មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស ប្រព្រឹត្តឡើងស្របពេលដែលប្រទេសជាតិឈានដល់ដំណាក់កាលអភិវឌ្ឍយុគសម័យឈានឡើងរបស់ប្រជាជាតិ។ ក្នុងបរិការណ៍ សមាហរណកម្មដែលអន្តរជាតិប្រែប្រួលពិបាកប៉ានស្មាន និងទាមទារការផ្លាស់ថ្មីច្នៃប្រតិដ្ឋ មហាសន្និបាតមានតួនាទីដ៏សំខាន់ដើម្បីកំណត់ចក្ខុវិស័យ តម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍដឹកនាំប្រទេសជាតិឈានដល់យុគសម័យរុងរឿងរបស់ប្រទេសជាតិ។

មូលដ្ឋានសម្ភារៈសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ បានវិនិយោគឆ្លើយតបតម្រូវការបង្រៀននិងរៀន។ រូប៖ ថាញវ៉ាង
ក្នុងបរិយាកាសរីករាយឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស កងជួរគ្រូបង្រៀនបម្រើការតាមសាលាជនជាតិអន្តេវាសិកលើភូមិឋានទីក្រុងកឹងធើ បានផ្ញើមនោសញ្ចេតនា ក្តីជឿជាក់និងសេចក្ដីសង្ឃឹមលើការជោគជ័យនៃមហាសន្និបាត។
ជាមួយនឹងការយកចិត្តទុកដាក់គិតគូររបស់បក្ស រដ្ឋ រយៈពេលកន្លង មូលដ្ឋានសម្ភារៈសាលារៀនតំបន់ជនរួមជាតិខ្មែរនិយាយរួម និងប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិក និយាយដោយឡែក បានកសាងរឹងមាំ គុណភាពអប់រំបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រាសិស្សជនជាតិភាគតិចចូលរៀនសម្រេចនិងសម្រេចលើសភាគកម្រិត; គោលនយោបាយឧបត្ថម្ភសិស្សជនជាតិភាគតិច បានអនុវត្តគ្រប់សព្វ; ការបំប៉នគ្រូបង្រៀនបានយកចិត្តទុកដាក់ពិសេស។
លោកគ្រូឡឹមភុងហ៊ីប ចាងហ្វាងអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ឱ្យដឹង៖ “គោលបំណងរបស់កងជួរកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន គឺបានបង្កលក្ខណៈល្អជាងទៀតអំពីគោលនយោបាយ ប្រាក់ចំណូលនិងឱកាសអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីស្ងប់អារម្មណ៍បម្រើការងារ លើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្ស។ ខ្ញុំជឿជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស នឹងបើកចេញដំណាក់កាលអភិវឌ្ឍថ្មីសម្រាប់អប់រំនិយាយរួម និងអប់រំជនជាតិនិយាយដោយឡែកតាមទិសដៅមនុស្សធម៌ ទំនើបនិងចីរភាព”។
ចែករំលែកក្តីសង្ឃឹមនោះ លោកគ្រូគឹមដារី គ្រូបង្រៀនអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឱ្យដឹង៖ “ជាគ្រូបង្រៀននៅសាលាជនជាតិអន្តេវាសិក ខ្ញុំមានបំណងផ្ញើដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស នឹងបន្តលើកកម្ពស់តួនាទីរបស់ផ្នែកអប់រំនិងបណ្តុះបណ្តាល។ ពិសេសប្រកាសឱ្យប្រើប្រាស់នូវគោលនយោបាយលោតផ្លោះ ដើម្បីកសាងមនុស្សវៀតណាមទំនើប មនុស្សធម៌និងមានគោលនយោបាយជាច្រើនទៀតវិនិយោគលើមូលដ្ឋានសម្ភារៈ វិនិយោគបរិក្ខារបង្រៀននិងរៀន ជួយឱ្យការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ហាត់បង្រៀនបានល្អប្រសើរ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជាងទៀតដល់ការងារអប់រំបណ្តុះបណ្តាល និងបំប៉នកងជួរកម្មាភិ បាលជនជាតិភាគតិច”។
ជាមួយការជឿជាក់និងក្តីសង្ឃឹមរបស់កងជួរកម្មាភិបាល គ្រូបង្រៀន មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស សង្ឃឹម ថានឹងដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើនដែលសមស្រប បង្កជាកម្លាំងជំរុញអភិវឌ្ឍផ្នែកអប់រំរបស់ប្រទេសនិយាយរួម អប់រំជនជាតិនិយាយដោយឡែក រួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាព ឆ្លើយតបតាមសំណូមពរអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី យុគសម័យឈានឡើងរបស់ប្រទេសជាតិ៕
ថាញវ៉ាង - លីសៀ