11/03/2026 - 08:45

ខិត​ខំ​កសាង​សា​លា​រៀន​ស្និទ្ធ​ស្នាល​ សិស្ស​សកម្ម​ 

ដោយ​មាន​បំ​ណង​ចង់​លត់​ដំ​បំ​ណិន​ជី​វិត​ដល់​សិស្ស​សា​លា​អន្តេ​វា​សិក ជួយ​ប្អូនៗ​ពង្រីក​ភាព​ម្ចាស់​ការ​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ។ រយៈ​ពេល​កន្លង សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​បង្កើត​និង​រក្សា​ក្លឹប​សិល្បៈ កី​ឡា​អប់​រំ​កាយ និង​ក្លឹប​ STEM។ រួម​ចំ​ណែក​បង្កប​រិស្ថាន​រៀន​សូត្រ​ស្និទ្ធ​ស្នាល សិស្ស​សកម្ម។

សិស្ស​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ទ្រី ហាត់​សម​ភ្លេង​ពិណ​ពាទ្យ​។ រូប៖ ថាញ​វ៉ាង​

ដើម្បី​បង្ក​ជា​សួន​កម្សាន្ត​មាន​ប្រ​យោជន៍​ផង អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ដល់​ប្អូនៗ​សិស្សា​នុសិស្ស​ផង​ នៅ​រា​ត្រី​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តាហ៍ សូរ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៃ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ថាញ់​ទ្រី ឮ​រងំ​រណ្តំ បង្ក​ជា​លក្ខណៈ​ដោយ​ឡែក​ភាព​រំ​ជើប​រំ​ជួល​នៃ​បទ​ភ្លេង​ប្រ​ពៃ​ណី បំ​ពេរ​អា​រម្មណ៍​ដល់​អ្នក​ស្តាប់ អ្នក​គ្រូ​លីវ​ធី​ប៊ិត​វ៉ឹង ប្រ​ធាន​ផ្នែក​សិល្បៈ​របស់​សា​លា ឱ្យ​ដឹង៖ “ក្រៅ​ពី​ទេព​កោ​សល្យ​ច្រៀង​រាំ សា​លា​ឃើញ​មាន​ប្អូនៗ​ជា​ច្រើន​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាស់។ ដូច្នេះ ប៉ុន្មាន​ឆ្នាំ​មក​នេះ សា​លា​បាន​រក​គ្រូ​ដើម្បី​បង្ហាត់​បង្រៀន​ភ្លេង​ដល់​ប្អូនៗ។ មក​ទល់​ពេល​នេះ ប្អូនៗ​សិស្សា​នុសិស្ស​ចេះ​ប្រ​គំ​ស្ទាត់​បទ​ភ្លេង​ជា​ច្រើន​និង​បាន​សម្តែង​ក្នុង​ឱកាស​ពិធី​សិល្បៈ​របស់​សា​លា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៘ ប្អូន​យ័ញ​ធី​ង៉ុក​ធ្វី ថ្នាក់​ទី ៨A ចែក​រំ​លែក៖ “ថ្វី​ដ្បិត ទើប​តែ​ចូល​រួម​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​របស់​សា​លា ប៉ុន្តែ​ប្អូន​រីក​រាយ​ណាស់​នៅ​ពេល​បាន​រួម​ចំ​ណែក​កម្លាំង​កាយ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​សិល្បៈ​របស់​ជន​ជាតិ។ ជា​ទូ​ទៅ​ក្រោយ​ពី​ម៉ោង​ចេញ​រៀន​នៅ​ពេល​យប់​ប្អូន​និង​មិត្ត​ភក្តិ ឆ្លៀត​ពេល ៣០ នា​ទី​ដើម្បី​ហាត់​សម។ បរិ​យា​កាស​សកម្ម​ភាព រៀន​សូត្រ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ប្អូនៗ​អនុ​វត្ត។ លោក​គ្រូ​អ្នក​គ្រូ​តែង​បង្ក​លក្ខណៈ​ដើម្បី​ប្អូនៗ​រៀន​សូត្រ ជួយ​អប់រំ​ពី​សតិ​អា​រម្មណ៍​និង​គំ​និត​វិជ្ជ​មាន​ដើម្បី​រៀន​សូត្រ​បាន​ល្អ”។

ទន្ទឹម​នឹង​ក្លឹប​សិល្បៈកី​ឡា នោះ​គឺ​ក្លឹប STEM បាន​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ កសាង ហើយ​បាន​សិស្ស​ជា​ច្រើន​ចូល​ចិត្ត។ “ក្លឹប STEM គឺ​ជា​កន្លែង​ប្រ​មូល​ផ្តុំ​សិស្សា​នុសិស្ស​ ដែល​មាន​សមត្ថ​ភាព​ស្វែង​យល់​ចង់​ដឹង មាន​ចំ​ណូល​ចិត្ត​អនុ​វត្ត​នូវ​ចំ​ណេះ​ដឹង​ដែល​បាន​រៀន​ទៅ លើ​ភាព​ជាក់​ស្តែង។ នេះ​ជា​សួន​កម្សាន្ត​មាន​ប្រ​យោជន៍ ទាក់​ទាញ​អា​រម្មណ៍​ភ្ជាប់​នឹង​ម៉ោង​រៀន ក្នុង​សា​លា​សំ​ដៅ​បំ​ប៉ន​ក្តី​ប្រាថ្នា ចូល​ចិត្ត​បណ្ដា​វិញ្ញា​សា​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​របស់​សិស្ស។ លទ្ធ​ផល​សា​លា​មាន​សិស្ស​ឈ្នះ​រង្វាន់​ចំ​នួន ២ ក្នុង​ការ​ប្រ​ឡង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​យុវ​វ័យ​ថ្នាក់​ស្រុក ឆ្នាំ​សិក្សា ២០២៤ - ២០២៥” - លោក​គ្រូ​ត្រឹង​ស៊ុង ចាង​ហ្វាង​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ បាន​ឱ្យ​ដឹង​ដូច្នេះ។

អាច​និយាយ​បាន​ថា ខណៈ​ពេល​ចូល​រួម​ក្លឹប សិស្ស​មិន​ត្រឹម​តែ​បាន​សម្រប​ខ្លួន​ចូល​សួន​កម្សាន្ត មាន​ប្រ​យោជន៍​និង​វិជ្ជ​មាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ប្អូនៗ​លត់​ដំ​សុខ​ភាព​ ពង្រីក​ទេព​កោ​សល្យ​ទៀត​ផង។ ទន្ទឹម​នឹង​នោះ លត់​ដំ​បំ​ណិន ធ្វើ​ការ​សមូ​ហ​ភាព កាត់​បន្ថយ​ហា​និភ័យ​រង​ការ​អូស​ទាញ​ប្រ​ព្រឹត្ត​នូវ​ទង្វើ​អស​កម្ម។ ស​កម្ម​ភាព​របស់​ក្លឹប​នី​មួយៗ រួម​ចំ​ណែក​លើក​កម្ពស់​គុណភាព​អប់រំ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ខ្លឹម​សា​រក​សាង​សា​លា​រៀន​ស្និទ្ធ​ស្នាល​សិស្ស​សកម្ម៕

                                   ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ