តាមប្រសាសន៍លោកស្រី ឡេធីហុងហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្ត្រឃុំ ត្រូវបានរក្សាលំនឹង។
ដងផ្លូវគមនាគមន៍ជនបទនៅឌិញហ្វា បានដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ហេតុនោះ ធានាបានសុវត្ថិភាពចរាចរជូនប្រជាជនក្នុងពេលយប់។
តាមស្ថិតិរបស់នគរបាលឃុំឌិញហ្វា អង្គភាពបានសហការជាមួយអង្គការមហាជនដែលពាក់ព័ន្ធ ធ្វើការកសាងនិងជួសជុលទ្វារការពារសន្តិសុខ សណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ ពង្រឹងគណៈបញ្ជាការបង្ការពន្លត់អគ្គិភ័យ និងក្រុមបង្ការពន្លត់អគ្គិភ័យជាដើម។ ដោះស្រាយនិងផ្តល់ជូនសៀវភៅគ្រួសារថ្មី កែតម្រូវ បំពេញបន្ថែម ប្តូរនិងផ្តល់ជូនឡើងវិញសៀវភៅគ្រួសារដល់៣៥០គ្រួសារ ដោយមានមនុស្ស៤០៥នាក់; ធ្វើក្រដាសស្នាមផ្លាស់ប្តូរទីលំនៅជូនប្រជាជនទើបមកថ្មី និងប្ដូរទៅកន្លែងផ្សេងជូន៨០នាក់; បំពេញបន្ថែមថ្ងៃ ខែកំណើត១២០ករណី ផ្តល់ជូនអត្តសញ្ញាណប័ណ្ណពលរដ្ឋ៤.៧៣៨ករណី។
នគរបាលឃុំថែមទាំងសហការជាមួយគណៈបញ្ជាការយោធាឃុំ ដើរល្បាតតាមអនុក្រឹត្យលេខ ០៣របស់រដ្ឋាភិបាលបាន១៩៣លើក មានសមមិត្តចូលរួម១.១៥៨នាក់ បង្រ្កាបក្រុមយុវជនផឹកស៊ីហួសម៉ោង៤១ក្រុម រឹបអូសឧបករណ៍ឆក់ត្រីបាន ១៣គ្រឿង។ អនុវត្តចលនាមហាជនចូលរួមការពារសន្តិសុខមាតុភូមិ អនុវត្តបទបញ្ជាលេខ ៤៨/CT-TW ចុះថ្ងៃ២២ ខែតុលា ឆ្នាំ២០១០ របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្រ្កាបបទល្មើសក្នុងស្ថានភាពថ្មី ក្នុងឆ្នាំក៏បានធ្វើសំណុំលិខិតគ្រប់គ្រង កែប្រែអប់រំមុខសញ្ញា៦៦នាក់ ស្រុកគ្រប់គ្រងមុខសញ្ញា៥នាក់ ឃុំគ្រប់គ្រងមុខសញ្ញា៣៥ នាក់ ភូមិគ្រប់គ្រងមុខសញ្ញា២៦នាក់ តាមរយៈការកែប្រែបានល្អ មានមុខសញ្ញា២៧នាក់ត្រូវ បានដោះលែង៘
លោកយ័ញសាង លេខាសាខាបក្សនិងជាប្រធានគណៈកម្មការភូមិហ្វាសើុង ឱ្យដឹង៖ “កងកម្លាំងសណ្តាប់ធ្នាប់ភូមិសហការរួមជាមួយនគរបាលឃុំនិងអង្គការមហាជននានា ដើរល្បាតជាប្រចាំនៅតាមទីតាំងដែលយុវជនច្រើនតែផ្តុំគ្នាក្នុងភូមិ។ ទន្ទឹមនឹងនោះធ្វើការផ្សព្វផ្សាយ ពន្យល់ឱ្យមុខសញ្ញាយល់ច្បាស់ពីគោលនយោបាយ ច្បាប់រដ្ឋដើម្បីអនុវត្តបានល្អប្រសើរ។ ក្រោយពីបានក្រើនរំលឹករឿយៗ ម្ល៉ោះហើយយុវជនដែលផ្តុំគ្នាផឹកស៊ីហួសម៉ោង បង្កអសន្តិសុខសណ្តាប់ធ្នាប់ពីមុននេះ បានខិតខំធ្វើការរកស៊ី ចូលរួមរាល់សកម្មភាពកីឡាក្នុងភូមិភាគផងដែរ”។
ចំណុចលេចធ្លោនៅឌិញហ្វា នោះគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទរីកចម្រើន ម្ល៉ោះហើយមានរថយន្តជាច្រើនចរាចរតាមដងផ្លូវទាំងនេះ។ អាស្រ័យហេតុនោះ ការបំភ្លឺតាមដងផ្លូវត្រូវបានរដ្ឋនិងប្រជាជនព្រួតដៃគ្នាកសាង។ បើតាមប្រសាសន៍លោកស្រីហាញ់ បច្ចុប្បន្ន ដងផ្លូវគមនាគមន៍ជនបទពីភូមិមួយទៅភូមិមួយ តែងមានភ្លើងផ្លូវ ធានាចរាចរនៅពេលយប់។ ខណៈពេលតាមដងផ្លូវមានភ្លើងភ្លឺ ក៏បើកឱកាសការងារធ្វើជូនពលករផងដែរ។ បងយ័ញយឿក នៅភូមិហ្វាហ៊ីវ បង្ហើបឱ្យដឹង៖ “ពេលមានភ្លើងផ្លូវ ប្តីប្រពន្ធខ្ញុំចេញទៅក្បាលស្ពានកៃញ៉ុម បើកហាងលក់ចំណីអាហារពេលយប់។ លក់ដល់ជាងម៉ោង៩យប់ ទើបមកផ្ទះ រកបានប្រាក់ចេញចូលនឹងគេដែរ”៕
ហាថាញ- លីសៀ