13/05/2024 - 15:52

បាក​លីវ​ រួម​ដំ​ណើរជាមួយ​អ្នក​នេសាទ​ ប្តេជ្ញា​ដក"កាត​លឿង​"IUU

ខេត្ត​បាក​លីវ​ បាន​និង​កំ​ពុង​មាន​វិធី​អនុវត្ត​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​ជិត​ដិត​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​លើក​កម្ពស់​ស្មារតី​គោ​រព​ច្បាប់​ដល់​អ្នក​នេសាទ​ក្នុង​ការ​ទាញ​យក​ផល​សមុទ្រ​ ក៏​ដូច​មាន​សកម្ម​ភាព​យ៉ាង​មុត​មាំ​ជាង​ សំ​ដៅ​ទប់​ស្កាត់​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ មិន​ត្រូវ​តាម​ការ​កំ​ណត់​ (IUU) ដើម្បី​ដក “កាត​លឿង​” នៃ​គណៈ​កម្ម​ការ​អឺរ៉ុប​ (EC) ឱ្យ​បាន​ឆាប់។​

អ្នក​នេសាទ​នៅ​ខេត្ត​បាក​លីវ​ គោ​រព​តាម​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​
នៅ​ឯសមុទ្រ​មិនបំពានដែនសមុទ្រប្រទេសក្រៅ។

ទូទាំង​ខេត្ត​បាក​លីវ​ មាន​កប៉ាល់​នេសាទ​ បាន​ចុះ​បញ្ជី​សរុប​ចំ​នួន​១.០១៨​គ្រឿង។​ ក្នុង​នោះ​ កប៉ាល់​ដែល​មាន​ប្រ​វែង​ពី​១៥​ម៉ែត្រ​ឡើង​ទៅ​មាន​៤៥១​គ្រឿង​ កប៉ាល់​ដែល​មាន​ប្រ​វែង​ពី​១២​ដល់​ក្រោម​១៥​ម៉ែត្រ មាន​២០៩ គ្រឿង​ កប៉ាល់​ដែល​មាន​ប្រ​វែង​ពី​៦​ដល់​ក្រោម​១៥ ម៉ែត្រ​មាន​៣៥៨​គ្រឿង។​ មក​ទល់​នឹង​ពេល​នេះ​ លើ​ភូមិ​សាស្ត្រ​ខេត្ត​បាក​លីវ​ មិន​ទាន់​រក​ឃើញ​ករណី​ណា​មួយ​ដែល​មាន​សញ្ញា​ត្រៀមបម្រុង​កប៉ាល់​នាំ​អ្នក​នេសាទ​ទៅ​នេសាទ​ផល​សមុទ្រ​ខុស​ច្បាប់​លើ​ដែន​សមុទ្រ​ប្រ​ទេស​ក្រៅ​នោះ​ទេ។​ យោង​តាម​ប្រ​សាសន៍​លោក​ ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​មុតមាំ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ ដូច្នេះ​ បង្ក​ឱ្យ​មាន​ការ​វិវឌ្ឍ​យ៉ាង​ធំ​ធេង​ អ្នក​នេសាទ​គោ​រព​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់។​ ហេតុ​នេះ​ មក​ទល់​នឹង​បច្ចុប្បន្ន​ ខេត្ត​មិន​មាន​កប៉ាល់​ណា​មួយ​ធ្វើ​នេសាទ​បំ​ពាន​លើ​ដែន​សមុទ្រ​ប្រ​ទេស​ក្រៅ​នោះ​ឡើយ។​

កប៉ាល់​មុន​នឹង​ចេញ​ពី​កំ​ពង់​ផែ សុទ្ធ​តែ​បាន​ដំ​ណាក់​ត្រួត​ពិនិត្យ​ព្រំ​ដែន​រ៉ាញ់​ហា​វ ពិនិត្យ​រួច​រាល់​ ទើប​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​សមុទ្រ​នេសាទ​។​

ខេត្ត​បាក​លីវ​ នៅ​ទាំង​រៀប​ចំ​យុទ្ធ​នា​ការ​ចំ​ណុច​កំ​ពូល​ចេញ​ល្បាត​ ត្រួត​ពិនិត្យ​និង​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​ពី​ការ​ទាញ​យក​ផល​សមុទ្រ​ និង​ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់​។​ ពិសេស​ គឺផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​នេ​សាទ​ក្នុង​ការ​ចូល​រួម​នេសាទ​ ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​កោះ​សមុទ្រ​នៃ​មាតុ​ភូមិ​។​ ទន្ទឹម​នឹង​នោះ​ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​ប្តេជ្ញា​មិន​ផ្តល់​លិខិត​ចេញ​ពី​កំ​ពង់​ផែចំ​ពោះ​កប៉ាល់​នេសាទ​ណា​ដែល​មិន​គោ​រព​តាម​ការ​កំ​ណត់​ IUU។​ ប្រ​ធាន​នា​វិក ឡេ​មិញ​តៀង​ នៅ​ទីប្រ​ជុំ​ជន​រ៉ាញ់​ហាវ ស្រុក​ដុង​ហាយ ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​បាន​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ផ្សព្វ​ផ្សាយ​ ដូច្នេះ​ យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​នៅ​សមុទ្រ​។​ មុន​នឹង​កប៉ាល់​ចេញ​ទៅ​សមុទ្រ​នេ​សាទ ត្រូវ​ត្រៀម​ឯក​សារ​គ្រប់​សព្វ​ បន្ទាប់​មក​បាន​ដំ​ណាក់​ត្រួត​ពិនិត្យ​ព្រំ​ដែន​រ៉ាញ់​ហាវ ពិនិត្យ​រួច​រាល់​ទើប​អនុញ្ញាត​ឱ្យ​ចេញ​ដំ​ណើរ។​ ជាច្រើន​ឆ្នាំ​កន្លង​ កប៉ាល់​ខ្ញុំ​តែង​គោ​រព​តាម​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​នៅ​សមុទ្រ​ មិន​បំ​ពាន​ដែន​សមុទ្រ​ ប្រ​ទេស​ក្រៅ​”។​

លោក​ង្វៀង​ទ្រុង​ហាង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ដុង​ហាយ ឱ្យ​ដឹង៖ “ចំ​ពោះ​អ្នក​នេសាទ​ដែល​មាន​ហា​និភ័យ​ខ្ពស់​ តែង​ដាច់​ការ​ទាក់​ទង​ឬ​ពុំ​ទាន់​ភ្ជាប់​ឧបករណ៍​ត្រួត​ពិនិត្យ​ដំ​ណើរ​គោ​ចរ ដូច្នេះ​ អង្គ​ភាព​ទៅ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ ដើម្បី​អ្នក​នេសាទ​មិន​ប្រ​ព្រឹត្ត​ល្មើស​ការ​ព្រ​មាន​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ EC បំ​ផុត​គឺមិន​ត្រូវ​នេសាទ​លើ​ដែន​សមុទ្រ​ប្រ​ទេស​ក្រៅ​។​ ផ្តើម​ពី​នោះ​ ការ​ងារ​តាម​ដាន​ ត្រួត​ពិនិត្យ​កប៉ាល់​នេសាទ​រ​បស់​ភូមិ​ភាគ​ ត្រូវ​បាន​អនុវត្ត​ល្អ​ អ្នក​នេសាទ​យល់​ច្បាល់​ពី​បទ​ប្បញ្ញត្តិ​របស់​IUU”៕​

                                        យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ