ខេត្តបាកលីវ បាននិងកំពុងមានវិធីអនុវត្តប្រកបដោយគំនិតច្នៃប្រតិដ្ឋ និងជិតដិតភាពជាក់ស្តែងជាច្រើន ដើម្បីលើកកម្ពស់ស្មារតីគោរពច្បាប់ដល់អ្នកនេសាទក្នុងការទាញយកផលសមុទ្រ ក៏ដូចមានសកម្មភាពយ៉ាងមុតមាំជាង សំដៅទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ មិនត្រូវតាមការកំណត់ (IUU) ដើម្បីដក “កាតលឿង” នៃគណៈកម្មការអឺរ៉ុប (EC) ឱ្យបានឆាប់។
អ្នកនេសាទនៅខេត្តបាកលីវ គោរពតាមបទប្បញ្ញត្តិនៃការនេសាទ
នៅឯសមុទ្រមិនបំពានដែនសមុទ្រប្រទេសក្រៅ។
ទូទាំងខេត្តបាកលីវ មានកប៉ាល់នេសាទ បានចុះបញ្ជីសរុបចំនួន១.០១៨គ្រឿង។ ក្នុងនោះ កប៉ាល់ដែលមានប្រវែងពី១៥ម៉ែត្រឡើងទៅមាន៤៥១គ្រឿង កប៉ាល់ដែលមានប្រវែងពី១២ដល់ក្រោម១៥ម៉ែត្រ មាន២០៩ គ្រឿង កប៉ាល់ដែលមានប្រវែងពី៦ដល់ក្រោម១៥ ម៉ែត្រមាន៣៥៨គ្រឿង។ មកទល់នឹងពេលនេះ លើភូមិសាស្ត្រខេត្តបាកលីវ មិនទាន់រកឃើញករណីណាមួយដែលមានសញ្ញាត្រៀមបម្រុងកប៉ាល់នាំអ្នកនេសាទទៅនេសាទផលសមុទ្រខុសច្បាប់លើដែនសមុទ្រប្រទេសក្រៅនោះទេ។ យោងតាមប្រសាសន៍លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ រយៈពេលកន្លង ខេត្តបានធ្វើការផ្សព្វផ្សាយយ៉ាងមុតមាំព្រមៗគ្នានូវវិធានការទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ ដូច្នេះ បង្កឱ្យមានការវិវឌ្ឍយ៉ាងធំធេង អ្នកនេសាទគោរពច្បាប់យ៉ាងម៉ឺងម៉ាត់។ ហេតុនេះ មកទល់នឹងបច្ចុប្បន្ន ខេត្តមិនមានកប៉ាល់ណាមួយធ្វើនេសាទបំពានលើដែនសមុទ្រប្រទេសក្រៅនោះឡើយ។
កប៉ាល់មុននឹងចេញពីកំពង់ផែ សុទ្ធតែបានដំណាក់ត្រួតពិនិត្យព្រំដែនរ៉ាញ់ហាវ ពិនិត្យរួចរាល់ ទើបអនុញ្ញាតឱ្យចេញទៅសមុទ្រនេសាទ។
ខេត្តបាកលីវ នៅទាំងរៀបចំយុទ្ធនាការចំណុចកំពូលចេញល្បាត ត្រួតពិនិត្យនិងផ្សព្វផ្សាយបទប្បញ្ញត្តិពីការទាញយកផលសមុទ្រ និងទប់ស្កាត់ការនេសាទខុសច្បាប់។ ពិសេស គឺផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់អ្នកនេសាទក្នុងការចូលរួមនេសាទ ផ្សារភ្ជាប់នឹងការការពារអធិបតេយ្យព្រំដែនកោះសមុទ្រនៃមាតុភូមិ។ ទន្ទឹមនឹងនោះ ផ្នែកសមត្ថកិច្ចខេត្តប្តេជ្ញាមិនផ្តល់លិខិតចេញពីកំពង់ផែចំពោះកប៉ាល់នេសាទណាដែលមិនគោរពតាមការកំណត់ IUU។ ប្រធាននាវិក ឡេមិញតៀង នៅទីប្រជុំជនរ៉ាញ់ហាវ ស្រុកដុងហាយ ខេត្តបាកលីវ ឱ្យដឹង៖ “យើងខ្ញុំបានកម្មាភិបាលការពារព្រំដែនផ្សព្វផ្សាយ ដូច្នេះ យល់ច្បាស់ពីបទប្បញ្ញត្តិនៃការនេសាទនៅសមុទ្រ។ មុននឹងកប៉ាល់ចេញទៅសមុទ្រនេសាទ ត្រូវត្រៀមឯកសារគ្រប់សព្វ បន្ទាប់មកបានដំណាក់ត្រួតពិនិត្យព្រំដែនរ៉ាញ់ហាវ ពិនិត្យរួចរាល់ទើបអនុញ្ញាតឱ្យចេញដំណើរ។ ជាច្រើនឆ្នាំកន្លង កប៉ាល់ខ្ញុំតែងគោរពតាមបទប្បញ្ញត្តិនៃការនេសាទនៅសមុទ្រ មិនបំពានដែនសមុទ្រ ប្រទេសក្រៅ”។
លោកង្វៀងទ្រុងហាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដុងហាយ ឱ្យដឹង៖ “ចំពោះអ្នកនេសាទដែលមានហានិភ័យខ្ពស់ តែងដាច់ការទាក់ទងឬពុំទាន់ភ្ជាប់ឧបករណ៍ត្រួតពិនិត្យដំណើរគោចរ ដូច្នេះ អង្គភាពទៅផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីអ្នកនេសាទមិនប្រព្រឹត្តល្មើសការព្រមានរបស់គណៈកម្មការអឺរ៉ុប EC បំផុតគឺមិនត្រូវនេសាទលើដែនសមុទ្រប្រទេសក្រៅ។ ផ្តើមពីនោះ ការងារតាមដាន ត្រួតពិនិត្យកប៉ាល់នេសាទរបស់ភូមិភាគ ត្រូវបានអនុវត្តល្អ អ្នកនេសាទយល់ច្បាល់ពីបទប្បញ្ញត្តិរបស់IUU”៕
យ្វីអាញ-មុនី