ពេល​កង​ទ័ព​សត្រូវ​បើក​ប្រតិ​បត្តិ​ការ​បោស​សម្អាត​ចូល​តំ​បន់​ភូមិ​ឥដ្ឋ​ ព្រះ​សង្ឃ​បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​បដិវត្តន៍​រៀប​ចំ​ទី​តាំង​វាយ​ឆ្មក់​ រួម​ចំ​ណែក​កម្ចាត់​ និង​ធ្វើ​ឱ្យ​ទា​ហាន​សត្រូវ​ជា​ច្រើន​នាក់​រង​របួស​ ព្រម​ទាំង​ដក​ហូត​បាន​អា​វុធ​ជា​ច្រើន​។ ព្រឹត្តិ​ការណ៍​នេះ​បាន​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​និង​ឆន្ទៈ​មុត​មាំ​របស់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​រួម​ និង​ព្រះ​សង្ឃ​វត្ត​ពោ​ធិ​ចូឡា​មណី​និយាយ​ដោយ​ឡែក​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​។

ចាប់​ពី​ឆ្នាំ​ ១៩៧១ ដល់​ឆ្នាំ​ ១៩៧៥ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​នៃ​វត្ត​ឥដ្ឋ​បាន​បន្ត​ចូល​រួម​ចលនា​មហា​ជន​ រួម​ចំ​ណែក​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​និង​សម្ភារ​សម្រាប់​ការត​ស៊ូ​។ ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ជា​ច្រើន​អង្គ​និង​រូប​បាន​ពលី​ជីវិត​យ៉ាង​អង់​អាច​ក្លា​ហាន​ ហើយ​បាន​បក្ស​ រដ្ឋ​ទទួល​ស្គាល់​ចំ​ពោះ​ស្នា​ដៃ​ដ៏​ធំ​ធេង​ក្នុង​បុព្វ​ហេ​តុ​ការ​ពារ​មា​តុ​ភូមិ​ រួម​ចំ​ណែក​បង្ក​ប្រ​ពៃ​ណី​បដិវត្តន៍​ដ៏​រុង​រឿង​របស់​វត្ត​។ ដោយ​មាន​តម្លៃ​ពិ​សេស​អំ​ពី​ប្រ​វត្តិ​សាស្ត្រ​ នៅ​ថ្ងៃ​ទី​ ៣ ខែ​មី​នា​ ឆ្នាំ​ ២០០៩ ក្រ​សួង​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ បាន​ចេញ​សេច​ក្តី​សម្រេច​លេខ​ ៨៣៤/QĐ-BVHTTDL ចាត់​ថ្នាក់​វត្ត​ពោ​ធិ​ចូឡា​មណី​ ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ជាតិ​។ ការ​ទទួល​ស្គាល់​នេះ​ មិន​ត្រឹម​តែ​បញ្ជាក់​ពី​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​របស់​វត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ទី​កន្លែង​ប្រ​វត្តិ​សាស្ត្រ​ដែល​ផ្សារ​ភ្ជាប់​នឹង​ប្រ​ពៃ​ណីត​ស៊ូ​បដិវត្តន៍​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ​។

សា​លា​ថ្មី​បា​នក​សាង​យ៉ាង​រឹង​មាំ​និង​ស្រស់​ស្អាត​ ស្ថិត​ក្បែរ​សំ​ណង់​ដែល​មាន​ស្រាប់​នៅ​ក្នុង​បរិវេណ​វត្ត​ពោ​ធិ​ចូឡា​មណី​។

បច្ចុប្បន្ន​ វត្ត​មាន​ព្រះ​ចៅ​អធិការ​ ១ អង្គ​ និង​សាមណេរ​ ៣ អង្គ​ កំ​ពុង​ស្នាក់​នៅ​សិក្សា​ធម៌​វិន័យ​ ហើយ​ជា​ទី​កន្លែង​ប្រតិ​បត្តិ​និង​ជំនឿ​សាសនា​របស់​ពុទ្ធ​បរិស័ទ​ប្រ​មា​ណ​ជាង​ ២០០ គ្រួ​សារ​។ ទន្ទឹម​នឹង​សកម្ម​ភាព​ព្រះ​ពុទ្ធ​សាសនា​ វត្ត​ក៏​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​ភា​សា​និង​អក្សរ​ខ្មែរ​ អប់​រំ​សីល​ធម៌​ ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​និង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ដ៏​វិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។ វត្ត​ពោ​ធិ​ចូឡា​មណី​ មិន​ត្រឹម​តែ​ជា​ទី​កន្លែង​បំ​ពេញ​តម្រូវ​ការ​ខាង​ជំនឿ​សាសនា​របស់​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទី​តាំង​ប្រ​វត្តិ​សាស្ត្រ​បដិវត្តន៍​ដ៏​សំ​ខាន់​សម្រាប់​អប់​រំ​ប្រ​ពៃ​ណី​ស្នេហា​ជាតិ​។ តម្លៃ​ប្រ​វត្តិ​សាស្ត្រ​បាន​អភិ​រក្ស​នៅ​ទី​នេះ​ រួម​ចំ​ណែក​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​  យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ការ​លះ​បង់​ ការ​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​ តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌​ដែល​ផ្សារ​ភ្ជាប់​នឹង​ប្រ​វត្តិ​សាស្ត្រ​នៃ​ភូមិ​កំ​ណើត​វិញ​ឡុង​៕

ទី​ទូ​យ​

ចែករំលែកអត្ថបទ