26/01/2021 - 10:37

កង​កម្លាំង​យោ​ធាឃុំ​អាង​ត្រឿង​ ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

គណៈ​បញ្ជា​ការ​យោ​ធាឃុំ​អាង​ត្រឿង​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ តែង​សហកា​រជិត​ដិតជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​ ពិសេស​គឺនគរ​បាល​ឃុំ​ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ ធ្វើ​ជាស្នូល​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​មូល​ដ្ឋាន​។​

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​យោ​ធាឃុំ​អាង​ត្រឿង​ ស្វែង​យល់​ពី​ប្រ​វត្តិ​សាស្រ្ត​ឃុំ​វីរ​ភាព​អាង​ត្រឿង​នៅ​អគារ​ប្រ​ពៃណី​ស្រុក​កាង​ឡុង​ ។​

លោក​ផាម​វ៉ាន់​មើុយ មេបញ្ជា​ការ​គណៈ​យោ​ធាឃុំ​អាង​ត្រឿង​ ឱ្យ​ដឹង ​៖ “ ក្រោម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ កិច្ច​សហ​ការ​រវាង​គណៈ​បញ្ជា​ការ​យោ​ធា និង​នគរ​បាល​ឃុំ​រយៈ​ពេល​កន្លង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ ជាច្រើន​ ដោះ​ស្រាយ​ទាន់​ពេល​នូវ​ករណី​ដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ។​  គណៈ​បញ្ជា​ការ​យោ​ធានិង​នគរ​បាល​ឃុំ​ ថែម​ទាំង​ម្ចាស់​ការ​សហ​ការ​ក្តាប់​ស្ថាន​ភាព​ និង​ទទួល​ប្រ​ភព​ព័ត៌​មាន​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ដើម្បី​ចាត់​វិធាន​ការ​ កំ​ណត់​មុខ​សញ្ញា​រាយ​ការណ៍​ ជូន​ស្ថាប័ន​សមត្ថ​កិច្ច​ និង​ម្ចាស់​ការ​សើុប​អង្កេត​រាល់​ប្រ​ភព​ព័ត៌​មាន​តាម​តួនា​ទីរបស់​ខ្លួន​ សហ​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កើត​ឡើង​លើ​ភូមិ​សាស្រ្ត​ បង្កើន​កិច្ច​ការ​ងារ​ធានា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ពិសេស​គឺការ​ងារ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​ គ្រប់​គ្រង​មុខ​របរ​អា​ជីវ​កម្ម​ ដែល​មាន​លក្ខណៈ​ត្រូវ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍ ។​ល។​ ពូថាច់​ថាញ​ប៊ិញ ស្នាក់នៅភូមិ​ ៧ A ឱ្យ​ដឹង​៖ “ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ធំ​ៗ​ ឬ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​តែង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ម្ល៉ោះ​ហើយ​បាប​គ្រោះ​សង្គម​ត្រូវ​បាន​កាត់​បន្ថយ​ ។​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​សប្បាយ​រីក​រាយ ស្ងប់​ចិត្ត​អភិវឌ្ឍ​ផលិត​កម្ម​ ធ្វើ​មាន​បាន​” ។​

អតីត​យុទ្ធ​ជន​ង្វៀង​វ៉ាន់​អុក ស្នាក់នៅភូមិ ៥ A ឱ្យ​ដឹង​៖ “ពង្រីក​ប្រ​វេណី​ឃុំ​វីរភាព​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ បាន​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​នយោ​បាយ​ ពិសេស​គឺការ​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ​។​ ប៉ុន្មានឆ្នាំ​ជិត​ៗ​នេះ​ ក្រៅ​ពី​ការ​ចូល​រួម​ជាមួយ​នគរ​បាល​ឃុំ​ដើរ​ល្បាត​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​នៅ​ទាំង​សហកា​រជាប្រ​ចាំ​ជា​មួយ​អង្គ​ការ​មហា​ជន​នយោ​បាយ​សង្គម​ក្នុង​ឃុំ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយគោល​ការណ៍​របស់​បក្ស​គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​កាង​ឡុង​” ៕​

                         សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ