16/04/2026 - 06:01

យក​ចិត្ត​ទុក​ដាក់ គិត​គូរ​ដល់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច 

ជា​តំ​បន់​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជា​ច្រើន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារ:​ទំ​នើបៗ និង​អនុ​វត្ត​គ្រប់​សព្វ​នូវ​គោល​នយោ​បាយ​អនុ​គ្រោះ។ ផ្ដើម​ពី​នោះ ជា​សន្សឹមៗ បាន​លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឱ្យ​ប្រ​សើរ​ឡើង។

សា​លា​បឋម​សិក្សា​ដាយ​តឹម ១ នៅ​សង្កាត់​មី​ស្វៀង បាន​វិនិ​យោគ​សាង​សង់​ធំ​ទូ​លាយ រឹង​មាំ។

ជា​សា​លា​មួយ​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាង ៩៥%  ក្នុង​រយ​:ពេល​កន្លង សា​លា​បឋម​សិក្សា​ដាយ​តឹម ១ សង្កាត់​មី​ស្វៀង តែង​ទទួល​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារ:​និង​ឧប​ករណ៍​បង្ហាត់​បង្រៀន។  លោក យឿង​ថាញ​លីម ចាង​ហ្វាង​សា​លា​មាន​ប្រ​សាសន៍៖ សា​លា​បាន​វិនិ​យោគ​សាង​សង់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ ២០១៨ ជា​រៀង​រាល់​ឆ្នាំ សា​លា​បាន​ទទួល​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ជាង ៥០០ នាក់។ សា​លា​ថ្មី​ធំ​ទូ​លាយ មាន​មូល​ដ្ឋាន​សម្ភារៈ​និង​ឧប​ករណ៍​ទំ​នើបៗ​គ្រប់​សព្វ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​របស់​សា​លា។ “សា​លា​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ គ្រៀង​បរិក្ខារ ដូច​ជា ឧប​ករណ៍​បង្ហាត់​បង្រៀន និង​ទូរ​ទស្សន៍​ជា​ដើម ផ្តើម​ពី​នោះ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួលក្នុង​ការ​សិក្សា និង​ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍សិស្ស​នៅ​ពេល​ដែល​ប្អូនៗ​បាន​កៀក​ជិត​កម្ម​វិធី​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨ ឃើញ​ថា គុណ​ភាព​សិស្ស​រៀង​រាល់​ឆ្នាំ​សម្រេច​ទិស​ដៅ​ដែល​បាន​កំ​ណត់​ចាប់​ពី ៩៥% ឡើង​ទៅ…” - លោក យឿង​ថាញ​លីម ចាង​ហ្វាង​សា​លា បាន​ឱ្យ​ដឹង​ដូច្នេះ។

នៅ​ឆ្នាំ​សិក្សា ២០២៥​-២០២៦ អនុ​វិទ្យា​ល័យថាម​ដូង នៅ​ឃុំ​ង៉ុក​តូ បាន​កៀរ​គរ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន ៦៥៧ នាក់ ក្នុង​នោះ សិស្ស​ជន​ជាតិភាគ​តិច​ស្រូប​អត្រា​ជាង ៩០%។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អនុ​វិទ្យា​ល័យ​ថាម​ដូង សម្រេច​បទ​ដ្ឋាន​ជាតិ​នៅឆ្នាំ ២០១៦ និង​សម្រេច​បទ​ដ្ឋាន​ជាតិ​ឡើង​វិញ​នៅ​ឆ្នាំ ២០២៤។ ជា​រៀង​រាល់​ឆ្នាំ សា​លា​ទទួល​បាន​ការ​វិនិ​យោគ​សម្រាប់​ជួស​ជុល​និង​បំ​ពាក់​ឧប​ករណ៍​បង្រៀន មាន​សួន​កម្សាន្ត​សម្រាប់​ប្អូនៗ សកម្ម​ភាព​ក្រៅ​ម៉ោង​រៀន។ ថ្មីៗ​នេះ សា​លា​ទទួល​បាន​ការ​ជំ​នួយ​ទូរ​ទស្សន៍ ២២ គ្រឿង កុំ​ព្យូ​ទ័រ ៤១ គ្រឿង និង​វិនិ​យោគ​លើក​កម្ពស់​ទី​ធ្លា​សា​លា គិត​ជា​ថវិ​កា​ជាង ១ ពាន់​លាន​ដុង។ ប្អូន​ថាច់​ត្រឹង​គី​ភឿង សិស្ស​របស់​សា​លា​ឱ្យ​ដឹង៖ “ជា​មួយ​នឹង​មូល​ដ្ឋាន​សម្ភារៈ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ទូ​លាយ​ដូច្នេះ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ពួក​ប្អូន​រៀន​សូត្រ​បាន​ល្អ ព្រម​ទាំង​ទទួល​បាន​កម្ម​វិធី​សិក្សា​ថ្មីៗ”។

“ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​គ្រូ អ្នក​គ្រូ ឃើញ​ថា គុណ​ភាព​សិក្សា​របស់​ប្អូនៗ បាន​លើក​កម្ពស់​យ៉ាង​ច្បាស់។ ក្នុង​ឆ្នាំ​សិក្សា​កន្លង ហើយ​សិស្ស​ទទួល​បាន​និទ្ទេស​ពូ​កែ​និង​ល្អ​ ជាង ៧០%; សិស្ស​ប្រ​ឡង​ជាប់​ឡើង​ថ្នាក់​១០០% ” លោក​គ្រូឡឹម​អាញ​បាំង ចាង​ហ្វាង​សា​លា បាន​ឱ្យ​ដឹង​ដូច្នេះ។

អាច​ឃើញ​ថា ការ​ងារ​អប់រំ​ជន​ជាតិ​រយ:​ពេល​កន្លង តែង​បាន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស។ សំ​ខាន់​គឺ​គោល​នយោ​បាយ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​តាម​សា​លា​រៀន​នៅ​តំ​បន់​ឆ្ងាយ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នោះ ជា​ជំ​ហានៗ​បាន​លើក​កម្ពស់​គុណ​ភាព​អប់រំ​ទូ​ទៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​និ​យាយ​រួម​និង​តំ​បន់​ជន​ជាតិភាគ​តិច​និ​យាយ​ដោយ​ឡែក៕

    ថាញ​វ៉ាង-ត្រឹង​រ៉ូន 

ចែករំលែកអត្ថបទ