ជាមួយនឹងតួនាទីអភិវឌ្ឍប្រភពធនធានមនុស្សជនជាតិភាគតិច ទីក្រុងកឹងធើតែងយកចិត្តទុកដាក់វិនិយោគ លើកកម្ពស់គុណភាពវិស័យអប់រំនៅតាមសាលាជនជាតិអន្តេវាសិក ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យសិស្សបានសិក្សា លត់ដំក្នុងបរិស្ថានមានសម្ភារៈសព្វគ្រប់និងសមស្រប។

គ្រូនិងសិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ បានបង្រៀននិងរៀនក្នុងបរិស្ថានមានសម្ភារៈសព្វគ្រប់។
ឆ្នាំសិក្សា ២០២៥-២០២៦ អនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ មានសិស្ស ២៦៥ នាក់ ក្នុងនោះភាគច្រើនគឺកូនចៅមាមីងជនរួមជាតិខ្មែរ។ ជាមួយមូលដ្ឋានសម្ភារៈបាន កសាងរឹងមាំ សមរម្យ បរិវេណសាលាធំទូលាយ ស្អាតបាត ឆ្លើយតបទៅនឹងតម្រូវការសិក្សា ប្រជុំជីវភាព លេងកម្សាន្តសម្រាប់សិស្ស។ ទោះបី រស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែដោយទទួលបានការយកចិត្តទុកដាក់ថែទាំពីគ្រូបង្រៀន ប្អូនៗតែងខិតខំប្រឹងប្រែងក្នុងការសិក្សានិងលត់ដំ។
តាមប្រសាសន៍លោកគ្រូ ឌោវុាំងណូលចាងហ្វាងសាលា ក្រៅពីគិតគូរដល់ការសិក្សានិងប្រជុំជីវភាពបានល្អ ប្អូនៗនៅទាំងបានចូលរួមសកម្មភាពសិល្បៈ វប្បធម៌និងកីឡា។ មានដូចការចូលរួមប្រគំភ្លេងពិណពាទ្យ សកម្មភាពទាំងនេះ មិនត្រឹមតែជួយប្អូនៗបានយល់ដឹងបន្ថែមអំពីវប្បធម៌ ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ទន្ទឹមនឹងនោះ បង្ករស្មារតីសប្បាយរីក រាយដល់ប្អូនៗលើកកម្ពស់គុណភាពសិក្សា។
កន្លងរយៈកាលជាង ៣០ ឆ្នាំបង្កើតនិងអភិវឌ្ឍ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ជាសាលារៀនមួយក្នុងចំណោមសាលារៀនគំរូរបស់ទីក្រុង។ ឆ្នាំ ២០១៤ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ និងបានទទួលស្គាល់សម្រេចបទដ្ឋានជាតិឡើងវិញនៅ ឆ្នាំ ២០១៩។ ជារៀងរាល់ឆ្នាំ សាលាតែងវិនិយោគបំពាក់ឧបករណ៍បង្រៀននិងរៀន ដោយឡែកឆ្នាំសិក្សាកន្លងហើយ សាលាបានវិនិយោគ កសាងថ្មីមណ្ឌលការិយាល័យ អន្តេវាសិកដ្ឋាន អាហារដ្ឋាននិងរោងបាយ។ល។ គិតជាទឹកប្រាក់ជាង ៣៩ ពាន់លានដុង។ ផ្តើមពីការយកចិត្តទុកដាក់របស់ភូមិភាគ និងការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន ដូច្នេះ គុណភាពសិក្សារបស់ប្អូនៗបានកើនឡើងយ៉ាងច្បាស់។
លោកគ្រូផុងភឿកធៀង ចាងហ្វាងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ផ្តល់ព័ត៌មាន៖ “ឆ្នាំសិក្សា ២០២៤- ២០២៥ ទ្រង់ទ្រាយ បណ្តុះបណ្តាលរបស់សាលាបន្តបានរក្សាលំនឹង។ ចំណុចលេចធ្លោបំផុត គឺអត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើនិងពូកែមានចំនួនច្រើន; ជាពិសេស សាលារៀនបានរក្សាខ្ជាប់ស្នាដៃសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ ១០០% និងមានសិស្ស ៩០% ប្រឡងជាប់មហាវិទ្យាល័យនិងអនុមហាវិទ្យាល័យ...”។
ទូទាំងទីក្រុងកឹងធើ បច្ចុប្បន្ន មានសាលាជនជាតិអន្តេវាសិកចំនួន ១៣ សាលា ដោយមានសិស្សជនជាតិចូលរៀនជាង ៦.៤៨០ ប្អូន។ សាលាទាំងនេះ សុទ្ធតែទទួលបានការយកចិត្តទុកដាក់វិនិយោគ បង្កើនកម្រិតជួសជុល កសាងរួមជាមួយគោលនយោបាយអាទិភាពពិសេសដោយឡែកសម្រាប់សិស្សជនជាតិភាគតិច ជួយឱ្យកូនចៅជនរួមជាតិបានសិក្សានៅថ្នាក់ជាបន្តទៀត។ មានប្អូនៗជាច្រើនបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា បានបន្តសិក្សាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនៅក្នុងនិងក្រៅទីក្រុង រួមចំណែកបង្ករប្រភពធនធានមនុស្សបម្រើការងារនៅភូមិភាគ៕
ថាញវ៉ាង-មុនី