21/07/2025 - 10:38

បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន 

កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង តែង​ពង្រីក​តួនា​ទី ភារ​កិច្ច​និង​អនុវត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។

ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង។

វេជ្ជ​បណ្ឌិត តឺ​មិញ​ហ៊ីវ អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ដើម្បី​ធា​នា​ប្រ​ជា​ជន​ទាំង​អស់​បាន​ទទួល​សេវា​កម្ម​ថែ​ទាំ​សុខ​ភាព​បឋម ដំ​ណាក់​ក៏​បាន​វិនិ​យោគ​កសាង​សេ​វា​សុខា​ភិបាល​មាន​គុណ​ភាព ដោយ​គួប​ផ្សំ​វេជ្ជ​សាស្ត្រ​ទំ​នើប​និង​វេជ្ជ​សាស្ត្រ​បុ​រាណ។ ជា​រៀង​រាល់​ឆ្នាំ ដំ​ណាក់​តែង​បង្កើត​ផែន​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុ​វត្ថិ​ភាព​អនា​ម័យ​ចំណី​អា​ហារ ចំ​នួន​ប្រ​ជា​ជន- ផែន​ការ​គ្រួ​សារ កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​ជំងឺ HIV/AIDS គម្រោង​ទឹក​ស្អាត​និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​និង​គម្រោង​ផ្សេងៗ​។ល។ ចាប់​ពី​ដើម​ឆ្នាំ ២០២៥ មក ដំ​ណាក់​សុខា​ភិ​បាល​បាន​ពិ​និត្យ ព្យា​បាល​ជំងឺ​ជូន​អ្នក​ជំងឺ ១.៤៤២ លើក​នាក់”។

លោក​ថាច់​យ្វៀង នៅ​ភូមិ​ហឿង​ភូវ B ឃុំ​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ខ្ញុំ​វ័យ​ចាស់ មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ម៉្លោះ​ហើយ តែង​មក​ពិនិត្យ ព្យា​បាល​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ជា​រឿយៗ​។ វេជ្ជ​បណ្ឌិត របស់​ដំ​ណាក់​ពិនិត្យ​ជំងឺ​យ៉ាង​ហ្មត់​ចត់ ហើយ​ធា​នា​ផ្គត់​ផ្គង់​ថ្នាំ​ពេទ្យ ​បរិក្ខារ​ពេទ្យ​ជា​ចាំ​បាច់​គ្រប់​សព្វ និង​ទាន់​ពេល ដោយ​មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​ខ្វះ​ថ្នាំ​និង​បរិក្ខារ​ពេទ្យ​ឡើយ។ ប្រ​ជា​ជន​យើង​ខ្ញុំ​នៅ​ភូមិ​ភាគ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។

ដោយ​របៀប​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ដូច​ពោល​ខាង​លើ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ចូវ​ថាញ់​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដ៏​សំ​ខាន់​ក្នុង​ការ​ការ​ពារ ថែ​ទាំ​សុខ​ភាព និង​លើក​កម្ពស់​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​សហ​គមន៍។ វេជ្ជ​បណ្ឌិត តឺ​មិញ​ហ៊ីវ ឱ្យ​ដឹង​បន្ថែម៖ ដំ​ណាក់​តែង​បញ្ជូន​វេជ្ជ​បណ្ឌិត គ្រូ​ពេទ្យ ឧបដ្ឋា​យិ​កា គ្រូ​ពេទ្យ​សម្ភព​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល វគ្គ​ហ្វឹក​ហ្វឺន តាម​ការ​កំ​ណត់ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង បំ​ណិន​វិជ្ជា​ជីវៈ អា​ស្រ័យ​មន្ទីរ​សុខា​ភិបាល​ខេត្ត​រៀប​ចំ។ ផ្តោត​សំ​ខាន់​ទៅ​លើ​ផ្នែក​វេជ្ជ​សាស្ត្រ​គ្រួ​សារ បង្ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត ថែ​ទាំ​សុខ​ភាព​អ្នក​ម្តាយ និង​កុមារ​គ្រប់​គ្រង​ជំងឺ​ឆ្លង។ មិន​បង្អង់​ត្រឹម​តែ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ធម្ម​តា​ប៉ុណ្ណោះ​ទេ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​នៅ​ទាំង​បង្កើន​សេវា​ចាក់​ថ្នាំ​បង្ការ​រោគ មាន​ដូច៖ ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូលាយ ពិ​និត្យ​សម្រាំង​រក​ជំងឺ ពិ​គ្រោះ​សុខ​ភាព បន្ត​ពូជ អា​ហា​រូបត្ថម្ភ; ចលនា​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ស្ម័គ្រ​ចិត្ត៕

 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ