24/08/2020 - 16:39

ភាព​ស្រស់​ស្អាត​នៃ​វត្ត​ផ្នោ​អំ​ពូង

វត្ត​ផ្នោ​អំ​ពូង បាន​កសាង​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ២,៥ ហិកតា​ ស្ថិត​នៅ​ភូមិ​ផ្នោ​អំ​ពូង ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។​ ឆ្នាំ​ ២០១៦ វត្ត​ផ្នោ​អំ​ពូង ត្រូវ​បាន​ទទួល​ស្គាល់​ជាកេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។​ នេះ​ជាវត្ត​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​នា​នា​នៅ​ខេត្ត​ត្រា​វិញ​ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​អញ្ជើញ​មក​ធ្វើ​សក្ការ​បូជា​និង​ទស្សនា​។​ ពេល​មក​ដល់​វត្តផ្នោ​អំ​ពូង ភ្ញៀវ​ទេសចរ​បាន​គយគន់​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត​ និង​ស្ថាបត្យ​កម្ម​ប្លែក​ៗ​ប្រ​កប​ដោយ​លក្ខណៈ​វប្បធម៌​ខ្មែរ​បុរា​ណ។​ ក្រៅ​ពី​នេះ​ ភ្ញៀវ​ទេសចរ​នឹង​ចាប់​អា​រម្មណ៍ចំ​ពោះ​បដិមា​សាវ័ក​ ៨០ ព្រះ​អង្គ​គង់​សមាធិ និង​ព្រះ​ពុទ្ធ​បដិមាទ្រង់​បរិនិព្វាន​ “ដ៏​ធំ​”។​ល។​

                                        អត្ថ​បទ​ និង​រូប​៖ ទីទុយ​

ខ្លោង​ទ្វារ​វត្ត​ផ្នោ​អំ​ពូងសម្លឹង​មើល​ពី​ខាង​ក្រៅ​។​

  បដិមាសាវ័ក ៨០ ព្រះ​អង្គ​គង់​សមាធិ។​

  ព្រះ​ពុទ្ធបដិមាទ្រង់​បរិនិព្វាន​។​

 ជ្រុង​មួយ​នៃ​ព្រះ​វិហា​រ​វត្ត​ផ្នោ​អំ​ពូង។​

  ភ្ញៀវ​ទេ​សចរ​ថត​រូប​អនុស្សាវរីយ៍​ពេល​មក​ទស្សនា​នៅ​វត្ត​ផ្នោ​អំ​ពូង។​

ចែករំលែកអត្ថបទ