នៅពេលគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ផ្តល់សច្ចាប័នលើផែនការជ្រើសសិស្សឆ្នាំសិក្សា ២០២៦-២០២៧ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានចង្អុលការបណ្តាវិទ្យាល័យជនជាតិអន្តេវាសិក កសាងផែនការជ្រើសសិស្សឱ្យសមស្របជាមួយអង្គភាព។

សិស្សានុសិស្ស អាណាព្យាបាលសិស្សនៃអនុវិទ្យាល័យយឿងគីហ៊ីប ចូលរួមទិវាពិគ្រោះជម្រើសសិស្សថ្នាក់ទី១០។
តាមផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បណ្តាវិទ្យាល័យនានានឹងចាត់តាំងប្រឡងជម្រើសសិស្សថ្នាក់ទី ១០ នៅថ្ងៃទី២៩ និងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦ រួមមាន ៣ វិញ្ញាសាសំខាន់ៗគឺ៖ គណិតវិទ្យា អក្សរសាស្ត្រនិងភាសាបរទេស។ បច្ចុប្បន្ន ទូទាំងទីក្រុងកឹងធើ មានវិទ្យាល័យជនជាតិអន្តេវាសិក ១៣សាលា បានវិនិយោគមូលដ្ឋានសម្ភារៈរឹងមាំ បំពាក់បរិក្ខារបម្រើការល្អឱ្យការងារបង្រៀន និងរៀន។ អាស្រ័យហេតុនោះ សាលានីមួយៗបានសម្រេចជាស្ថាពរផែនការត្រៀមសម្រាប់ការងារជ្រើសសិស្សឆ្នាំសិក្សាថ្មី។ លោកគ្រូឌាំងថាញវ៉ូវ នាយករងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ ជាមួយមូលដ្ឋានសម្ភារៈនិងទ្រង់ទ្រាយរបស់សាលា ឆ្នាំសិក្សា២០២៦ - ២០២៧ សាលាជម្រើសសិស្សថ្មី ២១០ នាក់ ដោយរូបភាពប្រឡងជម្រើសនិងយកពិន្ទុពីលើចុះក្រោម។ បច្ចុប្បន្ន សាលាបណ្តុះបណ្តាលសិស្សចំនួន ៦១០នាក់ ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២; ធានា ១០០% សិស្សស្នាក់នៅអន្តេវាសិកដ្ឋាននិងទទួលបានរបបគោលនយោបាយរបស់រដ្ឋគ្រប់សព្វតាមការកំណត់។
ក្រៅពីប្រឡងជម្រើស វិទ្យាល័យជនជាតិអន្តេវាសិកនីមួយៗ ថែមទាំងជម្រើសសិស្សដោយរូបភាពពិនិត្យជម្រើសសិស្សទៀតផង។ ឆ្នាំសិក្សា ២០២៦ - ២០២៧ អនុវិទ្យាល័យជនជាតិអន្តេវាសិកនិងវិទ្យាល័យទីក្រុងកឹងធើ គ្រោងនឹងជម្រើសសិស្សថ្មី ១០៥ នាក់ចូលថ្នាក់ទី៦ សិស្ស ១០៥ នាក់ចូលថ្នាក់ទី១០ តាមរូបភាពពិនិត្យជម្រើស។ វិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង គ្រោងនឹងជម្រើសសិស្ស ១០៥ នាក់ ចូលថ្នាក់ទី១០។ អ្នកគ្រូ ទ្រិញធីត្វៀកឡិញ ចាងហ្វាងវិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង ឱ្យដឹង៖ “ឆ្នាំនេះ ក្រៅពីជម្រើសសិស្សជនជាតិភាគតិចនៅគ្រប់ភូមិ សង្កាត់ ឃុំលំបាកខ្លាំងតាមការកំណត់ សាលាថែមទាំងជ្រើសរើសបន្ថែមសិស្សជនជាតិភាគតិចនៅតាមឃុំសង្កាត់ ដូច៖ សង្កាត់ឡុងប៊ិញ សង្កាត់កាយរ៉ាំង សង្កាត់វីតឹង សង្កាត់វីថាញ ឃុំវិញវៀង វិញធ្វឹងដុង វិញវៀង វីធ្វី ដើម្បីធានាគ្រប់ប្រភពបណ្តុះបណ្តាល”។
រយៈពេលកន្លង អនុវិទ្យាល័យលើភូមិឋានទីក្រុង បានចាត់តាំងទិវាពិគ្រោះជម្រើសសិស្សថ្នាក់ទី១០ ដើម្បីជួយសិស្សជ្រើសរើសសាលាឱ្យបានសមស្របជាមួយសមត្ថភាពរៀនសូត្រ បង្កទំនុកចិត្តដល់សិស្សនិងអាណាព្យាបាលសិស្ស។ បងស្រីថាច់ធីដានី នៅសង្កាត់សុកត្រាំង ឱ្យដឹង៖ “គ្រួសារខ្វះខាត ពេលឮថាសាលាផ្តល់ពិគ្រោះ កូនស្រីជ្រើសប្រឡងចូលថ្នាក់ទី១០ វិទ្យាល័យ ជនជាតិអន្តេវាសិកហ្វិញកឿងខ្ញុំត្រេកអរណាស់។ ពីព្រោះសាលាមានមូលដ្ឋានសម្ភារៈ បរិស្ថានរៀនសូត្រល្អ ហើយបានរដ្ឋគិតគូរកម្រៃរៀនសូត្រទាំងស្រុង ខ្ញុំស្ងប់ចិត្តណាស់”៕
យ្វីអាញ - លីសៀ