18/07/2026 - 12:29

ឡុង​ភូ​ ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង និង​អ្នក​ក្រ​ជាង ៣០០ នាក់​ 

ក្នុង​អំ​ឡុង​២ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ និង​១៦ ខែក​ក្កដា ដំ​ណាក់​សុខា​ភបាល​ឃុំ​ឡុង​ភូ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​សៃហ្គង​កឹង​ធើ បាន​ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង និង​អ្នក​ក្រ​ជាង ៣០០ នាក់ ដែល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ឃុំ។

វេជ្ជ​បណ្ឌិត​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។

តាម​រយៈ​នោះ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ភ្នែក​សៃហ្គង​កឹង​ធើ បាន​ធ្វើ​ការ​វាស់​ស្ទង់​ភ្នែក ពិ​និត្យ​ភ្នែក ពិ​គ្រោះ​ពី​ស្ថាន​ភាព​ភ្នែក និង​ផ្តល់​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ មន្ទីរ​ពេទ្យ​ក៏​បាន​ផ្សព្វ​ផ្សាយ​ពី​សេ​វា​ថែ​ទាំ​សុខ​ភាព​ផ្នែក​ចក្ខុ​រោគ​មាន​គុណ​ភាព​ខ្ពស់ បំ​ពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ និង​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មាន​បទ​ពិ​សោធន៍​ច្រើន បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម និង​មាន​ប្រ​សិទ្ធ​ភាព។

បុគ្គលិក​ពេទ្យ​ធ្វើ​បែប​បទ​ពិ​និត្យ​ភ្នែក​ជូន​ប្រ​ជា​ជន។

ក្នុង​រយៈ​ពេល ២ ថ្ងៃ​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ មន្ទីរ​ពេទ្យ​ភ្នែក​សៃហ្គង​កឹង​ធើ បាន​ផ្តល់​ការ​ពិ​គ្រោះ និង​ជួយ​ធ្វើ​បែប​បទ​វះ​កាត់​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង អ្នក​ក្រ ២០ នាក់ ដែល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ឃុំ៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ