14/04/2025 - 17:46

សណ្តាប់​ធ្នាប់​នៅ​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ 

ដោយ​កំ​ណត់​ច្បាស់​ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ គឺ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ទាំង​ឡាយ​នៃ​លក្ខ​ឋាន​ទី​៩ អំ​ពី​ប្រ​ព័ន្ធ​នយោ​បាយ - សន្តិ​សុខ​សណ្តាប់​ធ្នាប់ - រដ្ឋ​បាល​សា​ធា​រណៈ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ម្ល៉ោះ​ហើយ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​នូវ​វិធាន​ការ​ជា​ច្រើន ដើម្បី​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក។

ប្រជាជននៅ​ភូមិ​ផ្នោ​ដូង ឃុំ​ហីវ​ទឺ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោក​ទីវ​ថាញ​តឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ទីវ​កឹង ឱ្យ​ដឹង៖ “ស្រុក​ទីវ​កឹង​បាន​សម្រេច​បទ​ដ្ឋាន​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ឃុំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ការ​ជំ​រុញ​សកម្ម​ភាព​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម ជួញ​ដូរ អភិ​វឌ្ឍ​ឧស្សា​ហកម្ម និង​សិប្ប​ឧស្សា​ហកម្ម​ខ្នាត​តូច ក៏​ប្រ​ឈម​នឹង​ហា​និ​ភ័យ​ជា​ច្រើន​អំ​ពី​អសន្តិ​សុខ សណ្តាប់​ធ្នាប់ ប៉ះ​ពាល់​ដល់​លក្ខ​ឋាន​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ដែរ។ ដោយ​កំ​ណត់​ច្បាស់​នូវ​ភាព​ងាយ​ស្រួល និង​ការ​លំ​បាក រយៈ​ពេល​កន្លង ផ្នែក​សមត្ថ​កិច្ច​ស្រុក បំ​ផុត​គឺ​នគរ​បាល​និង​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក ខ្នះ​ខ្នែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ស្រុក គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក កសាង​ផែន​ការ​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត បំ​ផុស​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ”។ តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ នគរ​បាល​ស្រុក រួម​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច​រក្សា​បាន​ល្អ​នូវ​ការ​ងារ​ប្រ​ចាំ​ការ ត្រៀម​ប្រ​យុទ្ធ​ម្ចាស់​ការ​ក្តោប​ក្តាប់​ស្ថាន​ការណ៍ ការ​ពារ​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​នៅ​មុន ក្នុង​និង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ; រៀប​ចំ​ប្រ​គល់​និង​ទទួល​ប្រ​ជា​ពល​រដ្ឋ ១៣១ នាក់ ចូល​បម្រើ​កង​ទ័ព​ឆ្នាំ ២០២៥ សម្រេច​ភាគ​កម្រិត​ប្រ​គល់​ជូន ១០០%។ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ទីវ​កឹង បាន​រក្សា​លំ​នឹង”។

លោក​ឡេ​វ៉ាន់​ភុក ប្រ​ធាន​នគរ​បាល​ឃុំ​ហីវ​ទឺ ឱ្យ​ដឹង៖ “ថ្នាក់​ដឹក​នាំ​នគរ​បាល​ឃុំ​ធ្វើ​បាន​ល្អ​ការ​ងារ​នយោ​បាយ សតិ​អា​រម្មណ៍ ធ្វើ​ឱ្យ​កម្មា​ភិបាល យុទ្ធ​ជន​ក្នុង​ទូ​ទាំង​កង​កម្លាំង​យល់​ដឹង​ជ្រាល​ជ្រៅ​នូវ​ភារ​កិច្ច​នយោ​បាយ​របស់​នគរ​បាល តែង​ប្រុង​ប្រ​យ័ត្ន​ត្រៀម​ប្រ​យុទ្ធ​ខ្ពស់ វិនិច្ឆ័យ​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ស្ថាន​ការណ៍​មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ជាយ​ថា​ហេតុ។ សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ រៀប​ចំ​កង​កម្លាំង​ដើរ​ល្បាត គ្រប់​គ្រង​ហ្មត់​ចត់​មនុស្ស​និង​មធ្យោ​បាយ​ចូល​រួម​ចរា​ចរណ៍ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​សន្តិ​សុខ សណ្តាប់​ធ្នាប់”។

លោក​ថាច់​តូ នៅ​ភូមិ​ផ្នោ​ដូង ឃុំ​ហីវ​ទឺ ឱ្យ​ដឹង៖ “ខ្ញុំ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង ពី​ព្រោះ​ភូមិ​ភាគ មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង។ រៀង​រាល់​ថ្ងៃ បំ​ផុត​គឺ ក្នុង​ឱកាស​បុណ្យ​ទាន​ម្តងៗ អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពី​ព្រោះ​នគរ​បាល និង​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ បាន​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ចង្អុល​ការ​ដល់​កម្មា​ភិបាល យុទ្ធ​ជន​លើ​ភូមិ​សាស្រ្ត​ភូមិ​នានា​រក្សា​លំ​នឹង​សន្តិ​សុខ សណ្តាប់​ធ្នាប់ ដើម្បី​ប្រ​ជា​ជន​គ្រប់​រូប ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គ្រួ​សារ”៕

  សើុងម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ