29/05/2023 - 11:02

សាខា​បក្ស​អនុ​វិទ្យា​ល័យ​លឿង​ហ្វា កសាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ រឹង​មាំ​

សាខា​បក្ស​អនុ​វិទ្យា​ល័យ​លឿង​ហ្វា ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ពង្រីក​ល្អ​តួនា​ទី ដឹក​នាំ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​សំ​ខាន់​គឺ​ការ​ងារ​អប់រំ​និង​អនុវត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ អា​ស្រ័យ​ផ្នែក​អប់រំ​និង​ថ្នាក់​លើ​បាន​បំ​ផុស។ ហេតុ​នេះ​ ឆ្នាំ​២០២២ សា​ខា​បក្ស​អនុវិទ្យា​ល័យ​លឿង​ហ្វា ត្រូវ​បាន​វាយ​តម្លៃ​អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច។

លោក​គ្រូ​ឡេ​កិញ​ល្វឹង កំ​ពុង​បង្រៀន​សិស្ស​ថ្នាក់​ទី ៦ វិញ្ញា​សាអប់រំ​ពល​រដ្ឋ​។

សាខា​បក្ស​អនុ​វិទ្យា​ល័យ​លឿង​ហ្វា មាន​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក ៥៩ នាក់​ ក្នុង​នោះ​ បក្ខ​ជន​ ៣៩ នាក់។ ដោយ​កំ​ណត់​ការ​ងារ​កសាង​បក្ស​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សាខា​បក្ស​បាន​សកម្ម​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​ដឹក​នាំ​ ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន។ សាខា​បក្ស រក្សា​ល្អ​របប​ប្រ​ជុំ​ប្រ​ចាំខែ​ ដាក់​ចេញ​ភារ​កិច្ច​ សកម្ម​ភាព​រៀង​រាល់​ខែ​ ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ក្នុង​ពេល​ប្រ​ជុំ​បក្ស​។ ឆ្លង​តាម​រយៈ​កិច្ច​ប្រ​ជុំ​សា​ខា​បក្ស​ក៏​មាន​ការ​ដោះ​ដូរ​ជា​មួយ​នឹង​បក្ខ​ជន​ ដើម្បី​ក្តាប់​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​បង្រៀន​និង​រៀន​របស់​សាលា​ ស្ថាន​ភាព​សតិអា​រម្មណ៍​បក្ខ​ជន​គ្រប់​រូប​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដើម្បី​កសាង​សា​ខា​បក្ស​ស្អាត​ស្អំ រឹង​មាំ​។

អំ​ពី​ការ​ងារ​មុខ​ជំ​នាញ សា​ខា​បក្ស​ចង្អុល​ការ​អនុវត្ត​លក្ខន្តិកៈ​របស់​ក្រុម​មុខ​ជំ​នាញ​ដល់​គ្រូ​បង្រៀន​ក្នុង​សកម្ម​ភាព​បង្រៀន​និង​រៀន​និង​ការ​ងារ​បំ​ប៉ន​សិស្ស​ពូកែ​ បង្រៀន​បន្ថែម​ដល់​សិស្ស​ខ្សោយ។ ដាស់​តឿន​ក្រុម​ប្លុក​មុខ​ជំ​នាញ អនុវត្ត​ល្អ​លក្ខន្តិកៈ បង្ក​លក្ខណៈ​ល្អ​បំ​ផុត​ខាង​ពេល​វេលា​និង​ថវិ​កា​ដល់​ក្រុម​ ប្លុក​មុខ​ជំនាញ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​។ អ្នក​គ្រូវ៉ធី​ង៉ុក​ហ្វៀង ជា​បក្ខ​ជន​ បុគ្គ​លិក​ការិយា​ល័យ​នៃ​អនុ​វិទ្យា​ល័យ​ លឿង​ហ្វា ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ ព្រម​ទាំង​រៀន​សូត្រលើក​កម្ពស់​មុខ​ជំនាញ​ជា​រឿយៗ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ”។

លោក​គ្រូ​ឡេ​កិញ​ល្វឹង លេខា​សាខា​បក្ស នាយក​អនុ​វិទ្យា​ល័យ​លឿង​ហ្វា ឱ្យ​ដឹង​៖ “ចង់​ឱ្យ​សាខា​បក្ស​រឹង​មាំ​ ត្រូវ​តែ​រក្សា​ភាព​សាម​គ្គី ឯក​ភាព​ខ្ពស់​ក្នុង​ផ្ទៃ​ក្នុង​; បក្ខ​ជន​គ្រប់​រូប​ត្រូវ​ស្វ័យ​លត់​ដំ ខិត​ខំ​ប្រឹង​ប្រែង​កសាង​ខ្លួន​ឱ្យ​បាន​ល្អ​ ត្រូវ​ចេះ​រួម​កម្លាំង​អនុវត្ត​ភារ​កិច្ច​រួម​របស់​សមូហ​ភាព។ ដើម្បី​សម្រេច​បាន​កត្តា​ទាំង​នេះ​ នៅ​រាល់​កិច្ច​ប្រ​ជុំ​សាខា​បក្ស​ប្រ​ចាំ​ខែ​ ក្រៅ​ពី​ខ្លឹម​សារ​ជា​មូល​ដ្ឋាន​ គឺ​វាយ​តម្លៃ​ឡើង​វិញ​នូវ​សកម្ម​ភាព​ការ​ងារ​ខែ​កន្លង​ ព្រម​ទាំង​ដាក់​ចេញ​ទិស​ដៅ​និង​ភារ​កិច្ច​សម្រាប់​ខែ​បន្ទាប់​ គឺ​គណៈ​កម្មា​ធិការ​សាខា​បក្ស​សំ​ណូម​ពរបក្ខ​ជន​គ្រប់​រូប​ត្រូវ​ធ្វើ​របាយ​ការណ៍​ជាក់​ស្តែង​ចំ​ពោះ​ការ​ងារ​ដែល​ធ្វើ​បាន​ ទៅ​តាម​ខ្លឹម​សារ​ដែល​បាន​ចុះ​ឈ្មោះ​អនុវត្ត​ក្នុង​ផែន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ។ ផ្អែក​លើ​មូល​ដ្ឋាន​របាយ​ការណ៍​របស់​បក្ខ​ជន​ម្នាក់ៗ សមូហ​ភាព​សាខា​បក្ស ធ្វើ​ការ​ពិនិត្យ​ ស្ងើច​សរ​សើរ​ពី​ចំ​ណុច​ល្អ​ៗនិង​ចង្អុល​បង្ហាញ​ពី​ចំ​ណុច​ខ្វះ​ខាត​ ដើម្បី​បក្ខ​ជន​ជម្នះ”៕

                                       សឺន​ម៉ាល័យ​- បក​ប្រែ៖ មុនី

ចែករំលែកអត្ថបទ