19/05/2025 - 10:15

ទម្រង់​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព 

ដើម្បី​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ រយៈ​ពេល​កន្លង នគរ​បាល​ឃុំ​មី​ចាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​អនុវត្ត​ល្អ​ការ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ចលនា កសាង​និង​ពង្រីក​ទូលំ​ទូលាយ​នូវ​ទម្រង់​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ជា​ច្រើន​ដែល​មាន​ប្រ​សិទ្ធ​ភាព។

 នគរ​បាល​ឃុំ​សហ​ការ​ជា​មួយ​ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ឃុំ ដើរ​ល្បាត​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ អំ​ណរ​បក្ស អំ​ណរ​និទាឃ​រដូវ​អឹក​ទី ឆ្នាំ​២០២៥។

វរសេនីយ៍​ទោ ឡេ​វ៉ាន់​ដុក​ឡឹប ប្រ​ធាន​នគរ​បាល​ឃុំ​មី​ចាញ់ ឱ្យ​ដឹង៖ “ច្បាម​ផែន​ការ​របស់​ថ្នាក់​លើ នគរ​បាល​ឃុំ​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ដាក់​ឱ្យ​ប្រើ​ប្រាស់​ឯក​សារ​ជា​ច្រើន ដែល​ចង្អុល​ការ អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ដើម្បី​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ កសាង​កម្លាំង​នគរ​បាល​ឃុំ​រឹង​មាំ។ រៀង​រាល់​ឆ្នាំ នគរ​បាល​ឃុំ តែង​កសាង​ផែន​ការ​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​កា​រដ្ឋាន​យោ​ធា និង​អង្គ​ការ​នយោ​បាយ​-សង្គម ឃុំ​ចូល​រួម​អនុវត្ត​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ផ្សារ​ភ្ជាប់​នឹង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​រឹង​មាំ។ បច្ចុប្បន្ន  លើ​ភូមិ​សាស្ត្រ​ឃុំ កសាង​ក្លឹប​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់​បាន​ចំ​នួន ៨ ខ្លោង​ទ្វារ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ចំ​នួន ២ កា​មេ​រ៉ា​សន្តិ​សុខ​ចំ​នួន ៥ ៘ ចាប់​ពី​ដើម​ឆ្នាំ ២០២៥ មក នគរ​បាល​ឃុំ​រៀប​ចំ​ដើរ​ល្បាត​បាន ៣៩ លើក មាន​សម​មិត្ត​ចូល​រួម ២៣៤ លើក​នាក់ ឆ្លង​តាម​រយៈ​នោះ បង្ក្រាប​ទី​តាំង​លេង​ល្បែង ៥ កន្លែង ដោយ​មាន​មុខ​សញ្ញា ១០ នាក់ បាន​ចុះ​កិច្ច​សន្យា​មិន​ប្រ​ព្រឹត្ត​ល្មើស​ទៀត; បង្ក្រាប​យុវ​ជន ៣ ក្រុម​ជុំ​គ្នា​ពេល​យប់​ជ្រៅ មាន​មុខ​សញ្ញា ១៥ នាក់​៘”។

ផ្នែក​សមត្ថ​កិច្ច រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ជួយ​ប្រ​ជា​ជន​កាប់​ឆ្ការ​ស្មៅ​ព្រៃ ជួស​ជុល​ផ្លូវ​ជន​បទ​ភូមិ​ដំរី​ឆ្លង​រួម​ចំ​ណែក​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់។

លោក​ត្រិញ​វ៉ាន់​វុឌ្ឍ ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ដំរី​ឆ្លង និង​ជា​ប្រ​ធាន​ក្រុម​សម្រប​សម្រួល​ភូមិ​ដំរី​ឆ្លង ឃុំ​ម៉ី​ចាញ់ ឱ្យ​ដឹង៖ “នៅ​លើ​ភូមិ​សាស្ត្រ មាន​ប្រ​ជា​ជន ៤៨៨ គ្រួ​សារ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា ៨៦% ម្ល៉ោះ​ហើយ ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ ការ​សម្រប​សម្រួល​ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច។ ក្រុម​សម្រប​សម្រួល​ភូមិ​ដំរី​ឆ្លង ត្រូវ​បាន​បង្កើត​ឆ្នាំ ២០២១ ដោយ​មាន​សមា​ជិក​៧​នាក់។ ចាប់​ពី​បង្កើត​មក ក្រុម​សម្រប​សម្រួល​បាន​ទទួល​ពាក្យ​បណ្តឹង​១១ ករណី រាល់​ករណី​វិវាទ​សំ​ខាន់​គឺ​ដីធ្លី ប្រាក់​តុង​ទីន​៘ ក្រុម​បាន​សម្រប​សម្រួល​ជោគ​ជ័យ ១១ ករណី សម្រេច​អត្រា ១០០%។ ទន្ទឹម​នឹង​ការ​សម្រប​សម្រួល ក្រុម​ថែម​ទាំង​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន​ទៀត​ផង”។

វរសេនីយ៍​ទោ ឡេ​វ៉ាន់​ដុក​ឡឹប ប្រ​ធាន​នគរ​បាល​ឃុំ​ម៉ី​ចាញ់ ឱ្យ​ដឹង​បន្ថែម៖ “រយៈ​ពេល​ខាង​មុខ នគរ​បាល​ឃុំ​បន្ត​ពង្រីក​ទូលំ​ទូលាយ​នូវ​ទម្រង់​ក្លឹប​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់; បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន; បង្កើន​ការ​ដើរ​ល្បាត​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ៘ ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​លើ​ករណី​ដែល​ប្រ​ព្រឹត្ត​ល្មើស”៕ 

                   សើុង​ម៉ា​ល័យ-លី​សៀ

ចែករំលែកអត្ថបទ