19/12/2022 - 15:16

មោទ​នភាព​ពេល​សាលា​ស​ម្រេច​បទដ្ឋាន​ជាតិ​

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ និង​ការ​ចង្អុល​ការ​បាន​ទាន់​ពេល​របស់​ផ្នែក​អប់រំ​ ទើប​អនុ​វិទ្យា​ល័យ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​។

លោក​គ្រូឡេ​កិញ​ល្វឹង កំ​ពុង​បង្រៀន​សិស្ស​ថ្នាក់​ទី ៦ លើ​មុខ​វិជ្ជា​អប់រំ​ពល​រដ្ឋ​។

លោក​គ្រូ​ឡេ​កិញ​ល្វឹង នា​យក​អនុវិទ្យា​ល័យ​លឿង​ហ្វា ឱ្យ​ដឹង​៖ “កាល​ពី​មុន​ សាលា​ខ្វះ​បន្ទប់​រៀន​ បន្ទប់​មុខ​ងារ​។ល។ ក្រោយ​ពី​ទទួល​បាន​ការ​វិនិ​យោគ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ តាម​ផែន​ការ​កសាង​សាលា​ស​ម្រេច​បទដ្ឋាន​ជាតិ​ មូល​ដ្ឋាន​សម្ភារៈ​ បន្ទប់​រៀន​របស់​សា​លា​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ ទើប​សាលា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​”។

អនុវិទ្យា​ល័យ​លឿង​ហ្វា មាន​ផ្ទៃ​ដី​សរុប​ ៧.៨០០ម២។ មាន​បន្ទប់​រៀន​ចំ​នួន​ ២២ និង​បន្ទប់​មុខ​ងារ​ចំ​នួន​ ១០។ សា​លា​មាន​ក្រុម​ជំ​នាញ​លើ​មុខ​វិជ្ជា​ចំ​នួន​ ៧ រួម​មាន​៖ ក្រុម​គណិត​វិទ្យា​-ព័ត៌​មាន​វិទ្យា​; អក្សរ​សាស្ត្រ​; រូប​វិទ្យា​; គីមី​វិទ្យា​-ជីវ​វិទ្យា​; ប្រ​វត្តិ​វិទ្យា​-ភូមិ​វិទ្យា​; ភា​សា​អង់​គ្លេស​; លំ​ហាត់​ប្រាណ។ សា​លា​មាន​កម្មា​ភិបាល​ បុគ្គ​លិក​មាន​កម្រិត​វិជ្ជា​សម្រេច​បទ​ដ្ឋាន​និង​សម្រេច​លើស​បទ​ដ្ឋាន​ ៥៩ នាក់​បម្រើ​ការ​ងារ​។ ឆ្នាំ​សិក្សា​ ២០២២-២០២៣ សាលា​មាន​សិស្ស​រៀន​ ២២ បន្ទប់ ដោយ​មាន​ចំ​នួន​សិស្ស​រួម​ទាំង​អស់​ ៧៩៧ នាក់​ ក្នុង​នោះ​សិស្ស​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៧០%។ លោក​គ្រូ​ត្រឹង​ឌិញ​ហ្វី ប្រធាន​ក្រុម​មុខ​វិជ្ជា​រូប​វិទ្យា​ ឱ្យ​ដឹង​៖ “ពេល​ខ្ញុំ​ទើប​មក​ប​ម្រើការ​ងារ​នៅ​សាលា​ គឺ​សាលា​មាន​ការ​លំ​បាក​ខ្លាំង​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ សាលា​ត្រូវ​បាន​វិនិ​យោគ​ ជួស​ជុល​និង​កសាង​ថ្មី​យ៉ាង​ធំ​ទូលាយ​ និង​បំ​ពាក់​គ្រឿង​បរិក្ខារ​គ្រប់​គ្រាន់​។ បច្ចុប្បន្ន​ សាលា​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​ នោះ​ហើយ​ជា​មោទន​ភាព​របស់​ក្រុម​គ្រូបង្រៀន​សាលា​”។

មិន​ត្រឹម​តែ​ធានា​បាន​នូវ​មូល​ដ្ឋាន​សម្ភារៈ​ប៉ុណ្ណោះ​ទេ អនុវិទ្យា​ល័យ​លឿង​ហ្វា នៅ​ទាំង​បាន​ចាត់​ទុក​ជា​កន្លែង​ផ្ញើ​ក្តី​ជំនឿ​ទុក​ចិត្ត​របស់​អា​ណា​ព្យា​បាល​សិស្ស​។ ដំបូង​គឺ​ក្រុម​គ្រូបង្រៀន​មាន​កម្រិត​វិជ្ជា​សម្រេច​បទដ្ឋាន​និង​សម្រេច​លើ​សបទ​ដ្ឋាន​។ រៀង​រាល់​ឆ្នាំ​ សា​លា​បាន​បង្កើត​លក្ខន្តិកៈ​សហ​ការ​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ និង​គណៈ​ ផ្នែក​នានា​របស់​ឃុំ​លឿង​ហ្វា ដើម្បី​ក្ដោប​ក្ដាប់​និង​ផ្តល់​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​ សំ​ដៅ​អប់រំ​ដល់​ប្អូន​ៗបាន​ទាន់​ពេល​។ លើស​ពី​នេះ​ តាម​រយៈ​កិច្ច​ប្រ​ជុំ​តំ​ណាង​អា​ណា​ព្យា​បាល​សិស្ស​ គណៈ​​ផ្នែក​នានា​របស់​ឃុំ​ ការ​ប្រជុំ​ជីវ​កិច្ច​ដើម​សប្តាហ៍​ តាម​រយៈ​សៀវ​ភៅ​ទំ​នាក់​ទំ​នង ឬទំ​នាក់​ទំ​នង​ផ្ទាល់​។ល។ សាលា​បង្កើត​បាន​បរិ​យា​កាស​អប់រំ​វិជ្ជ​មាន​ បង្ការ​លុប​បំ​បាត់​បាតុ​ភូត​អវិជ្ជ​មាន​ ប្រព្រឹត្ត​ល្មើស​ច្បាប់​ និង​បាប​គ្រោះ​សង្គម​ជ្រៀតចូល​សាលា​រៀន​។

លោក​គ្រូ​ឡេ​កិញ​ល្វឹង ឱ្យ​ដឹង​៖ “ពង្រីក​នូវ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ដំណើរ​ការ​កសាង​សាលា​ស​ម្រេច​បទដ្ឋាន​ជាតិ​ យើង​ខ្ញុំ​នឹង​បន្ត​ដឹក​នាំ​ក្រុម​ជំនាញ​មុខ​វិជ្ជា​របស់​សាលា​ ដំណើរ​ការ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។ សាខា​បក្ស​របស់​សា​លា ដើរ​តួនាទី​ស្នូល​នៅ​រាល់​សកម្ម​ភាព​របស់​សាលា​ ក៏​ដូច​ជា​ពង្រឹង​ការ​ងារ​សង្គម​ភាវូប​នីយ​កម្ម​អប់រំ​ ដើម្បី​រួម​នឹង​សាលា​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​៕

      សឺន​ម៉ាល័យ​-ទីទុយ

ចែករំលែកអត្ថបទ