ក្រុមធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិតាសឹក B ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានបង្កើតកាលពីខែកក្កដា ឆ្នាំ ២០២៤ រួមមានសមាជិក ៣ រូប អាស្រ័យសមមិត្តថាច់បូណា ធ្វើជាប្រធានក្រុម។ ចាប់តាំងពីបង្កើតមក កងកម្លាំងនេះធ្វើសកម្មភាពយ៉ាងមានប្រសិទ្ធភាព បានរួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។
កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ភូមិតាសឹក B កំពុងដោះដូរយោបល់ជាមួយប្រជាជន។
ភូមិតាសឹក B មានប្រជាជនរស់នៅ ២១៨ គ្រួសារ ក្នុងនោះគ្រួសារខ្មែរស្រូបអត្រាជាង ៩៧%។ រយៈពេលកន្លង ទោះបីការងារផ្សព្វផ្សាយតែងបានលើកកម្ពស់ក៏ដោយ ប៉ុន្តែនៅតែមានយុវជនមួយចំនួនប្រព្រឹត្តនូវទង្វើខុសឆ្គង។ អាស្រ័យហេតុនោះ កងកម្លាំងធានាសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានបង្កើតឡើង បានរួមចំណែកយ៉ាងច្រើនក្នុងការកែតម្រូវនូវទង្វើខុសឆ្គងនោះ ជួយឱ្យយុវជនកែប្រែខ្លួន និងកាន់តែមានស្មារតីកម្ចាត់នូវបាបគ្រោះសង្គម។
លោកថាច់បូណា ប្រធានក្រុមសន្តិសុខសណ្តាប់ធ្នាប់នៅភូមិតាសឹក B ឱ្យដឹង៖ “រៀងរាល់ថ្ងៃ យើងខ្ញុំផ្សារភ្ជាប់នឹងកិច្ចការងាររបស់គ្រួសារ ប៉ុន្តែពេលបានកោះហៅ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ យើងខ្ញុំត្រៀមចូលរួមជានិច្ច ពីព្រោះនោះជាកាតព្វកិច្ច ជាការទទួលខុសត្រូវដ៏សំខាន់របស់យើងខ្ញុំ។ ដើម្បីរក្សាលំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន យើងខ្ញុំតែងផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរ អនុវត្តបានល្អសេចក្តីកំណត់របស់ច្បាប់។ ចាប់ពីបង្កើតក្រុមនិងសកម្មភាពមកទល់ពេលនេះ កងកម្លាំងបានប្រទះឃើញជាង ១០ ករណី ជនរួមជាតិខ្មែរ ចែករំលែកព័ត៌មានមិនមែនជាផ្លូវការ រួចកងកម្លាំងបានចលនាម្ចាស់គណនីដាក់ព័ត៌មានចុះវិញ និងណែនាំម្ចាស់គណនីយល់កាន់តែត្រឹមត្រូវក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មាន ដើម្បីចៀសវាងអំពើខុសឆ្គងទាក់ទងដល់សន្តិសុខបណ្តាញ”។
វរសេនីយ៍ទោ ថាច់ត្រាង ប្រធាននគរបាលឃុំឡុងហ៊ីប ឱ្យដឹង៖ “ក្រុមធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិតាសឹក B សុទ្ធតែជាជនជាតិខ្មែរ ស្ទាត់ជំនាញក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ ងាយស្រួលដល់ការផ្សព្វផ្សាយនៅភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ស្មារតីគោរពគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ សង្ឃឹមថា សមមិត្តទាំងឡាយលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួនជាងទៀត ក្នុងពេលខាងមុខ រួមចំណែកធ្វើឱ្យស្អាតស្អំនូវរូបភាព សកម្មភាពរបស់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានក្នុងក្រសែភ្នែកមហាជន ជាសន្សឹមៗបង្កបានការជឿទុកចិត្តរវាងកម្លាំងនគរបាលជាមួយនឹងប្រជាជន”៕
សើុងម៉ាល័យ-វិមាន