ឆ្នាំសិក្សា២០២៥-២០២៦ ផ្នែកអប់រំទីក្រុងកឹងធើ បន្តយកចិត្តទុកដាក់វិនិយោគគ្រប់ជ្រុងជ្រោយសម្រាប់វិស័យអប់រំនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់គុណភាពបង្រៀននិងរៀន បង្កឱកាសរៀនសូត្រស្មើភាពសម្រាប់សិស្ស។

ថ្នាក់រៀនអក្សរខ្មែរនៅក្នុងវត្តរដូវវិស្សមកាល មានសិស្សចូលរៀនច្រើនកុះករ។
ចាប់តាំងពីដើមឆ្នាំសិក្សា ២០២៥ - ២០២៦ មន្ទីរអប់រំនិងបណ្ដុះបណ្តាលទីក្រុង បានចេញផែនការ ឯកសារណែនាំ ផ្សព្វផ្សាយព្រមៗគ្នានូវភារកិច្ចអប់រំជនជាតិភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល ២០២១-២០៣០។ ពិសេស គឺការបង្រៀនអក្សរខ្មែរនិងហ្វា បានយកចិត្តទុកចង្អុលការយ៉ាងហ្មត់ចត់។
ទន្ទឹមនឹងនោះ ការងារកៀរគរសិស្សជនជាតិភាគតិចចូលរៀនសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ អត្រាកៀរគរសិស្សនៅគ្រប់កម្រិតសិក្សា សុទ្ធតែសម្រេចនិងសម្រេចលើសភាគកម្រិតដាក់ចេញ ក្នុងនោះ លេចធ្លោបំផុតគឺនៅកម្រិតបឋមសិក្សាសម្រេចជាង ៩៩% អនុវិទ្យាល័យ សម្រេចជិត ១០០% វិទ្យាល័យសម្រេចជាង ៨៥%។ អត្រាព្យាយាមសិក្សាបានរក្សាលំនឹង ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ផ្នែកអប់រំរួមជាមួយកិច្ចសហការមានប្រសិទ្ធភាពរបស់រដ្ឋអំណាចភូមិភាគ និងអង្គការមហាជននានាក្នុងការផ្សព្វផ្សាយចលនា។
ទូទាំងទីក្រុង បច្ចុប្បន្ន មានសាលាបង្រៀនអក្សរខ្មែរ ១៤១ កន្លែង ដោយមានសិស្សចូលរៀនប្រមាណ ៤៨.០០០ នាក់ សាលាចំណេះទូទៅជនជាតិអន្តេវាសិកមាន ១៣ សាលា ដោយមានសិស្សជិត ៦.៥០០ នាក់។ មូលដ្ឋានសម្ភារៈនៅតាមសាលាអន្តេវាសិក បានវិនិយោគកសាងរឹងមាំ ឆ្លើយតបទៅនឹងតម្រូវការសិក្សានិងប្រជុំជីវភាពរបស់សិស្សបានល្អ។
ទន្ទឹមនឹងការលើកកម្ពស់គុណភាពបង្រៀននិងរៀន គោលនយោបាយឧបត្ថម្ភរបបហូបចុក ស្នាក់នៅ អាហារូបករណ៍និងថ្លៃសិក្សាសម្រាប់សិស្សជនជាតិភាគតិច ក៏បានផ្សព្វផ្សាយអនុវត្តសព្វគ្រប់និងទាន់ពេល។
ការងារអប់រំនៅតំបន់ជនជាតិ គឺជាចំណុះដ៏លេចធ្លោមួយនៃការផ្សព្វផ្សាយគោលនយោបាយ ពិសេសដោយឡែករបស់ភូមិភាគ។ ទីក្រុងកឹងធើ កំពុងបង្ហើយគម្រោងឧបត្ថម្ភគ្រូបង្រៀនអក្សរខ្មែរ អក្សរហ្វា ក្រៅប្រព័ន្ធសាលារដ្ឋ។ ពិសេសគឺ ការបង្រៀនអក្សរខ្មែរនៅតាមវត្តនារដូវវិស្សមកាល បន្តរក្សាមានប្រសិទ្ធភាព សិស្សចូលរៀនច្រើនកុះករ រួមចំណែកក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី។
លោកយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បញ្ជាក់៖ “ការអប់រំនៅតំបន់ជនជាតិភាគតិច មិនត្រឹមតែជាភារកិច្ចដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះដំណោះស្រាយ ដើម្បីធានាស្មើភាពក្នុងការកៀកជិតវិស័យអប់រំនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅពេលខាងមុខ ផ្នែកអប់រំនឹងបន្តផ្តុំកម្លាំងលើកកម្ពស់គុណភាពបង្រៀននិងរៀន ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន លើកកម្ពស់សមត្ថភាពកងជួរគ្រូបង្រៀននិងបង្កើនការវាយតម្លៃសមត្ថភាពសិស្ស”៕
ហុងទើ-មុនី