ថ្ងៃទី ៤ ខែមិថុនា វរសេនីយ៍ត្រី ហ្វិញលីទឿង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងទ័ពការពារព្រំដែនក្រុងកឹងធើ បានឱ្យដឹង៖ អង្គភាពបានចាត់កម្មាភិបាល និងយុទ្ធជនចំនួន ៧ នាក់ សហការជាមួយកងកម្លាំងនៅភូមិភាគ ជួយប្រជាជនពន្លត់អគ្គិភ័យ មិនឱ្យឆេះរាលដាលទៅផ្ទះផ្សេងឡើយ។
មុននោះ នៅវេលាម៉ោងប្រហែល ២២ និង ១៥ នាទី ថ្ងៃទី ៣ ខែមិថុនា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ទទួលបានព័ត៌មានពីប្រជាជននៅភូមិម៉អ ឃុំត្រឹងដេ ក្រុងកឹងធើ មានករណីអគ្គិភ័យកើតឡើង បណ្តាលឱ្យឆេះផ្ទះ ២ ខ្នង របស់គ្រួសារលោក ថាច់វ៉ាំងហាយ (កើតឆ្នាំ ១៩៦៩) និងលោក ថាច់វ៉ាំងតាយ (កើតឆ្នាំ ១៩៧១)។ ភ្លាមបន្ទាប់ពីទទួលបានព័ត៌មាន អង្គភាពបានចាត់ចែងក្រុមការងារ១ក្រុម រួមមានកម្មាភិបាល និងយុទ្ធជនចំនួន ៧ នាក់ ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ សហការជាមួយកងកម្លាំង និងប្រជាជននៅភូមិភាគ ចូលរួមពន្លត់អគ្គិភ័យ ការពារកន្លែងកើតហេតុ និងជួយប្រជាជនជម្នះផលវិបាក។
.jpg)
កម្មាភិបាល យុទ្ធជនការពារព្រំដែន ឧបត្ថម្ភដល់គ្រួសារប្រជាជនដែលរងគ្រោះអគ្គិភ័យ។
រហូតដល់ម៉ោងប្រហែល ១ អធ្រាត្រ ថ្ងៃទី ៤ ខែមិថុនា អណ្តាតភ្លើងក៏បានគ្រប់គ្រងទាំងស្រុង។ គ្រោះអគ្គិភ័យនេះគ្មានមនុស្សរងគ្រោះ រីឯខូចខាតទ្រព្យសម្បត្តិតាមការប៉ាន់ស្មានជិត៨០ លានដុង។ មូលហេតុដំបូងតាមការសន្និដ្ឋានបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ភ្លាមៗនោះ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានឃុំត្រឹងដេ ចុះទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយ ២ ចំណែក រួមមាន៖ គ្រឿងឧបភោគបរិភោគចាំបាច់នានា ដើម្បីជួយដល់គ្រួសាររងគ្រោះឆាប់លំនឹងជីវភាព៕
យ្វីអាញ់ - វ៉ាន់តឹន