26/03/2026 - 06:55

ធា​នា​រ៉ាប់​រង​សុខា​ភិបាល រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ថែ​ទាំ​សុខ​ភាព​នៅ​មូល​ដ្ឋាន 

គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​នៅ​ឃុំ​ឡុង​ភូ ជួយ​មា​មីង​បន្ថយ​បន្ទុក​ចំ​ណាយ លើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ម្ចាស់​ការ​ប្រើ​ប្រាស់​សេវា​សុខា​ភិបាល និង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​នៅ​មូល​ដ្ឋាន។

ប្រ​ជា​ជន​មក​ពិ​និត្យ​សុខ​ភាព​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូ។

រយៈ​ពេល​កន្លង ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូ បន្ត​រក្សា​បាន​ល្អ​នូវ​ការ​ងារ​ពិ​និត្យ និង​ព្យា​បាល​ជំ​ងឺ​ជំ​ហាន​ដំ​បូង ព្រម​ទាំង​អនុ​វត្ត​បណ្តា​កម្ម​វិធី​សុខា​ភិបាល​បម្រុង និង​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ជូន​ប្រ​ជា​ជន។ ក្នុង​នោះ ការ​អនុវត្ត​គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ពិ​សេស​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​ក្នុង​ភូមិ​ឋាន សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ប្រ​ជា​ជន​បាន​ទទួល​សេវា​កម្ម​សុ​ខា​ភិ​បាល​ងាយ​ស្រួល បន្ថយ​បន្ទុក​លើ​ការ​ចំ​ណាយ​ពិ​និត្យ​ព្យា​បាល​ជំងឺ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ថែ​ទាំ​សុខ​ភាព​នៅ​មូល​ដ្ឋាន។

យោង​តាម​ស្ថិតិ​របស់​ភូមិ​ភាគ គ្រួ​សារ​ក្រី​ក្រ ១០០% ក្នុង​ឃុំ​បាន​ថវិ​កា​រដ្ឋ​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​តាម​សេច​ក្ដី​កំ​ណត់។ ចំ​ពោះ​គ្រួ​សារ​ក្បែរ​ក្រ មា​មីង​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​កម្រិត​បង់ និង​ម្ចាស់​ការ​ចូល​រួម​រក្សា​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល​នៅ​មាន​សុពល​ភាព​ប្រើ​ប្រាស់។ គោល​នយោ​បាយ​នេះ បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​សំ​ខាន់​ជួយ​ដល់​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក មាន​ការ​លំ​នឹង​ចិត្ត​ខណៈ​ពេល​ទទួល​នូវ​សេវា​សុខា​ភិបាល​នា​នា។

លោក​យាយ​ថាច់​ធីញ៉ នៅ​ភូមិ​តឹង​ឡឹប ឃុំ​ឡុង​ភូ ចែក​រំ​លែក៖ “អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ជួយ​ខ្ញុំ​បន្ថយ​ការ​ព្រួយ​បា​រម្ភ​លើ​ចំ​ណាយ​ថវិ​កា​ពេល​ទៅ​ពិ​និត្យ​ជំងឺ។ វ័យ​ចាស់ សុខ​ភាព​ខ្សោយ​និង​មាន​ជំ​ងឺ​ច្រើន ការ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ខ្ញុំ​មាន​ភាព​កក់​ក្តៅ អាច​ទៅ​ពិ​និត្យ​ជំ​ងឺ​បាន​ទាន់​ពេល មិន​ទុក​ឱ្យ​ឈឺ​ធ្ងន់​ទើប​ទៅ​មន្ទីរ​ពេទ្យ​ដូច​មុន​ឡើយ”។

លោក​ត្រឹង​ហ្វាង​ត្វង នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ភូ មាន​ប្រ​សាសន៍៖ “ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ជា​ច្រើន​សម្រាប់​ប្រ​ជា​ជន​និង​ប្រ​ព័ន្ធ​សុខា​ភិបាល​ទាំង​មូល។ ដំ​បូង ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ជួយ​បន្ថយ​បន្ទុក​ចំ​ណាយ​លើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ សំ​ខាន់​សម្រាប់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ជំងឺ​រុាំ​រ៉ៃ។ អា​ស្រ័យ​បាន​ធា​នា​រ៉ាប់​រង​ទូ​ទាត់​ប្រាក់​ព្យា​បាល​ជំងឺ​មួយ​ភាគ​ធំ មា​មីង​មិន​បា​រម្ភ​ខ្លាំង​ពី​ថវិ​កា​ពេល​មាន​ជំ​ងឺ តាម​រយៈ​នោះ បន្ថយ​ស្ថាន​ភាព “ធ្លាក់​ខ្លួន​ក្រី​ក្រ​ដោយ​សារ​ជំ​ងឺ””។

បើ​តាម​លោក​ត្រឹង​ហ្វាង​ត្វង បាន​ឱ្យ​ដឹង កាល​បើ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល មា​មីង​ម្ចាស់​ការ​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​បាន​ទាន់​ពេល​និង​ទៀង​ទាត់​ជាង​មុន។ ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ទាន់​ពេល​វេលា ជួយ​រក​ឃើញ​ជំងឺ​តាំង​ពី​ដំ​ណាក់​កាល​ដំ​បូង បង្កើន​ប្រ​សិទ្ធ​ភាព​ព្យា​បាល បន្ថយ​ផល​វិបាក និង​សន្សំ​សំ​ចៃ​ថវិកា​ក្នុង​រយៈ​ពេល​វែង។ ទន្ទឹម​នឹង​នោះ ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នៅ​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​មា​មីង​ទទួល​បាន​សេវា​សុខា​ភិបាល ជា​មូល​ដ្ឋាន និង​បច្ចេក​ទេសវេជ្ជ​សាស្ត្រ​ចាំ​បាច់​តាម​សេចក្ដី​កំ​ណត់ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន។

អាច​សម្គាល់​បាន​ថា ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់ ជួយ​មា​មីង​នៅ​ឃុំ​ឡុង​ភូ កាត់​បន្ថយ​បន្ទុក​ចំ​ណាយ​លើ​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ និង​ម្ចាស់​ការ​ប្រើ​ប្រាស់​សេ​វា​សុខា​ភិបាល​មូល​ដ្ឋាន តាម​រយៈ​នោះ ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍ និង​បង្កើន​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ជា​លំ​ដាប់៕ 

ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ