15/01/2026 - 06:37

អប់​រំ​ប្រពៃណី​ស្នេហា​ជាតិ​ដល់​សិស្ស​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ 

ដើម្បី​អប់​រំ​ប្រពៃណី​ស្នេហា​ជាតិ​ និង​ការ​ដឹង​គុណ​ចំ​ពោះ​បុព្វ​បុរស​គ្រប់​ជំនាន់​ សម្ព័ន្ធ​យុវជន​និង​សមាគម​មិត្ត​រួម​កង​គ្រប់​លំ​ដាប់​ថ្នាក់​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ  បាន​ចាត់​តាំង​នូវ​ សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្ត្រ​ដល់​សិស្ស​ រួម​ចំណែក​បំផុស​មោទនភាព​ជាតិ​ ពិសេស​ គឺ​ដល់​សិស្ស​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។

សហ​សមាគម​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ត្រឹង​ដេ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ ខ្លឹម​សារ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ដល់​សិស្ស​។

នៅឃុំ​តា​យវុាំង សម្ព័ន្ធ​យុវជន​បាន​សហ​ការ​ជា​មួ​យស​មា​គម​អតីត​ យុទ្ធ​ជន​ ចាត់​តាំង​សកម្ម​ភាព​ក្រោម​ប្រ​ធាន​បទ​ “យាយ​តា​និទាន​ឱ្យ​ចៅ​ស្តាប់​” នៅ​អនុ​វិទ្យា​ល័យ​តា​យវុាំងនិង​អនុ​វិទ្យា​ល័យ​វៀង​អាង​។ តាម​រយៈ​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​ រូប​ភាព​ឯក​សារ​ និង​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ជួយ​ឱ្យ​សិស្ស​យល់​កាន់​តែ​ច្បាស់​អំ​ពី​ប្រពៃណី​តស៊ូ​បដិវត្តន៍​ដ៏​រុង​រឿង​របស់​ប្រ​ទេស​ជាតិ​ អំ​ពី​ការ​ពលី​កម្ម​ដ៏​ធំ​ធេង​របស់​បុព្វ​បុរស​ជំនាន់​មុន​ ដើម្បី​ដណ្តើ​មឯក​រាជ្យ​ និង​សេ​រី​ភាព​ជូន​មា​តុ​ភូមិ​។

សកម្ម​ភាព​នេះ​ ជួយ​ឱ្យ​សិស្ស​កៀក​ជិត​នឹង​ប្រវត្តិ​សាស្ត្រ​យ៉ាង​រស់​រវើក​ ងាយ​យល់​ ទន្ទឹម​នឹង​នោះ​ បំផុស​មោទនភាព​ជាតិ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀន​សូ​ត្រ​ លត់​ដំ​ ពិសេស​គឺ​សិស្ស​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។

ចំណែក​នៅ​ឃុំ​លិតហោ​យធឿង សមា​គម​មិត្ត​រួម​កង​ឃុំ​ សហ​ការ​ជា​មួ​យស​ហ​សមាគម​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ត្រឹង​ដេ ចាត់​តាំង​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​នៃ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ដល់​សិស្ស​។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​ច្បាស់​នូវ​តួ​នា​ទី​ ប្រពៃណី​វីរ​ភាព​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ក្នុង​បុព្វ​ហេ​តុ​រំ​ដោះ​ជាតិ​ កសាង​និង​ការ​ពារ​មា​តុ​ភូមិ​ ឆ្លង​តាម​រយៈ​នោះ​ អប់​រំ​ប្អូន​ៗអំ​ពី​ការ​ដឹង​គុណ​ បណ្តុះ​គុណ​ធម៌​ “ផឹក​ទឹក​នឹក​ប្រ​ភព​”។

ប្អូន​ថា​ច់ធី​ណា​ត្រា​ សិស្ស​អនុ​វិទ្យា​ល័យ​ ជន​ជាតិ​អន្តេ​វាសិក​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ​ ប្អូន​យល់​បន្ថែម​អំ​ពី​រឿង​រ៉ាវ​ជា​ច្រើន​របស់​ពូ​ៗកង​ទ័ព​ អ៊ំ​ហូ អំ​ពី​ការ​ពលី​កម្ម​របស់​បុព្វ​បុរស​យើង​។ ប្រ​ការ​នោះ​ ជួយ​ឱ្យ​ប្អូន​ស្រ​ឡាញ់​ស្រុក​កំ​ណើត​ ស្រ​ឡាញ់​ប្រ​ទេស​ជាតិ​កាន់​តែ​ខ្លាំង​ និង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ជាង​ទៀត​ ដើម្បី​អនាគត​ក្លាយ​ជា​អ្នក​មាន​ប្រ​យោជន៍​សម្រាប់​សង្គម​។

លោក​លីវ​មិញ​យ៉ាវ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ឃុំ​លិតហោ​យធឿង និង​ជា​លេខា​សម្ព័ន្ធ​យុវជន​ឃុំ​លិតហោ​យធឿង ឱ្យ​ដឹង​៖ “ការ​អប់​រំ​ប្រពៃណី​ស្នេហា​ជាតិ​ដល់​សិស្ស​ ពិសេស​ គឺ​សិស្ស​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ គប្បី​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​ជិត​ដិត​។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្អូន​ៗយល់​ពី​ប្រវត្តិ​សាស្រ្ត​ជាតិ​ គោរព​ឱ្យ​តម្លៃ​សន្តិ​ភាព​ និង​មាន​ស្មារតី​តស៊ូ​ លត់​ដំ​ ដើម្បី​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕ 

           វឌ្ឍា-វិមាន​

ចែករំលែកអត្ថបទ