មានដំណោះស្រាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កិច្ចត្រូវបានលើកឡើងក្នុងអង្គសិក្ខាសាលា" អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច តំបន់សេដ្ឋកិច្ចសំខាន់ៗនៅវាលរាបទន្លេគឺវឡុង ដំណាក់កាល២០១៦-២០២០ និងកំណត់ទិសដៅដល់ឆ្នាំ២០៣០" អាស្រ័យគណៈចង្អុលការតីណាមបូ រៀបចំក្នុងពេលកន្លងហើយ។
គប្បីស្វែងរកដំណោះស្រាយជាទិច្រើន ដើម្បីអភិវឌ្ឍព្រមៗគ្នានូវសេដ្ឋកិច្ច- សង្គមកិច្ច
តំបន់វាលរាបទន្លេគឺវឡុងតាមទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។
តាមក្រសួងផែនការនិងវិនិយោគ ពិតមែនផ្ទៃដីផលិតកសិកម្មនិងចិញ្ចឹមជលផលក្នុងទូទាំងប្រទេសពុំទាន់ដល់៣០%ក៏ដោយ ប៉ុន្តែនៅតំបន់វាលរាបទន្លេគឺវឡុងបានរួមចំណែកផ្ទៃដីផលិតស្រូវជាង៥០% ផ្ទៃដី ចិញ្ចឹមជលផល៧១% និងតម្លៃផលិតកសិកម្មក្នុងទូទាំងប្រទេស៣០%។ តំបន់វាលរាបទន្លេគឺវឡុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សហការវិនិយោគទុនដោះដូរទំនិញជាមួយនឹងប្រទេសនានាក្នុងតំបន់និងទូទាំងពិភពលោក។ នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើគម្រោងគោលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច តំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០២០ ជាមួយនឹងទិសដៅ ជំរុញតំបន់វាលរាបទន្លេគឺវឡុង ក្លាយជាតំបន់សេដ្ឋកិច្ចសំខាន់ក្នុង ផលិតកសិកម្មទំនិញ និងជលផលក្នុងទូទាំងប្រទេសជាមួយនឹងល្បឿន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព។ ដើម្បីអនុវត្តចំគោលការណ៍នេះ មានការផ្ដល់មតិជាច្រើន គឺគប្បីធ្វើបែបបទឲ្យមានភាពប្រសើរនិងលើកកម្ពស់គុណភាពការងារធ្វើគម្រោងប្លង់។
តាមប្រសាសន៍របស់លោកឡេវិញតឹង អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ឲ្យដឹងថា ការចងសម្ព័ន្ធតំបន់គឺជាការសំខាន់ណាស់ហើយជានិន្នាការរួម ដើម្បីជម្នះការបែងចែកភូមិសាស្រ្ត។ គណៈចង្អុលការតីណាមបូ ស្នើរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយបណ្ដាសំណង់គម្រោងគមនាគមន៍សំខាន់ៗ នៅក្នុងតំបន់ឲ្យបានឆាប់ៗ ក្នុងនោះឆាប់ផ្សព្វផ្សាយ គ្រោងការផ្លូវល្បឿនលឿនត្រុងឡឿង-មីធ្វឹង។ ពិនិត្យបែងប្រភពថវិកាដោយឡែក ដើម្បីឧបត្ថម្ភក្រុងកឹងធើអភិវឌ្ឍក្លាយជា "ដើមទង" របស់តំបន់។ ព្រមទាំងបន្តការចង្អុលការគម្រោងចងសម្ព័ន្ធតំបន់ ដើម្បីឧបត្ថម្ភកសិករអភិវឌ្ឍប្រកបដោយនិរន្តរភាពចំពោះមុខទំនិញសំខាន់ៗ ដូចជាអ ង្ករ ស្រូវ ផ្លែឈើ ជលផលឆ្លងតាមរយៈការចងសម្ព័ន្ធតំបន់ដោយមាន ការចូលរួមពី "រដ្ឋ កសិករ អ្នកវិទ្យាសាស្រ្តនិងអាជីវកម្ម"។
លោក ង្វៀនផុងក្វាង អនុប្រធានគណៈចង្អុលការតីណាមបូ បញ្ជាក់៖ នៅពេលខាងមុខភូមិភាគនានា គប្បីសិក្សាស្រាវជ្រាវ កសាងបណ្តាគោលការណ៍ទាក់ទាញវិនិយោគទុន បង្កបាននូវតម្លៃបន្ថែមឧស្សាហកម្ម ជំនួយឧស្សាហកម្មស្អាត។ ទន្ទឹមនឹងនោះ គប្បីអាទិភាពវិនិយោគទុនកសាងសំណង់សំខាន់ៗ តភ្ជាប់ពីតំបន់មួយទៅតំបន់មួយដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចបានល្អ។
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វ៉ូវវុាំងនិញ ប្រធានគណៈចង្អុលការតីណាមបូ ឲ្យដឹង៖ មិនត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ គប្បីអភិវឌ្ឍព្រមៗគ្នា ដូចជាអគារសិក្សាមន្ទីរពេទ្យ មូលដ្ឋានវប្បធម៌។ល។ ប្រព័ន្ធទាំងនេះត្រូវតភ្ជាប់គ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវកម្មនិងប្រជាជន។ លោកឧបនាយករដ្ឋមន្រ្តី វ៉ូវវុាំងនិញ សំណូមពរដល់ខេត្ត ក្រុងនានា ខ្នះខ្នែងពង្រីកទម្រង់រូបភាពសហករណ៍ បែបថ្មីៗក្នុងការផលិតកសិកម្ម។ កំណត់ផលិតផលមានប្រៀប ដើម្បីប្រមូលផ្តុំវិនិយោគទុនផ្សារភ្ជាប់នឹងទីផ្សារប្រើប្រាស់ក្នុងនិងក្រៅប្រទេស។គប្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យបានសមស្របនឹងតំបន់នីមួយៗ បង្កបាននូវទំនិញគុណភាពខ្ពស់ ទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់តម្លៃ។ ពិសេស គប្បីធ្វើបែបបទឲ្យមានភាពប្រសើរ និងលើកកម្ពស់គុណភាព ការងារកសាងគម្រោងការណ៍ ប្រភពធនធានមនុស្ស អភិវឌ្ឍកសិកម្ម បច្ចេកវិជ្ជាខ្ពស់ ពិសេសគឺជំរុញទម្រង់រូបភាពចងសម្ព័ន្ធ។ គប្បីផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ ស្វែងរកវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ពិពិធកម្មពូជ ដំណាំ សត្វចិញ្ចឹមតាមទិសដៅអភិវឌ្ឍប្រកបដោយ និរន្តរភាព៕
ថាញ់ផុង-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។