23/09/2024 - 16:31

ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ឌិញ​ហ្វា​បាន​រក្សា​លំ​នឹង​

តាម​ប្រ​សាសន៍​លោក​ស្រី​ ឡេ​ធី​ហុង​ហាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​ឃុំ​ ត្រូវ​បាន​រក្សា​លំ​នឹង។​

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឌិញ​ហ្វា បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ហេតុ​នោះ​ ធានា​បាន​សុវត្ថិ​ភាព​ចរា​ចរ​ជូន​ប្រ​ជា​ជន​ក្នុង​ពេល​យប់។

តាម​ស្ថិតិ​របស់​នគរ​បាល​ឃុំ​ឌិញ​ហ្វា អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ដែល​ពាក់​ព័ន្ធ​ ធ្វើ​ការ​កសាង​និង​ជួស​ជុល​ទ្វារ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់។​ ទន្ទឹម​នឹង​នោះ​ ពង្រឹង​គណៈ​បញ្ជា​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ និង​ក្រុម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ជា​ដើម។​ ដោះ​ស្រាយ​និង​ផ្តល់​ជូន​សៀវ​ភៅ​គ្រួ​សារ​ថ្មី​ កែ​តម្រូវ​ បំ​ពេញ​បន្ថែម​ ប្តូរ​និង​ផ្តល់​ជូន​ឡើង​វិញ​សៀវ​ភៅ​គ្រួ​សារ​ដល់​៣៥០​គ្រួ​សារ​ ដោយ​មាន​មនុស្ស​៤០៥​នាក់; ធ្វើ​ក្រ​ដាស​ស្នាម​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ជូន​ប្រ​ជា​ជន​ទើប​មក​ថ្មី​ និង​ប្ដូរ​ទៅ​កន្លែង​ផ្សេង​ជូន​៨០​នាក់; បំ​ពេញ​បន្ថែម​ថ្ងៃ​ ខែ​កំ​ណើត​១២០​ករណី ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​៤.៧៣៨​ករណី។​

នគរ​បាល​ឃុំ​ថែម​ទាំង​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ ដើរ​ល្បាត​តាម​អនុក្រឹត្យ​លេខ​ ០៣របស់​រដ្ឋា​ភិបាល​បាន​១៩៣​លើក​ មាន​សមមិត្ត​ចូល​រួម​១.១៥៨​នាក់ បង្រ្កាប​ក្រុម​យុវ​ជន​ផឹក​ស៊ី​ហួស​ម៉ោង​៤១​ក្រុម​ រឹប​អូស​ឧបករណ៍​ឆក់​ត្រី​បាន​ ១៣​គ្រឿង។​ អនុវត្ត​ចលនា​មហា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ អនុវត្ត​បទ​បញ្ជា​លេខ​ ៤៨/CT​-TW ចុះ​ថ្ងៃ​២២ ខែ​តុលា​ ឆ្នាំ​២០១០ របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តីពី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​បង្រ្កាប​បទ​ល្មើស​ក្នុង​ស្ថាន​ភាព​ថ្មី​ ក្នុង​ឆ្នាំ​ក៏​បាន​ធ្វើ​សំ​ណុំ​លិ​ខិត​គ្រប់​គ្រង​ កែ​ប្រែ​អប់រំ​មុខ​សញ្ញា​៦៦​នាក់ ស្រុក​គ្រប់​គ្រង​មុខ​សញ្ញា​៥​នាក់ ឃុំ​គ្រប់​គ្រង​មុខ​សញ្ញា​៣៥ នាក់ ភូមិ​គ្រប់​គ្រង​មុខ​សញ្ញា​២៦​នាក់ តាម​រយៈ​ការ​កែ​ប្រែ​បាន​ល្អ​ មាន​មុខ​សញ្ញា​២៧​នាក់​ត្រូវ​ បាន​ដោះ​លែង៘

លោក​យ័ញ​សាង​ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ហ្វា​សើុង ឱ្យ​ដឹង៖ “កង​កម្លាំង​សណ្តាប់​ធ្នាប់​ភូមិ​សហ​ការ​រួម​ជា​មួយ​នគរ​បាល​ឃុំ​និង​អង្គ​ការ​មហា​ជន​នា​នា​ ដើរ​ល្បាត​ជា​ប្រ​ចាំ​នៅ​តាម​ទី​តាំង​ដែល​យុវ​ជន​ច្រើន​តែ​ផ្តុំ​គ្នា​ក្នុង​ភូមិ។​ ទន្ទឹម​នឹង​នោះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ពន្យល់​ឱ្យ​មុខ​សញ្ញា​យល់​ច្បាស់​ពី​គោល​នយោ​បាយ​ ច្បាប់​រដ្ឋ​ដើម្បី​អនុវត្ត​បាន​ល្អ​ប្រ​សើរ។​ ក្រោយ​ពី​បាន​ក្រើន​រំលឹក​រឿយ​ៗ​ ម្ល៉ោះ​ហើយ​យុវ​ជន​ដែល​ផ្តុំ​គ្នា​ផឹកស៊ីហួ​សម៉ោង​ បង្កអ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ពី​មុន​នេះ​ បាន​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ចូល​រួម​រាល់​សកម្ម​ភាព​កីឡា​ក្នុង​ភូមិ​ភាគ​ផង​ដែរ”។​

ចំ​ណុច​លេច​ធ្លោ​នៅ​ឌិញ​ហ្វា នោះ​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​រីក​ចម្រើន​ ម្ល៉ោះ​ហើយ​មាន​រថ​យន្ត​ជា​ច្រើន​ចរា​ចរ​តាម​ដង​ផ្លូវ​ទាំង​នេះ។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​បំ​ភ្លឺ​តាម​ដង​ផ្លូវ​ត្រូវ​បាន​រដ្ឋ​និង​ប្រ​ជា​ជន​ព្រួត​ដៃ​គ្នា​កសាង។​ បើ​តាម​ប្រ​សាសន៍​លោក​ស្រី​ហាញ់ បច្ចុប្បន្ន​ ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ តែង​មាន​ភ្លើង​ផ្លូវ​ ធានា​ចរា​ចរ​នៅ​ពេល​យប់។​ ខណៈ​ពេល​តាម​ដង​ផ្លូវ​មាន​ភ្លើង​ភ្លឺ​ ក៏​បើក​ឱកាស​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ផង​ដែរ។​ បង​យ័ញ​យឿក នៅ​ភូមិ​ហ្វា​ហ៊ីវ បង្ហើប​ឱ្យ​ដឹង៖ “ពេល​មាន​ភ្លើង​ផ្លូវ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចេញ​ទៅ​ក្បាល​ស្ពាន​កៃ​ញ៉ុម បើក​ហាង​លក់​ចំ​ណី​អា​ហារ​ពេល​យប់។​ លក់​ដល់​ជាង​ម៉ោង​៩​យប់​ ទើប​មក​ផ្ទះ​ រក​បាន​ប្រាក់​ចេញ​ចូល​នឹង​គេ​ដែរ”៕​

                                     ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ