16/12/2024 - 09:18

កសាង​សង្កាត់​រឹង​មាំ 

ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ សង្កាត់​ទី​៩ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ សម្រេច​បាន​ស្នា​ដៃ​រឹង​មាំ​អំ​ពី​ការ​ពារ​ជាតិ សន្តិ​សុខ និង​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​មាន​ភាព​លំ​នឹង។

គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ទី ៩ កំ​ពុង​ហ្វឹក​ហ្វឺន​ដល់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ត្រៀម​ប្រ​យុទ្ធ។

លោក​លី​កុង​ថាញ់ មេ​បញ្ជា​ការ​គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ទី ៩ ឱ្យ​ដឹង៖ “ដើម្បី​កសាង​សង្កាត់​រឹង​មាំ​អំ​ពី​ការ​ពារ​ជាតិ សន្តិ​សុខ គណៈ​បញ្ជា​ការ​យោ​ធា​រួម​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី​៩ រៀប​ចំ​បញ្ជ្រាប​អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត បទ​បញ្ជា​ផែន​ការ​របស់​ថ្នាក់​លើ​អំ​ពី​ការ​ងារ​យោ​ធា ការ​ពារ​ជាតិ​នៅ​មូល​ដ្ឋាន ច្បាប់​អប់រំ​ការ​ពារ​ជាតិ សន្តិ​សុខ អនុ​ក្រឹត្យ​របស់​រដ្ឋា​ភិ​បាល ឯក​សារ​ទាក់​ទង​នឹង​ការ​ងារ​អប់រំ​ការ​ពារ​ជាតិ សន្តិ​សុខ ផែន​ការ​របស់​ថ្នាក់​លើ​ដល់​សា​ខា​បក្ស ១០០%; រៀប​ចំ​អនុវត្ត​ល្អ​នូវ​ការ​ងារ​យោ​ធា​ការ​ពារ​ជាតិ​នៅ​មូល​ដ្ឋាន ធា​នា​សម្រេច​នូវ​ភាគ​កម្រិត​នៃ​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​ដាក់​ចេញ”។

កម្លាំង​សម្ព័ន្ធ​យុវ​ជន យុវ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ និង​ប្រ​ជា​ជនសង្កាត់​ទី ៩
កំពុងធ្វើរបាំងការពារបាក់ដីនៅតាមមាត់ព្រែក។

នៅ​ឆ្នាំ​២០២៤ គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់ រៀប​ចំ​ត្រួត​ពិនិត្យ​និង​សហ​ការ​ដើរ​ល្បាត​យាម បាន ៣១០ លើក ដោយ​មាន​សម​មិត្ត​ចូល​រួម​១.៤៩៨​នាក់ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​សង្កាត់; រៀប​ចំ​ហ្វឹក​ហ្វឺន​គម្រោង​ត្រៀម​ប្រ​យុទ្ធ​របស់​អង្គ​ភាព​បាន​ល្អ។ កសាង​គ្រប់​ជ្រុង​ជ្រោយ​ផែន​ការ​ត្រៀម​ប្រ​យុទ្ធ​ការ​ពារ ថ្ងៃ​បុណ្យ​ទាន​ព្រឹត្តិ​ការណ៍​នយោ​បាយ​សំ​ខាន់ៗ​របស់​ប្រ​ទេស​ជាតិ​និង​មូល​ដ្ឋាន; បន្ត​រក្សា​កង​សេ​នា​ជន​ចល័ត​ចំ​នួន ៣ នាក់​ប្រ​ចាំ​ការ​ប្ដូរ​វេន​នៅ គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​តាម​បទ​ប្បញ្ញត្តិ។ បញ្ជូន​កម្មា​ភិបាល​៣​នាក់ យុទ្ធ​ជន​កង​សេនា​ជន ១៣២ លើក​នាក់​ទៅ​ហ្វឹក​ហ្វឺន លទ្ធ​ផល​សម្រេច ១០០% តាម​សំ​ណូម​ពរ ក្នុង​នោះ​ជាង ៧៥% មាន​ចំ​ណាត់​ថ្នាក់​ល្អ​ពូ​កែ។ លោក​សើុង​សា​រ៉េត កង​ប្រ​ជា​ស្វ័យ​ត្រាណ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា សង្កាត់​៩ ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​រួម​នឹង​ផ្នែក​សមត្ថ​កិច្ច រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ជា​រឿយៗ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ ឃោស​នា​អំ​ពី​ការ​ពារ​ជាតិ សន្តិ​សុខ​សណ្តាប់​ធ្នាប់ ដើម្បី​ជួយ​ប្រ​ជា​ជន​យល់​ដឹង​កុំ​ឱ្យ​មាន​ការ​បំ​ពាន​ច្បាប់”។

លោក​លី​កុង​ថាញ់ ឱ្យ​ដឹង​បន្ថែម គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់ នឹង​បន្ត​សហ​ការ​ដើរ​ល្បាត​ដើម្បី​ការ​ពារ​សន្តិ​សុខ​នយោ​បាយ​-សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម និង​អនុវត្ត​ការ​ងារ​យោ​ធា និង​ការ​ពារ​ជាតិ​នៅ​មូល​ដ្ឋាន​ឱ្យ​បាន​ល្អ រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​មូល​ដ្ឋាន៕

           សើុង​ម៉ា​ល័យ-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ