23/10/2026 - 21:41

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ទទួល​អ្នក​នេសាទ​រង​គ្រោះ​នៅ​លើស​មុទ្រ​ចំ​នួន​ ៤ នាក់​ 

នៅ​រសៀល​ថ្ងៃ​ទី​ ២៣ តុ​លា​ នៅ​ស្ថានីយ​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ទទួល​អ្នក​នេសាទ​រង​គ្រោះ​នៅ​លើស​មុទ្រ​ចំ​នួន​ ៤ នាក់​ បាន​ទូក​នេសាទ​ធ្វើ​សកម្ម​ភាព​នៅ​ជិត​តំ​បន់​នោះ​ជួ​យស​ង្គ្រោះ​ និង​នាំ​ឡើង​មក​លើ​គោក​ដោយ​សុវត្ថិ​ភាព​។

មុន​នោះ​ នៅ​វេលា​ម៉ោង​ ៦ ថ្ងៃ​ទី​ ២៣ តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ទទួល​ព័ត៌​មាន​ពី​លោក​ ង្វៀង​ទ្រឿង​យ៉ាង​ (ភូមិ​កាង​ ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​) ជា​ម្ចាស់​មធ្យោ​បាយ​មាន​លេខ​សម្គាល់​ CT-00787-TS អំ​ពី​ទូក​នេសាទ​ដែល​លោក​ ង្វៀង​ ហាយ​ដាំង​ (ភូមិ​ម៉-អ ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​) ជា​ប្រ​ធាន​នា​វិក​ បាន​ជួ​យស​ង្គ្រោះ​បុគ្គលិក​បម្រើ​ការ​ងារ​លើ​ទូក​ចំ​នួន​ ៤ នាក់​កំ​ពុង​រសាត់​អណ្តែ​តលើស​មុទ្រ​។

បុគ្គលិក​ពេទ្យ​យោ​ធា​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​នេសាទ​ដែល​រង​គ្រោះ​នៅ​លើស​មុទ្រ​។

យោង​តាម​ព័ត៌​មាន​ដំ​បូង​ អ្នក​នេសាទ​ចំ​នួន​ ៤ នាក់​ (ដែល​រស់​នៅ​សង្កាត់​មូយណែ​ ខេត្ត​ឡឹម​ដុង​ទាំង​អស់​គ្នា​) គឺ​ជា​បុគ្គលិក​ធ្វើ​ការ​ងារ​លើ​មធ្យោ​បាយ​ BTH-80712-TS។ ក្នុង​ដំ​ណើរ​ការ​ធ្វើ​សកម្ម​ភាព​លើស​មុទ្រ​ ដោយ​សារ​ជួប​គ្រោះ​រលក​ធំ​ ខ្យល់​ខ្លាំង​ មធ្យោ​បាយ​ក៏​បាន​លិច​នៅ​វេលា​ម៉ោង​ ១ និង​ ២០ នា​ទី​ ថ្ងៃ​ទី​ ២១ តុ​លា​ នៅ​ទី​តាំង​ចម្ងាយ​ពី​កំ​ពង់​ផែ​នេសាទ​ត្រឹង​ដេប្រ​មា​ណ​ ១៥៣ គាវុត​។ ពេល​ប្រ​ទះ​ឃើញ​អ្នក​នេសាទ​រង​គ្រោះ​ភ្លាម​ ទូក​នេសាទ​ CT-00787-TS បាន​ចាត់​តាំង​ជួ​យស​ង្គ្រោះ​ និង​នាំ​អ្នក​នេសាទ​ឡើង​មក​លើ​គោក​។ ដល់​ម៉ោង​ ១២ និង​ ៤៥ នា​ទី​ ថ្ងៃ​ទី​ ២៣ តុ​លា​ ទូក​ក៏​បាន​ចូល​ចត​អែប​ស្ពាន​កង​នា​វា​ចរណ៍​ការ​ពារ​ព្រំ​ដែន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ និង​ប្រ​គល់​អ្នក​នេសាទ​ចំ​នួន​ ៤ នាក់​ជូន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ។

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ទទួល​អ្នក​នេសាទ​ដែល​រង​គ្រោះ​នៅ​លើស​មុទ្រ​។

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចង្អុល​ការ​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ចាត់​តាំង​កម្មា​ភិបាល​ បុគ្គលិក​ពេទ្យ​យោ​ធា​ពិ​និត្យ​សុខ​ភាព​ ថែ​ទាំ​សុខា​ភិបាល​ជូន​អ្នក​នេសាទ​។ តាម​រយៈ​ការ​ពិ​និត្យ​ និង​ថែ​ទាំ​សុខ​ភាព​អ្នក​នេសាទ​ទាំង​ ៤ នាក់​គឺ​មាន​សុខ​ភាព​មាំ​មួន​ល្អ​។ បច្ចុប្បន្ន​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​បំ​ពេញ​បែប​បទ​ចាំ​បាច់​នា​នា​ឱ្យ​រួច​រាល់​ និង​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ឡឹម​ដុង​ ដើម្បី​ប្រ​គល់​អ្នក​នេសាទ​ជូន​គ្រួ​សារ​វិញ​៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ