22/07/2019 - 09:21

ទា​រក​កើត​​មិន​គ្រប់​ខែ​ មិន​គ្រប់​ទម្ងន់​ គប្បី​ធ្វើ​ការ​ពិ​និត្យ​រក​ជំ​ងឺ​ ROP

  ចាប់​ពី​ខែ​មី​នា​ ឆ្នាំ​២០១៩ ទ​ទួល​បាន​ការ​ឧបត្ថម្ភ​ពី​គម្រោង​ “ពន្លឺ​សម្រាប់កុ​មារ​និង​មនុស្ស​ចាស់​​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​” មន្ទីរ​​ពេទ្យ​កុ​មារ​ក្រុង​កឹង​ធើ បាន​ផ្សព្វ​​ផ្សាយ​ព្យាបា​ល​ក្រ​ដាស​ភ្នែក​លើ​ទា​​រក​ដែល​កើត​មិនគ្រ​ប់​ខែ ​(ឈ្មោះ​ភា​សា​អង់​គ្លេស ​ហៅ​កាត់​ថា​ ROP)​។ នេះ​គឺ​ជា​មន្ទីរ​ពេទ្យ​ដំ​បូង​បង្អស់​ដែល​​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នេះ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

ការ​ពិ​និត្យ​រក​ជំ​ងឺ ROP​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​មាន​ទា​រក​កើត​​មិន​គ្រប់​ខែប្រ​មាណ​៣៥០-​៤០០​នាក់ បាន​ទៅ​ធ្វើ​ការ​ពិ​និត្យ​រកជំ​ងឺ​ROP នៅ​នឹង​មន្ទីរ​ពេទ្យ​។ ចាប់​ពី​ខែ​មី​នា​  ឆ្នាំ​២០១៩ មន្ទីរ​ពេទ្យ​​កុ​មារ​ក្រុង​កឹង​ធើ​ បាន​ពិ​និត្យ​ព្យា​បាល​កុ​មារ​​៣​នាក់​ដោយ​វិ​ធី​សាស្រ្ត​laser ឆ្លុះ​ជុំ​​វិញ​ក្រ​ដាស​ ភ្នែក​ដែល​ឥត​សរ​សៃ។​

ព្យា​បាល​ជំ​ងឺ ​ROP លើ​ទា​រក​នៅ​មន្ទីរ​ពេទ្យ​កុ​មារ​ ក្រុង​កឹង​ធើ ​។ រូប​៖  មន្ទីរ​ពេទ្យ​ផ្គត់​ផ្គង់​។

វេជ្ជ​បណ្ឌិត​វ៉​ធី​ធ្វី​លិញ ​ប្រ​ធាន​ផ្នែក​ជំ​ងឺ​ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ បំ​ពង់​ក ​និង​ធ្មេញ​នៃ​មន្ទី​ពេទ្យ​កុ​មា​រ​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖  គម្រោង​ “ពន្លឺ​សម្រាប់​​កុ​មារ​ និង​មនុស្សចា​ស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​” បាន​ឧបត្ថ​ម្ភ​បរិ​ក្ខា​រដល់​មន្ទី​រ​ពេទ្យ​ ព្រម​ទាំង​ប​ណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដើម្បី​ផ្សព្វ​ផ្សាយ​ព្យា​​បាល​ជំ​ងឺ​ ROP​។  ដូច្នេះ ​មន្ទី​រពេទ្យ​ក៏​​បា​ន​បញ្ជូន​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​ភ្នែក​១រូ​ប​ ទៅ​បណ្តុះ​បណ្តាល​ពី​ការ​ពិ​និត្យ​រក​ជំ​ងឺ​​ព្យា​បាល​​ជំ​ងឺ​ ROP​ នៅម​ន្ទីរ​ពេទ្យ​កុ​មារ​១​ផង​ដែរ​។ ក្រោយ​ពី​មាន​បរិ​ក្ខារ​គ្រប់​គ្រាន់​ ក៏​ដូច​ជា​ធន​ធាន​មនុស្ស​ មន្ទីរ​ពេទ្យ​កុ​មារ​ក្រុង​កឹង​ធើ ​ចាប់​ដំ​ណើរ​ការ​ពិ​​និត្យ​ព្យា​បាល​ជំ​ងឺ​ROP អ្នក​ជំ​ងឺ​២​នាក់​ដំបូ​ង​ មាន​ការ​ជួយ​អម​កម្លាំង​ និង​ត្រួត​ពិ​និត្យ​ពី​មន្ទីរ​ពេទ្យ​កុ​មារ​១។​  ចាប់​ពី​អ្នក​ជំ​ងឺ​ទី​៣ ​គឺ​មន្ទីរ​ពេទ្យ ​កុ​មារ​ក្រុង​កឹង​ធើ​ អ​នុ​វត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​។ ឃើញ​ថា​ អ្នក​ជំ​ងឺ​ទាំង​៣​នាក់​ ព្យា​បាល​ទ​ទួ​ល​បាន​ជោគ​ជ័យ​។ល។

​ប្រ​សិន​បើ​កុ​មារ​ត្រូវ​បាន​កំ​ណត់​ឲ្យ​ព្យា​បាល​  ​គឺ​ក្នុង​កំ​ឡុង​ពេល​៤៨-​៧២ម៉ោ​ង​ ត្រូវ​តែ​ធ្វើ​ការ​​ព្យា​បា​ល​ បើ​ទុក​យូរ​នោះ​គឺ​ជំ​ងឺ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង​ ហើយ​ពិ​បាក​ក្នុង​ការ​ព្យា​បាល​លើក​      ក្រោ​យៗ​ កុ​មារ​អាច​នឹង​របក​ក្រ​ដាស​ភ្នែក​​បណ្តាល​​​ឲ្យ​ពិ​ការ​ភ្នែក​ក៏​មាន​។ 

ត្រូវ​អ​នុ​វត្ត​តាម​បរិ​ច្ឆេទ​ពិ​និត្យ​ជំ​ងឺ​ឡើង​វិញ​​ ​យោង​តាម​ក្រុម​វេជ្ជ​បណ្ឌិត​ ពេល​ទៅ​មន្ទីរ​ពេទ្យ​មាន    ​កុ​មារ​ខ្លះ​អា​យុ​ពី​៩-​១០​ឆ្នាំ ពិ​ការ​ភ្នែក​​ ភាគ​ច្រើន​កុ​មារ​ទាំង​នេះ​មាន​ប្រ​វត្តិ​មុន​នោះ​កើត​ មិន​គ្រប់​ខែ​ មិន​គ្រប់​ទម្ងន់​ ហើយ​មិន​បាន​ធ្វើ​ការ​ពិ​និត្យ​រក​ជំ​ងឺR​OP។  ភាព​ជាក់​ស្តែង​ក្នុង​ការ​​ព្យា​បាល​ ក្រុម​វេជ្ជ​ប​ណ្ឌិត​ ឲ្យ​ដឹង​៖  មាន​ករ​ណី​ខ្លះ​មក​ពី​មិន​បាន​អ​នុ​វត្ត​តាម​បរិ​ច្ឆេទ​ពិ​និត្យ​ជំ​ងឺ​ឡើង​វិញ​ ធ្វើ​ឲ្យបា​ត់​បង់​ឱ​កាស​ព្យា​បាល​ដល់​កុ​មារ​។ បច្ចុ​ប្បន្ន ទូទាំ​ង​តំ​បន់​វា​លរាប​ទន្លេ​គឺវ​ឡុង​ មាន​តែ​មន្ទីរ​ពេទ្យ​កុ​មារ​កឹង​ធើ​ទេ ដែល​ធ្វើ​ការ​ពិ​​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​ROP ក្នុង​នោះ កុ​មារ​កើត​​មិន​គ្រប់​ខែអាច​នឹង​មាន​ហា​និ​ភ័យ​កើត​ជំ​ងឺ​ROP ខ្ពស់​ជាង​។ ទា​រក​កើត​មិន​គ្រប់​៣៤​សប្តាហ៍ ​មាន​អត្រា​កើត​ជំ​ងឺ​ROP ប្រ​មាណ​២២,១% (តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ឆ្នាំ​២០១៨)​។ យោង​តាម​​ឯក​សារ​របស់​មន្ទីរ​ពេទ្យ​កុ​មារ​១ ទា​រក​ពេល​​កើត​មក​មាន​ទម្ងន់​ពី​១.០០០​-១.២៥១​ក្រាម​ មាន​​អត្រា​៤៧​% កើត​ជំងឺ​ROP ទា​រក​កើត​មក​មាន​​ទម្ងន់​ពី​៧៥០​-៩០០​ក្រាម ​មាន​អត្រា​៧៨​%កើត​​ជំ​ងឺR​OP ទា​រក​កើត​មក​មាន​ទម្ងន់​ក្រោម​៧៥០​ ក្រាម​ មាន​អត្រា​ដល់​ទៅ​៩០​%កើត​ជំ​ងឺ ​ROP។​ ក្នុង​ចំ​ណោម​ទារ​កដែល​ផ្ទុក​ជំ​ងឺR​OP គឺ​មាន​ដល់​ទៅ៩​០​%មាន​ការ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​​ឯង នៅ​តែ​ទា​រក​ប្រ​មាណ​១០​%ដែល​ត្រូវ​ព្យា​បាល​ប៉ុណ្ណោះ។​

ក្រុម​វេជ្ជ​បណ្ឌិត​បាន​ផ្តល់​អនុ​សាសន៍​​ទា​​រក កើត​មិន​គ្រប់​៣៣​សប្តាហ៍​ ឬ​ក៏​មាន​ទម្ងន់​ក្រោម​​១.៨០០​ក្រាម គប្បី​ធ្វើ​ការ​ពិ​និត្យ​រក​ជំ​ងឺ ​ROP​ ។ ដូច្នេះ​ អា​ណា​ព្យា​បាល​ដាច់​ខាត​ត្រូវ​តែ​អនុ​វត្ត​តាម​តាម​បរិ​ច្ឆេទ​ពិនិ​ត្យជំ​ងឺ​ឡើង​វិញ​ ការ​ពិ​និត្យ​​រ​ក​ជំ​ងឺ​ និង​ព្យា​បាល​ជំ​ងឺ​ROPនេះ​  ត្រូវ​បាន​ធា​នារ៉ាប់​រង​សុ​ខា​ភិ​បាល​ទូ​ទាត់​ទាំង​ស្រុង​៕

                                    ហ្វែ​ហ្វា-​លីសៀ​

 

ចែករំលែកអត្ថបទ