22/08/2022 - 15:28

ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​ ត្រៀម​លក្ខណៈ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​

ឆ្លៀត​ឱកាស​វិស្សម​កាល​ គ្រប់​សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៃ​ខេត្ត​ហូវ​យ៉ាង​ បាន​ធ្វើ​ការ​ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​ រង់​ចាំ​ឆ្នាំ​សិក្សា​ថ្មី​។​

ទីធ្លាវិទ្យា​ល័យ​លឿង​ថេវិញ​ ទើប​បាន​បង្កើន​កម្រិត​។​

លោក​វ៉ថាញ​ម៉ុង​ នាយកា​រិ​យា​ល័យ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “មុន​ពេល​វិស្ស​មកាល​ មន្ទីរ​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​ សាលា​រៀន​ក្រោម​ឱវាទ​និយាយ​រួម​និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នៅ​តំ​បន់​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​ ផ្តើម​ដំណើរ​ការ​អភិ​រក្ស​ ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​ ក្នុង​ឱកាស​វិស្សម​កាល​ ២០២២ សំ​ដៅ​ត្រៀម​លក្ខណៈ​ឈាន​ចូល​ឆ្នាំ​សិក្សា​ ២០២២-២០២៣”។​

វិទ្យា​ល័យ​លឿង​ថេវិញ​ ស្រុក​ភុង​ហ៊ីប ទើប​បង្ហើយ​ផ្នែក​សំ​ណង់​បង្កើន​កម្រិត​ទីធ្លា​សា​លា​រៀន​។​ លោក​គ្រូ​ឡេ​ហ្វាង​ធ្វី នាយក​វិទ្យា​ល័យ​លឿង​ថេ​វិញ​ ឱ្យ​ដឹង​៖ “ក្រោយ​ពី​សម្រេច​ភារ​កិច្ច​ជា​មណ្ឌល​នៃ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២២ សាលា​ដំណើរ​ការ​បង្កើន​កម្រិត​ទី​ធ្លា​និង​ផ្នែក​សំ​ណង់​បន្ទាប់​បន្សំ​ផ្សេង​ៗ​ ជាបន្ទាន់​។​ ដូច្នេះ​ផែន​ការ​បង្កើន​កម្រិត​ទីធ្លា ត្រូវ​បាន​សាលា​កសាង​ចាប់​ពី​ដើម​ឆ្នាំ​មក​ម៉្លេះ​ ពី​ព្រោះ​ទីធ្លា​សា​លា​ត្រូវ​បាន​កសាង​យូរ​មក​ហើយ​ ទីធ្លាទំ​នាប​និង​ទឹក​លិច​ក្នុង​រដូវ​ភ្លៀង​”។​

សាលា​បឋម​សិក្សា​តឹង​ប៊ិញ ២ ស្រុក​ភុង​ហ៊ីប ធានា​ស្អាត​បាត​ ស្រឡះ​ស្រំឡំ​ក្នុង​ឱកាស​វិស្សម​កាល​។​

តាម​ប្រ​សាសន៍​លោក ​គ្រូ​ឡឺ​ស្វឹង​ហ្វាង​ នាយក​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម សា​លា​ទើប​ពិនិត្យ​ទទួល​សាល​ប្រ​ជុំ​ដែល​សាង​សង់​ថ្មី​។​ សាល​ប្រ​ជុំ​ត្រូវ​បាន​កសាង​លើ​ផ្ទៃ​ដី​ដែល​នៅ​ទំ​នេរ​ចន្លោះ​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​និង​មណ្ឌល​អគារ​សិក្សា​ ម្ល៉ោះ​ហើយ​ ងាយ​ស្រួល​សម្រាប់​សា​លា​រៀប​ចំ​នូវ​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​ ឬ​ក៏​ចលនា​វប្ប​ធម៌​កីឡា​ជាដើម​។​ ទន្ទឹម​នឹង​ពហុកី​ឡដ្ឋាន​ សាល​ប្រ​ជុំ​ថ្មី​នេះ​ត្រូវ​បាន​សា​លា​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​សិស្ស​អភិវឌ្ឍ​គ្រប់​ផ្នែក​។​ រីឯ​សិស្ស​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​នឹង​មាន​សកម្ម​ភាព​បន្ថែម​ដើម្បី​លម្ហែ​អា​រម្មណ៍​ពេល​នៅ​ឆ្ងាយ​ពីផ្ទះ​។​ ដោយ​ឡែក​នៅ​វិទ្យា​ល័យ​វ៉ីថាញ លោក​គ្រូ​ង្វៀង​ត្វឹង​កៀក​ នា​យក​សា​លា​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​កសាង​ទេស​ភាព​សាលា​រៀន​សន្សឹម​ៗ​ មិន​ត្រឹម​តែ​ឱ្យ​មាន​សោ​ភណ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឱ្យ​ទំ​នើប​ទៀត​ផង​។​ ដែល​គួរ​រីក​រាយ​នោះ​គឺ​ឆ្លង​កាត់​សិស្ស​ជា​ច្រើន​ជំនាន់​ អា​ណា​ព្យា​បាល​សិស្ស​ តែង​តែ​សកម្ម​រួម​ដំ​ណើរ​ជា​មួយ​នឹង​សា​លា​ក្នុង​ការ​កសាង​អគារ​សិក្សា​ មិន​ត្រឹម​តែសម្រេច​បទ​ដ្ឋាន​ជាតិ​នៅ​ទាំង​ស៊ី​វិ​ល័យ​ទៀត​ផង​។​ ក្នុង​ពេល​នោះ​ សា​លា​រៀន​នីមួយ​ៗ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​វ៉ីប៊ិញ ស្រុក​វ៉ី​ធ្វី ក៏​ជំរុញ​ល្បឿន​ពិនិត្យ​នូវ​លក្ខឋាន​ដើម្បី​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ឡើង​វិញ​ផង​ដែរ​។​

លោក​ស្រី​ត្រឹង​ធី​ហ្វៀង​ នាយិកា​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ ផ្នែក​អប់រំ​បាន​ចង្អុល​ការ​ដល់​សា​លា​ទាំង​ឡាយ​ ត្រូវ​ធា​នា​ល្អ​នូវ​មូល​ដ្ឋាន​សម្ភារៈ​ក្នុង​រដូវ​វិស្សម​កាល។​ ព្រម​ជា​មួយ​នោះ​ ឆ្លៀត​ឱកាស​វិស្សម​កាល​ដើម្បី​ធ្វើ​ការ​ជួស​ជុល​ បង្កើន​កម្រិត​មូល​ដ្ឋាន​ សម្ភារៈ​ ត្រៀម​លក្ខណៈ​ទទួល​សិស្ស​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​”៕​

                                    ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ